សម្រាប់ម៉ាក់ៗសម្រាលកូនដំបូងដោយវះកាត់ ហើយស្រាប់តែមានកូនមួយទៀតទាំងកូននៅវ័យត្រឹម ១ ឆ្នាំ ហើយមានចម្ងល់ថា តើកូនក្រោយគួរជ្រើសរើសវិធីសម្រាលមួយណា?
ការមករដូវចុងក្រោយ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
សម្រាប់ម៉ាក់ៗសម្រាលកូនដំបូងដោយវះកាត់ ហើយស្រាប់តែមានកូនមួយទៀតទាំងកូននៅវ័យត្រឹម ១ ឆ្នាំ ហើយមានចម្ងល់ថា តើកូនក្រោយគួរជ្រើសរើសវិធីសម្រាលមួយណា?
ដើម្បីបំបាត់ចម្ងល់លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ស្ត្រីដែលសម្រាលកូនលើកទី១ដោយវះកាត់ កូនលើកក្រោយអាចមានភាគរយខ្ពស់ក្នុងការសម្រាលតាមបែបធម្មជាតិ។ ទោះជាមានភាគរយរហូតដល់ ៧០%ក៏ដោយ តែវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា បើយើងទើបវះអំឡុងពេល ១ ឆ្នាំបែបនេះ គ្រូពេទ្យនឹងតាមដានពីស្ថានភាពមុខរបួសចាស់សិន ទើបផ្ដល់ប្រឹក្សាដល់ម៉ាក់ៗ។
ទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត រូបនេះបានបន្ថែមទៀតថា តាមស្ថានភាពរបស់ម៉ាក់ៗដែលមានបញ្ហាបែបនេះ គួរតែជ្រើសរើសសម្រាលកូនលើកទី ២ ដោយវះបន្តទៀត ព្រោះស្នាមរបួសចាស់មិនទាន់សះស្បើយល្អ។ ការមិនសះស្បើយស្នាមវះកូនដំបូង អាចមានផលវិបាកមួយចំនួន បើសម្រាលតាមធម្មជាតិកូនក្រោយ ព្រោះកៀកថ្ងៃពោះកាន់តែធំអាចមានឈឺចាប់មុខរបួសចាស់ ឬពេលប្រឹងកើតឈឺចុកចាប់កន្លែងនោះខ្លាំងជាដើម។
ដូចនេះហើយបានជាគ្រូពេទ្យតែងតែណែនាំឲ្យម៉ាក់ៗត្រូវជ្រើសរើសវិធីពន្យារកំណើត ដោយឲ្យគម្លាតកូនយ៉ាងហោចណាស់ក៏ ៣ ឆ្នាំដែរ បូករួមទាំងពពោះ ៩ ខែជាងទៀត លើកក្រោយអាចសម្រាលតាមធម្មជាតិបានធម្មតា។ សម្រាប់ម៉ាក់ៗដែលវះកាត់សម្រាលកូនលើកទី១ ហើយកូនទី ២ សម្រាលតាមធម្មជាតិ កូនទី ៣ ក៏នៅតែអាចកើតបានធម្មតា តែបើកូនទី១សម្រាលវះកាត់ ទី ២ ក៏វិធីនេះទៀត នោះកូនក្រោយៗក័ត្រូវតែវះរហូត។
អត្ថបទពាក់ព័ន្ធ៖ គ្រូពេទ្យ បកស្រាយបញ្ហាវះកាត់សម្រាលរួចឈឺក្បាល និងអារម្មណ៍ឆេវឆាវ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើវិធីគណនានេះ គឺដើម្បីរកថ្ងៃសម្រាលកូន។ វិធីនេះអាចប៉ាន់ស្មានថ្ងៃសម្រាលបាន តែមិនធានាថាត្រឹមត្រូវទាំងស្រុងទេ។ ស្រ្តីភាគច្រើន មិនទាំងអស់ទេ អាចឆ្លងទន្លេមុន ឬក្រោយមួយសប្ដាហ៍ នៃពេលវេលាប៉ាន់ស្មាននេះ។
រយៈពេលវដ្ដរដូវ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕