home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ពេទ្យដេរចេសរលាយ ប៉ុន្មានថ្ងៃទើបអស់?

ម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ពេទ្យដេរចេសរលាយ ប៉ុន្មានថ្ងៃទើបអស់?

​ម៉ាក់​ដែល​សម្រាល​កូន​តាម​ធម្មជាតិ ពិតជា​មាន​ភាព​ឈឺចាប់​ជាច្រើន​តាំង​ពី​ពេល​ឈឺពោះ ឈឺ​ចាប់​ពេល​សម្រាល និង​ក្រោយ​សម្រាល ព្រោះ​ត្រូវ​ដេរ​ទ្វារមាស។ ក្រោយ​ពេល​ដេរ​ហើយ​មួយ​រយៈ​ទៅ ស្រ្តី​ខ្លះ​នៅ​មាន​អារម្មណ៍​ថា ​ចេស​មិន​ទាន់​រលាយ​អស់? តើ​នោះ​មកពី​អ្វី?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា​ស្ត្រី​ដែល​សម្រាល​តាម​ផ្លូវ​ក្រោម​ទោះពេទ្យ​ដេរ​ចេស​រលាយ​ឲ្យ ក៏ត្រូវ​លាង​សម្អាត​ដូច​អ្នក​សម្រាល​វះកាត់ និងដេរចេសមិនរលាយដែរ។ លោក​បន្ថែម​ថា ចេស​រលាយ​ដែល​គ្រូពេទ្យ​តែង​ដេរ​ឲ្យ​នោះ​ ប្រហែល ១០ ថ្ងៃ ឬយ៉ាងយូរ ៣ សប្ដាហ៍​រលាយ​អស់​​គ្មាន​សល់​ទេ។ ប៉ុន្តែ​ក៏​មាន​ចេស​រលាយ​ខ្លះរហូតដល់៦ ខែ​ឯណោះ​ទើប​រលាយ​អស់។

ចំណែក​មូលហេតុ​ដែល​ម៉ាក់​ៗ​ខ្លះ​សម្រាល​យូរ​ហើយ នៅតែ​មាន​អារម្មណ៍​ឈឺចាប់ ស្កៀប ចាក់​ៗ អាច​មកពីប្រភេទចេស​ប៉ុណ្ណោះ។ ដូចនេះ​ប្រសិនបើ​ម៉ាក់​ៗ​សម្រាល​លើស​ពី ៣ សប្ដាហ៍​ហើយ​នៅ​ឈឺ ទើស​ៗ ឬ​ស្កៀប​ដូច​មាន​សរសៃ​អំបោះ​ក្នុង​ទ្វារមាស ត្រូវ​ប្រញាប់​ត្រឡប់​ទៅ​ជួប​គ្រូពេទ្យ​ដែល​សម្រាល​ឲ្យ​វិញ​ភ្លាម ហើយ​សួរ​​ថា​ការ​ដេរ​នោះ​ជា​ចេស​រលាយ ឬ​ចេស​កាត់ ព្រោះ​ពេទ្យ​ខ្លះ​អាច​ប្រើ​ចេស​កាត់​ធម្មតា​ឲ្យ​យើង​ក៏​ថា​បាន។

មួយ​វិញ​ទៀត​បើ​ជួប​ករណីមាន​គ្រាប់​លឿង​ៗ​កើត​ឡើង​នៅ​លើ​ទ្វារមាស​ស្ត្រី​ក្រោយ​សម្រាល ជាពិសេស​នៅ​លើ​គល់​ចេស ក៏​ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ​ដូច​គ្នា។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​បាន​បញ្ជាក់​ថា​ នោះគឺ​បណ្ដាលមកពី​មេរោគ​ចូល​ស្បែក។ ចំណែក​មូលហេតុ​មកពី​កន្លែង​នោះ​មាន​សភាព​ហប់ បែកញើស មាន​របួស​ស្នាម​ដោយសារ​ការ​អេះ​រលាត់​ស្បែក។ ឯ​វិធី​ព្យាបាល​វិញ គ្រាន់តែ​លាង​ទឹក​សម្លាប់​មេរោគ​ធម្មតា​កន្លែង​គ្រាប់​លឿង​ៗ​នោះ​ជាមួយ​មេតាឌីន ២ ដង​ក្នុង​មួយ​ថ្ងៃ។

ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត​រូប​នេះ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ក្រោយ​សម្រាល កុំ​ស្លៀកពាក់​រឹប​តឹង ហប់ ច្រើន​ជាន់​ពេក ព្រោះ​ការ​បែកញើស ក្ដៅ ជា​មូលហេតុ​ធ្វើឲ្យ​ទ្វារមាស​មាន​បញ្ហា។ ដូចនេះ​ត្រូវ​មាន​អនាម័យ​ខ្លួនប្រាណ​ងូត​ទឹក​ឲ្យ​បាន ២ ដង​ក្នុង​មួយ​ថ្ងៃ ហើយ​លាង​សម្អាត​ទ្វារមាស​ជាមួយ​ទឹក​អនាម័យ និង​សម្លៀកបំពាក់​ត្រូវ​មាន​អនាម័យ​បោក​គក់​ឲ្យ​ស្អាត​ៗ។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Try Ravi កែសម្រួល​ចុងក្រោយ 28/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត