home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មើលទម្រង់ពោះម៉ាក់ៗ អាចដឹងភេទកូនក្នុងផ្ទៃ?

មើលទម្រង់ពោះម៉ាក់ៗ អាចដឹងភេទកូនក្នុងផ្ទៃ?

ចាស់ៗថា បើពោះម៉ាក់ៗស្រួចកូនក្នុងផ្ទៃគឺប្រុស ហើយបើពោះម៉ាក់ៗមូលកូន​ក្នុងផ្ទៃគឺស្រី។ ចុះពេទ្យ​ជំនាញថាម៉េចវិញ? ការមើលទម្រង់ពោះម៉ាក់អាច​ដឹងភេទកូនក្នុងផ្ទៃមែនឬយ៉ាងណា?

លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross ឯកទេសសម្ភព និងរោគស្ត្រីនៅមន្ទីរ​ពេទ្យ Providence St. John’s Hospital នៅ Santa Monica រដ្ឋ California និងជាអ្នកនិពន្ធសៀវភៅ She-ology: The Definitive Guide to Women’s Intimate Health បានលើកឡើងថា តាមបទពិសោធន៍ ២៥ ឆ្នាំ​របស់គាត់ ការលើកឡើងនេះមិនពិតទេ។

តាមការសិក្សាបានឱ្យដឹងថា កត្តាដែលជះឥទ្ធិពលដល់ទម្រង់​ពោះ​របស់ម៉ាក់​មាន៖

១. សាច់ដុំពោះ

លោកស្រីវេជ្ជបណ្ឌិត Kecia Gaither នាយកសេវាសម្រាលនៅ Lincoln Medical and Mental Health Center នៅទីក្រុងញូវយ៉ក បានលើកឡើងថា ទម្រង់ពោះរបស់ម៉ាក់ៗ​ពេលពពោះ​មានទំនាក់ទំនង​នឹង​សាច់​ដុំពោះ។

ប្រសិនបើម៉ាក់ៗមានសាច់ដុំពោះតឹងណែន សាច់ដុំពោះនឹងជួយទ្រស្បូន ដូច្នេះជាញឹកញយម៉ាក់ៗដែលមានរាងស្អាតតែងតែមានពោះស្រួចតូច និងខ្ពស់ ជាពិសេសនៅពេល​​ពពោះ​ដំបូង។

លោកស្រី Katie Page ឆ្មបបំរើការនៅ Lynchburg រដ្ឋ Virginia បានលើកឡើងថា ផ្ទុយមកវិញម៉ាក់ៗ​ដែលមានសាច់ដុះពោះយារទំនងជាមានពោះមូល និងធ្លាក់។

២. កម្ពស់របស់ម៉ាក់ៗ

លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross បានលើកឡើងថា កម្ពស់ម៉ាក់ៗអាច​ឥទ្ធិពលដល់ទម្រង់ពោះដែរ​។ ម៉ាក់ៗដែលខ្ពស់​មានដងខ្លួនវែង​ទំនងជា​មាន​ពោះស្រួច និងតូចដោយសារពោះរបស់ម៉ាក់ៗមានកន្លែងទំនេរច្រើនសម្រាប់រុញស្បូនឡើងលើ និងចុះក្រោមនៅចន្លោះឆ្អឹងអាងត្រគាក និងពោះផ្នែកខាងលើ ខណៈម៉ាក់ៗដែលទាបទំនងជាមានពោះធំ និងមូល។

៣. ចំនួនដងនៃការមានផ្ទៃពោះ

លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross បានលើកឡើងទៀត​ថា សាច់ដុំពោះ សរសៃចង (ligaments) និង​ស្បូនរបស់ម៉ាក់ៗនឹងយារបន្តិច បន្ទាប់ពីសម្រាល​កូនមួយលើកៗ​។ ប្រសិនបើម៉ាក់ៗពពោះលើកទី ២ ពោះ​របស់ម៉ាក់ៗនឹងឆាប់ខ្ទាត និងមូលធំជាងការពពោះលើកទី ១។

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចំនួនដងនៃការមានផ្ទៃពោះ

៤. ទីតាំងរបស់កូនក្នុងផ្ទៃ

ជាធម្មតាទារកក្នុងផ្ទៃស្ថិតក្នុងទីតាំងទទឹងរហូតដល់សប្តាហ៍ទី​ ២៦ ដែលធ្វើ​ឱ្យពោះ​ម៉ាក់​មាន​រាង​មូល ប៉ុន្តែ​ដល់សប្តាហ៍​ទី ៣៥ ទារក​នឹងត្រូវ​បង្វិលក្បាល​ចុះ​ក្រោម​ដើម្បីត្រៀម​សម្រាល ពេលនោះ​ពោះ​ម៉ាក់នឹងមានរាងស្រួច។

៥. ចំនួនកូនក្នុងផ្ទៃ

ប្រសិនបើម៉ាក់ៗពពោះកូនភ្លោះ ពោះរបស់ម៉ាក់ៗអាចធំ​មូលជាង​ពោះអ្នក​​​ដែលពពោះ​កូនតែ​ ១។​

ដូច​នេះ ការមើលទម្រង់ពោះម៉ាក់អាចដឹង​ភេទកូនក្នុងផ្ទៃគឺ​មិនត្រឹមត្រូវទេ។ តាម​ពិត​ទម្រង់ពោះរបស់ម៉ាក់ៗ​ទាក់ទងនឹងរូបរាង​របស់​ម៉ាក់ៗ​ជា​ជាងកូនក្នុងផ្ទៃ។ ដូច​នេះ​ហើយ មានតែការមើល​អេកូទេ​ដែលអាចឱ្យ​ប៉ាម៉ាក់​ដឹងពីភេទកូនក្នុងផ្ទៃបាន។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Your Pregnant Belly Size and Shape
https://www.whattoexpect.com/pregnancy/ask-heidi/week-31/size-and-shape.aspx#gender

What the Shape of Your Bump Can (and Can’t) Tell You
https://www.thebump.com/a/what-pregnancy-bump-shape-means

Pregnant Belly Shape And Size: A Month-By-Month Guide
https://www.newtonbaby.com/blogs/pregnancy/pregnant-belly

5 Concerns About Your Pregnant Belly
https://www.verywellfamily.com/concerns-about-your-pregnant-belly-2759765

True or False: You Can Predict Your Baby’s Gender by How You Carry the Pregnancy
https://www.winchesterhospital.org/health-library/article?id=156969

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ មួយសប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត