– សៀតពោះ ឈឺពោះ៖ ឈឺពោះសម្រាលកូន ខុសពីឈឺពោះរាករូស ដោយវាមានសណ្ឋានខ្មួលៗ។
– ធ្លាក់ទឹករម្អិល៖ ការធ្លាក់ទឹករម្អិលដែលមានសភាពខាប់ៗតាមទ្វារមាស ពេលខ្លះមានលាយឈាមតិចៗមកជាមួយ ជាសញ្ញាបញ្ជាក់ថា ការឈឺពោះសម្រាលកូនកាន់តែកៀកមែនទែនហើយ។ ជួនកាលម៉ាក់ៗនោមមានចេញលាយទឹករម្អិល និងឈាមមកជាមួយផង។
– ស្បូនកន្ត្រាក់៖ នៅដំណាក់កាលដំបូង ស្បូនកន្ត្រាក់យូរៗម្តងប៉ុណ្ណោះ តែកៀកពេលសម្រាល ឬដល់ពេលឈឺពោះកើតកូនមែនទែនហើយ ស្បូនកន្ត្រាក់កាន់តែញឹក ឈឺពោះកាន់តែខ្លាំងទៅ ដែលពេលខ្លះម៉ាក់ៗសឹងតែទ្រាំមិនបាន។
– ជ្រាប ឬបែកទឹកភ្លោះ៖ បែកទឹកភ្លោះជាការបែកស្រោមទឹកភ្លោះក្នុងពោះ ហើយចេញតាមទ្វារមាស ដែលទឹកភ្លោះស្ត្រីមួយចំនួនតូចអាចបែកទឹកភ្លោះមុនសម្រាល ឯភាគច្រើនទៀតបែកទឹកភ្លោះក្នុងពេលសម្រាល។