ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 29/06/2020 . 2 បានអាន​ចំនួន
Share now

ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ពេល​​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី ២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​ចម្បង​រួម​មាន ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិល​មុខ និង​ចុក​ចុង​ដង្ហើម ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។

ម៉ាក់ៗ​ពពោះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ក្នុង​ករណី​ដែល​មិន​ដឹង និង​ពិនិត្យ​រក​រោគ​សញ្ញា​ទាន់​ពេល​វេលា មិន​ត្រឹម​តែ​ផ្ដល់​ផល​ពិបាក​ដល់​ម៉ាក់ៗ​ទេ តែ​ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ដូច​ជា៖

– ទារក​លូត​លាស់​មិន​ប្រក្រតី
– ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌
– ខ្សោយ​ប្រាជ្ញា​ស្មារតី
– ស្លាប់​ក្នុង​ពោះ
-​ សម្រាល​មិន​គ្រប់​ខែ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ម្ដាយ​វិញ អាច​ប្រឈម​នឹង​​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល ងងឹត​ភ្នែក ហើម​សួត​ស្រួច​ស្រាល់ ខាន់​លឿង ឬខូចមុខងារ​​ថ្លើម ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ និង​របេះ​សុក​មុន​ពេល​កំណត់។

ជាក់​ស្ដែង រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​ស្ត្រី​ពពោះ​អាច​មាន​អាការៈ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ដូច​ជា ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិលមុខ ស្រវាំង​ភ្នែក ហត់ ចុក​ចុង​ដង្ហើម ប្រកាច់​និង​កន្ត្រាក់ ។ល។

វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ស្ត្រី​ពពោះ​ទាំង​អស់​​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដែល​យ៉ាង​តិច​ណាស់ ៤​ដង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​តាម​ដាន​រក​រោគ​សញ្ញា​ដែល​កើត​មាន ព្រោះ​ស្ត្រី​ពពោះ​អាច​មិន​ដឹង​ថា​ខ្លួន​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ។​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy"

អ្នកអាចចូលចិត្ត

ម៉ាក់ៗពពោះ គួរធ្វើរឿងទាំងនេះជាប្រចាំ ដើម្បីការពារជំងឺបម្រុងក្រឡាភ្លើង

បម្រុងក្រឡាភ្លើង - ការកើតជំងឺបម្រុងក្រឡាភ្លើងរហូតទាល់តែមានគ្រោះថ្នាក់ធ្ងន់ គឺដោយសារស្ត្រីពពោះ មិនដឹងពីវិធីការពារជំងឺនេះ ដែលវិធីការពារមានភាពសាមញ្ញៗ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

គីឡូពេលពោះ - ថ្វីត្បិត​តែ​​ពេល​ពពោះ គ្រូពេទ្យ​តែង​តែ​ណែនាំ​ស្ត្រី​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​​ឲ្យ​បាន​ច្រើន​មែន តែ​ទោះ​យ៉ាង​ណា​យើង​មិន​ត្រូវ​ញ៉ាំ​​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងគ្នា​យើង​គួរ​ដឹង

រួមភេទ - គ្នា​យើង​ខ្លះយល់ច្រឡំ ខ្លាចអត់ហ៊ាន​ឡើងគ្រែ​ជាមួយប្តី នាំ​ឲ្យ​ចំណង​ស្នេហ៍ប្រេះឆា បង្កជាបញ្ហា​ផ្លូវអារម្មណ៍​កាត់​តែ​ច្រើន អ្នក​ជំនាញប្រាប់ថា..

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា

ទងសុករុំកកូន ត្រូវធ្វើម៉េច? ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបានទេ?

ទងសុករុំក - មាន​ផ្ទៃពោះ ​ពេល​ដឹង​ថា​មាន​ទង​សុក​រុំកកូន​ហើយ ក្នុង​ចិត្ត​ម៉ាក់ៗ​ច្បាស់​ជា​ច្រួល​ច្របល់ បារម្ភ​ជាង​គេ​រឿង​កូន​​មិន​អាច​សម្រាល​តាម​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

អត្ថបទគួរអាន

ពពោះ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី
ចេញផ្សាយថ្ងៃទី 01/07/2020 . 2 mins read
សម្រាលកូនមុនខែ

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 30/06/2020 . 2 mins read
មើលមាត់ស្បូន

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នាង សុខុមដាលីញ៉ា
ចេញផ្សាយថ្ងៃទី 30/06/2020 . 1 min read
ពពោះ

គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ សន សុភា
ចេញផ្សាយថ្ងៃទី 30/06/2020 . 5 mins read