backup og meta

ម៉ាក់​ៗ​កំពុង​ពពោះ​ ឬ​បំបៅ​ដោះកូន​អាច​លាប​ពណ៌​សក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 23, 2021

    ម៉ាក់​ៗ​កំពុង​ពពោះ​ ឬ​បំបៅ​ដោះកូន​អាច​លាប​ពណ៌​សក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    សារធាតុ​គីមី​ក្នុង​ថ្នាំ​លាប​សក់​ មិន​មាន​ជាតិ​ពុល​ខ្លាំង​នោះ​ទេ​ ហើយ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​បាន​បង្ហាញ​ថា ការ​លាប​សក់​នៅ​អំឡុង​ពេល​ពពោះ​មាន​សុវត្ថិភាព​​សម្រាប់​ម៉ាក់​ៗ​។

    ពពោះ​ប៉ុន្មាន​សប្ដាហ៍ ទើប​ម៉ាក់​ៗ​អាច​លាប​សក់​​ប្រកប​ដោយ​​​សុវត្ថិភាព​?

    ម៉ាក់​ៗ​គប្បី​លាប​សក់​ ក្រោយ​​ពពោះ​បាន​១២​សប្ដាហ៍​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ហានិភ័យ​នៃ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​ទារក​មាន​កម្រិត​ទាប​។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​លាប​ថ្នាំ​​សក់​ដោយ​ខ្លួន​ឯង គប្បី​កាត់បន្ថយ​ហានិភ័យ ​ដោយ​អនុវត្ត​តាម​វិធាន​ដូច​ខាង​ក្រោម​៖

    • ពាក់​ស្រោម​ដៃ​
    • លាប​រួច​ទុក​ចោល​រយៈពេល​តិច​បំផុត មុន​ពេល​លាង​សម្អាត​សក់​​
    • លាប​នៅ​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​
    • លាង​ជម្រះ​ស្បែក​​ក្បាល​ឲ្យ​បាន​សព្វ​ល្អ​​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ហាយ​ឡាយ​សក់​​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ដែរ​ ដោយ​សារ​តែ​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​លាប​សក់​ ស្រូប​ចូល​​តែ​ក្នុង​សរសៃ​សក់​ប៉ុណ្ណោះ ហើយ​​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ ឬ​អាច​​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ឡើយ​។

    ការ​លាប​សក់​អំឡុង​ពេល​បំបៅ​ដោះ​កូន​

    ការ​លាប​សក់​នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​មាន​សុវត្ថិភាព​ដែរ​​ ពីព្រោះ​ថា​បរិមាណ​សារធាតុ​គីមី​​មិន​ឆ្លង​ទៅ​ក្នុង​ចរន្ត​ឈាម ដូច្នេះ​ហើយ​​សារធាតុ​ទាំង​នោះ​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ឡើយ​។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​សុខភាព​សក់​​ឲ្យ​បាន​ល្អ​ ម៉ាក់​ៗ​គប្បី​ជ្រើសរើស​ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​​ដែល​ស័ក្ដិសម​សម្រាប់​សក់​ពណ៌ និង​មិន​មាន​សារធាតុ​Parabens ព្រម​ទាំង​​Sulfates ក៏​ដូចជា​សារធាតុ​គីមី​ខ្លាំង​ៗ​ផ្សេង​ទៀត​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម