backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2020

មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?

បច្ចេកវិទ្យា​កាន់​តែ​ទំនើប អ្វីៗ​ក៏​ប្លែក​ទៅ​តាម​នោះ​ដែរ។ ពី​មុន​យើង​ធ្លាប់តែ​ឮ​ស្រីៗ​យើង​សម្រាល​កូន​ក្នុង​ទឹក​នៅ​លើ​គ្រែ​ធម្មតា តែ​បច្ចុប្បន្ន​មានការ​​សម្រាល​កូន​ក្នុង​ទឹក​ទៀត។

តើការ​សម្រាល​កូន​ក្នុង​ទឹក​ជួយ​អ្វីខ្លះ​ដល់​ម៉ាក់ៗ និង​កូន? នៅ​ស្រុកខ្មែរ​យើង​មានការ​សម្រាល​កូន​បែប​នេះ​ទេ? ចុះ​កូន​ដែល​កើត​មក​អាច​ងាយ​នឹង​ឆ្លង​រោគ​ទេ?

ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ប្រទេស​ជឿន​លឿន​លើ​សកលលោក​បាន​ធ្វើ​វា​រួច​ទៅ​ហើយ ដោយ​ឡែក​នៅ​ស្រុកខ្មែរ​យើង​ក៏​មាន​នៅ​​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​ឯកជនធំៗ​មួយ​ចំនួន។ នេះ​បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​ផ្នែកសម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។

អត្ថបទពាក់ព័ន្ធ៖

លោកជំទាវសាស្ត្រាចារ្យ គ្រុយ លាងស៊ីម

ចំពោះ​អត្ថប្រយោជន៍​វិញ កម្តៅ​នៃ​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​អាង​ធ្វើ​ឲ្យ​ការ​សម្រាល​ក្នុង​ទឹក​អាច​កាត់​បន្ថយ​ការ​ឈឺចាប់​របស់ម្តាយ​បាន​ច្រើន​ជាង​ការ​សម្រាល​កូន​ធម្មតា ម៉ាក់ៗ​មាន​អារម្មណ៍​ធូរស្រាល ជួយ​ឲ្យ​ម្តាយ​ផ្លាស់ប្តូរ​ចលនា​ងាយ​ស្រួល កាត់​បន្ថយ​ការ​លើស​សម្ពាធឈាម ថប់បារម្ភ​ ការរហែក​តំបន់​ទ្វារមាស ឯកូន​កើត​មក​ក៏​មិន​ខ្សោះ​ជាតិ​ទឹក។ លោកជំទាវ​វេជ្ជបណ្ឌិត​បញ្ជាក់។

ទាក់ទង​នឹង​ករណី​ឆ្លង​មេរោគ​ផ្សេងៗ​នោះ លោក​ជំទាវ​វេជ្ជបណ្ឌិត​អះអាង​ថា ការ​សម្រាល​កូន​ក្នុង​ទឹក​ជា​បច្ចេក​វិទ្យា​ទំនើប ​មិន​បង្ក​ហានិភ័យ​ដល់​ម្តាយ និង​កូន​នោះ​ទេ គឺ​សុវត្ថិភាព​ដូច​ការ​សម្រាល​កូន​ធម្មតា​ដែរ។

នៅ​កម្ពុជា​យើង​ថ្វីត្បិត​តែ​មាន​សេវា​បង្កើត​កូន​ក្នុង​ទឹក​ក៏​ពិតមែន ប៉ុន្តែ​ពុំសូវ​ជាទី​ពេញ​និយម​ចំពោះ​ម៉ាក់ៗ​នោះ​ទេ។

សម្រាលកូន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម