home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មកដឹងជម្រើសល្អៗបំបាត់សង្វារពេលពពោះ និងក្រោយសម្រាល

មកដឹងជម្រើសល្អៗបំបាត់សង្វារពេលពពោះ និងក្រោយសម្រាល

សង្វារ​កើត​ឡើង​ចំពោះ​ស្ត្រី​ពពោះ គឺ​ជា​រឿង​ធម្មតា​ទូទៅ​មួយ​ដោយ​សារ​ម៉ាក់​ៗ​ត្រូវ​បំប៉ន​សុខភាព ឡើង​គីឡូ​ខ្លាំង ដូច​នេះ​អាច​បណ្ដាល​ឲ្យ​បែក​សាច់​ឡើង​សង្វារ​។ ទោះ​ជា​យ៉ាង​ណា ម៉ាក់​ៗ​ច្បាស់​ជា​មិន​ចង់​ឃើញ​សង្វារ​នៅ​លើ​ស្បែក​ទេ ព្រោះ​ខ្លះ​មើល​ទៅ​ដូច​សត្វ​ជន្លេន​គួរ​ខ្លាច ហើយ​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​បំបាត់​សង្វារ​ផ្ដេសផ្ដាស​អាច​គ្រោះ​ថ្នាក់​ដល់​កូន។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​មក​ដឹង​ពី​ជម្រើស​បំបាត់​សង្វារ​ទាំង​ អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​។

១. គ្រីម ឬ​ឡេ​មាន​ជាតិ Retinol

ក្រោយ​សម្រាល​រួច ម៉ាក់​ៗ​អាច​ចាប់​ផ្ដើម​ជ្រើស​រើស​គ្រីម ឬ​ឡេ​លាប ដើម្បី​កម្ចាត់​សង្វារ​បាន ហើយ​ជម្រើស​ដែល​ល្អ​បំផុត​នោះ​គឺ​ប្រើ​គ្រីម ឬ​ឡេ​មាន​ជាតិ​ Retinol។ Retinol មាន​ប្រសិទ្ធភាព​ដោយ​សារ​ការ​ជំរុញ​ផលិត​ភាព​របស់​កូឡាជែន។ វិធីនេះអាច​ចំណាយ​ពេល​ ៦​សប្ដាហ៍ ទម្រាំ​យើង​អាច​ឃើញ​លទ្ធផល​លើ​សង្វារ។ ម៉ាក់​ៗ​ត្រូវ​ចាំ​ថា គ្រីម ឬ​ឡេ​មាន​ជាតិ Retinol មិន​អាច​ប្រើ​ពេល​កំពុង​ពពោះ​បាន​ទេ ព្រោះ​ជាតិ Retinol អាច​ប៉ះ​ពាល់​ទៅ​ដល់​កូន​ក្នុង​ផ្ទៃ​។

២. គ្រីម ឬ​ឡេ​ផ្សេង​ទៀត

ប្រសិន​បើ​ម៉ាក់​ៗ​ប្រើ​គ្រីម​មាន​ជាតិ Retinol មិន​ត្រូវ មិន​ឃើញ​ប្រសិទ្ធិភាព ហើយ​មាន​របក​ស្បែក​ទៀត​នោះ ម៉ាក់ៗ​គួរ​ផ្លាស់​ប្ដូរ​ទៅ​ប្រើ​គ្រីម​ផ្សេង​វិញ​ដែល​មាន​សារធាតុ​ដូច​ជា៖

៣. ព្យាបាល​ដោយ​ឡាស៊ែរ

ក្រៅ​ពី​ការ​ប្រើ​គ្រីម ឬ​ប្រើ​រូបមន្ត​ធម្មជាតិ ជម្រើស​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត ហើយ​ថ្លៃ​ជាង​គេ​នោះ​គឺ​ការ​បំបាត់​សង្វារ​ដោយ​កាំរស្មី​ឡាស៊ែរ។ ជម្រើស​មួយ​ទៀត​នោះ គឺ​ការ​បំបាត់​សង្វារ​ដោយ​ Microneedling វា​អាច​ជួយ​កាត់​បន្ថយ​ស្នាម​សង្វារ​មិន​ឲ្យ​មើល​ទៅ​ឃើញ​ច្បាស់ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិន​ចង់​មាន​សង្វារ​ច្រើន​ក្រោយ​ពេល​សម្រាល​កូន​រួច ម៉ាក់ៗ​ក៏​គួរ​ដឹង​ពី​តិចនិក​ការពារ​ឡើង​សង្វារ​អំឡុង​ពេល​ពពោះ​ដូច​គ្នា​រួម​មាន៖

រក្សា​ទម្ងន់​ឲ្យ​ថេរ៖ ម៉ាក់ៗ​ព្យាយាម​រក្សា​ទម្ងន់​ឲ្យ​បានល្អ ឬ​ឡើង​ទៅ​តាម​ស្តង់ដារ​ត្រឹម​ត្រូវ​ទើប​ល្អ ​កុំឲ្យ​គីឡូ​ឡើង​លើស​ជ្រុល។
ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ៖ ដើម្បី​រក្សា​ស្បែក​បាន​ស្អាត​ល្អ របប​អាហារ​ក៏​ចូល​រួម​ចំណែក​ក្នុង​ការ​ថែទាំ​ស្បែក​ដែរ ហើយ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 13/10/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត