ប្តីប្រពន្ធភាគច្រើនមិនបានត្រៀមលក្ខណៈគ្រប់គ្រាន់មុនពេលមានកូននោះទេ ច្រើនតែត្រៀមនៅពេលកំពុងពពោះទៅវិញ ជាហេតុធ្វើឲ្យទាំងម្តាយ និងកូនជួបបញ្ហាប្រឈមជាច្រើន។ មិនរាប់បញ្ចូលការត្រៀមលុយកាក់នោះទេ តែប៉ុន្មានចំណុចខាងក្រោមមនេះ គឺជាការត្រៀមលក្ខណៈផ្សេងៗទាក់ទងនឹងរបបអាហារ ទម្លាប់រស់នៅ ការថែទាំសុខភាព សម្រាប់ប្តីប្រពន្ធដែលត្រៀមលក្ខណៈយកកូន ណែនាំដោយលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ សញ្ញាបត្រពីប្រទេសបារាំង។