ពុំធ្លាប់មាន! ក្រលៀនទំងន់ជាង ៧គីឡូក្រាម ត្រូវគ្រូពេទ្យឥណ្ឌាវះចេញដើម្បីសង្រ្គោះជីវិត

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 02/12/2019 . 2 mins read
Share now

ក្រុម​គ្រូពេទ្យ​ឥណ្ឌា​​បាន​វះ​កាត់​យក​ចេញ​ក្រលៀន​ទំងន់​​​៧,៤​គីឡូក្រាម​ ប្រហែល​នឹង​ទំងន់​ទារក​ពីរ​​​ចេញ​ពី​អ្នក​ជំងឺ​ម្នាក់ នៅ​ប្រទេស​ឥណ្ឌា​​។

តាម​សារព័ត៌មាន BBC អ្នក​ជំងឺ​ខាង​លើ​​បាន​កើត​ករណី​​ជំងឺ​ក្រលៀន​​ម្យ៉ាង​ ឈ្មោះ​ថា Autosomal Dominant Polycystic ដែល​បង្ក​ឱ្យ​សាច់​ក្រលៀន​ដុះ​​លុប​ពេញ​សេរីរាង្គ​ផ្សេង​ទៀត ហើយ​​ករណី​​​​​ខាង​លើ​ ជា​​ករណី​​​វះ​កាត់​ក្រលៀន​ធំ​ជាង​គេ​បង្អស់​​ ដែល​ជា​ធម្មតា​​ក្រលៀន មាន​ទំងន់​ពី​ ១២០​-១៥០​​​ក្រាម។

បើ​តាម​ លោក​វេជ្ជបណ្ឌិត Sachin Kathuria នៃ​មន្ទីរពេទ្យ​ Sir Ganga Ram ក្រុង​ញ៉ូវដេលី ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​វះ​កាត់​​​ បាន​​លើក​ឡើង ជា​ធម្មតា គេ​មិន​​អាច​យក​ក្រលៀន​ចេញ​បាន​ទេ លុះ​ណា​តែ​​ក្រលៀន​នោះ​ស្ទើរ​តែ​លែង​ដំណើរ​ការ ឬ​​ខូច​ដោយ​សារ​មាន​ហូរ​ឈាម​​​នៅ​​ផ្នែក​ខាង​ក្នុង​​ ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​​ក្រលៀន​អ្នក​ជំងឺ​​ខូច​​បង្ក​​ដោយ​​មេរោគ ជា​ហេតុ​តម្រូវ​ឱ្យ​​មាន​ការ​វះ​កាត់។

អត្ថបទ​ពាក​ព័ន្ធ៖

តាម​​​​របាយការណ៍​ពី​វិទ្យាស្ថាន​សុខភាព​ជាតិ​អង់គ្លេស ករណី​ជំងឺ​ក្រលៀន​​​Autosomal Dominant Polycystic ជា​ជំងឺ​តំណ​ពូជ​ ភាគ​ច្រើន​បង្ក​ជា​បញ្ហា​​កាន់​តែ​យ៉ាប់​យ៉ើន​នៅ​ពេល​អ្នក​ជំងឺ​មាន​វ័យ​ ៣០​ទៅ​៦០​ឆ្នាំ។ ​ហើយ​ករណី​ខាង​លើ​នេះ ជា​ករណី​ដែល​អ្នក​ជំងឺ​មាន​​ក្រលៀន​ធំ​ជាង​គេ​ ដែល​​អាច​នឹង​ត្រូវ​ចូល​ទៅ​ក្នុង​កំណត់​ត្រា​ពិភព​លោក​ទៀត​​ផង៕

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត ​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទពាក់ព័ន្ធ:

    អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
    happy unhappy"

    អ្នកអាចចូលចិត្ត

    អាមេរិក​ហាមពល​រដ្ឋប្រើទឹកលាងដៃរបស់​ក្រុមហ៊ុនមួយ ថា​អាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន

    ទឹកលាងដៃ - រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋអាមេរិក (FDA) បាន​ព្រមាន​មិន​ឲ្យ​ប្រើប្រាស់​ផលិតផល​ទឹក​លាង​សម្អាត​ដៃ​របស់​ក្រុមហ៊ុន​ម៉ិចស៊ីកូ​ព្...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា

    ចិនរកឃើញថ្នាំផ្សំពី​រុក្ខជាតិក្នុងទឹក សម្រាប់ព្យាបាលមុខរបួសអ្នកជំងឺទឹកនោមផ្អែម

    មុខរបួស ទឹកនោមផ្អែម - ​រុក្ខ​ជាតិ​ក្នុង​ទឹក​ អាច​ព្យាបាល​ទៅ​លើ​មុខ​របួស​រ៉ាំ​រ៉ៃ​​នៃ​​រាង​កាយ​ ដែល​កើត​ជំងឺ​ទឹក​នោម​ផ្អែម...

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ មាន រតនា

    ក្រសួងសម្រេចមិនឲ្យផលិត និងនាំចេញចូលឱសថមានផ្ទុកសារធាតុសកម្ម Ranitidine

    ឱសថ - ក្រសួង​សម្រេច​ព្យួរ​ទិដ្ឋាការ បញ្ជិកា​ឱសថ ហាម​ការផលិត និងការ​នាំ​ចេញ នាំ​ចូល​ឱសថ​ដែល​មាន​សារធាតុ​សកម្ម Ranitidine មួយ​រយៈ​សិន ព្រោះ...

    ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
    ដោយ នាង សុខុមដាលីញ៉ា

    មកដឹងសាវតារអ្នកជំងឺ COVID-19 ទាំង៣នាក់ ព្យាបាលមិនទាន់ជា

    COVID-19-ដូច​ដែល​បាន​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​មិន​មាន​រក​ឃើញ​ករណី​ឆ្លង​វីរុស COVID-19ប្រមាណ​២០ថ្ងៃ​មកហើយៗ អ្នក​ជំងឺសល់ត្រឹម៣នាក់ប៉ុណ្ណោះដែល....

    ត្រួតពិនិត្យដោយ ដេត ធន្នី
    ដោយ នាង សុខុមដាលីញ៉ា

    អត្ថបទគួរអាន

    ជំងឺ Endometriosis

    ការសិក្សា៖ ក្មេងស្រីខ្ពស់ហើយ​ស្គមអាចប្រឈមកើតជំងឺ Endometriosis ពេល​ចាស់ទៅ

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 09/07/2020 . 2 mins read
    អាមេរិក

    អាមេរិកប្រកាស​ដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅ​ឆ្នាំក្រោយ

    ត្រួតពិនិត្យដោយ ទូច សុខា
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 08/07/2020 . 2 mins read
    អាសន្នរោគ

    តំបន់ស្វយ័តមួយ​របស់​ចិនព្រមានពីករណីសង្ស័យមាន​ឆ្លងជំងឺអាសន្នរោគ Bubonic

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 06/07/2020 . 1 min read
    ផ្ដាសាយជ្រូក

    ជំងឺផ្ដាសាយជ្រូកថ្មីនៅ​ចិន មានលក្ខណៈស្រដៀងវីរុសផ្ដាសាយរាតត្បាតខ្លាំងកាល​ឆ្នាំ ១៩១៨​

    ត្រួតពិនិត្យដោយ គឹម កាណែល
    ដោយ ថាត់ រ័ត្នមូនីតា
    ចេញផ្សាយថ្ងៃទី 02/07/2020 . 2 mins read