backup og meta

ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ការសិក្សា៖ អ្នកមានឈាមប្រ​ភេទ A ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​ផ្សេង

    អ្នកជំនាញ​ផ្នែកវេជ្ជសាស្រ្ត​លើ​កឡើងថា​អ្នក​មាន​ឈាមប្រ​ភេទ A​ងាយរងគ្រោះដោយ​វីរុស COVID-19 ជាងអ្នក​មាន​ប្រភេទឈាម​ផ្សេង​ទៀត ខណៈ​ការសិក្សា​មួយទៀតថា​អ្នកជំងឺដោយវីរុសនេះធ្ងន់ធ្ងរ ពេលជា​សះស្បើយ​នៅប្រឈម​បញ្ហា​សួត​មួយ​ទៀត។

    អ្នកស្រាវជ្រាវចិន​បាននិយាយ​ថា​អ្នកមាន​ឈាមប្រភេទA ងាយនឹង​រកគ្រោះដោយវីរុសCOVID-19 ខណៈអ្នកមាន​ឈាមប្រភេទ O មិន​ងាយរងគ្រោះនោះទេ។ ការសិក្សានេះធ្វើលើអ្នក​ឆ្លងវីរុស COVID-19 ចំនួន​២ ០០០​នាក់ បាន​រកឃើញ​ថា​អ្នកមាន​ឈាមប្រ​ភេទ A មានអត្រាឆ្លងខ្ពស់ ហើយអាច​វិវត្តទៅ​ធ្ងន់ធ្ងរទៀត​ផង។

    បើនិយាយពីចំនួន​អ្នក​ស្លាប់វិញ ការសិក្សា​បាន​កត់សម្គាល់​លើអ្នក​ស្លាប់​ចំនួន​២០៦​នាក់ អ្នក​ស្លាប់​មានឈាមប្រ​ភេទ​A ចំនួន​៨៥​នាក់ ខណៈឈាម​ប្រភេទ O ស្លាប់មាន​ត្រឹម៥២​នាក់។​

    ដោយឡែកអ្នក​ជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​អង់គ្លេស​បាន​លើកឡើង​ថា មនុស្ស​មួយ​ចំនួន​ដែល​បាន​ជា​សះ​ស្បើយ​ពី​វីរុស COVID-19 ករណី​ធ្ងន់ធ្ងរ​អាច​នឹង​មាន​ការ​ខូចខាត​សួត​ដែល​ត្រូវ​ការ​រយៈពេល​១៥ឆ្នាំ​ក្នុង​ការ​ជាសះស្បើយ​ឡើងវិញ​​។

    មហាវិទ្យាល័យ​ Faculty of Intensive Care Medicine (FICM) ប្រទេសអង់គ្លេស​បាន​ឲ្យ​ដឹង​ថា​អ្នកជំងឺ​វីរុស COVID-19 ដែល​បាន​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​អាច​នឹង​មាន​ Acute Respiratory Distress Syndrome (ARDS) ដែលជាបណ្ដុំរោគសញ្ញាផ្លូវ​ដង្ហើមដូចជាក្អក ពិបាក​ដកដង្ហើម ជាដើម​

    ការ​សិក្សា​ចេញ​ផ្សាយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មាន​ជីវបច្ចេកវិទ្យា​​បាន​រក​ឃើញថា​ ១៧%​នៃ​អ្នក​ជំងឺ​៩៩នាក់​នៅ​ទីក្រុង​អ៊ូហាន ប្រទេសចិន ដែល​ត្រូវ​បាន​ពិនិត្យ​ចន្លោះពីថ្ងៃទី​១ដល់​ថ្ងៃទី​២០​ ខែ​មករា​មាន​កើត​នូវអាការៈ ARDS នេះ។ ការសិក្សា​មួយ​ទៀត​ចេញ​ផ្សាយ​នៅ​ក្នុង​ The Lancet កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ក៏​បាន​រកឃើញ​ដែរ​ថា ២៩%​នៃ​អ្នកជំងឺ​៤១នាក់​ដែល​ត្រូវ​បាន​ពិនិត្យ​ចន្លោះ​ពាក់កណ្ដាល​ខែ​ធ្នូ​និង​ដើម​ខែមករា​នៅ​ទី​ក្រុង​អ៊ូហាន​ក៏​មាន​រោគសញ្ញា ARDS នេះដែរ។

    រោគសញ្ញា ARDS នេះ​ធ្វើ​ឲ្យ​សួត​បញ្ជូន​អុកស៊ីសែន​ទៅកាន់​សរីរាង្គ​ផ្សេងទៀត​មិន​គ្រប់គ្រាន់​។ នៅ​ពេល​វីរុស COVID-19ចូល​ទៅ​ក្នុង​សួត ភ្នាស​កោសិកា​ផលិត​ស្លេស្ម​មាន​ការ​រលាក។ សេវាកម្ម​សុខភាព​ជាតិ​ប្រទេស​អង់គ្លេស (NHS)​បាន​ប្រាប់​ថា ការ​រលាក​នេះ​អាច​បង្ក​ឲ្យ​មាន​ARDS នៅពេល​ដែល​សារធាតុ​រាវ​ចេញ​ពី​សរសៃ​ឈាម​ជ្រាប​ចូល​ទៅ​ក្នុង​ថង់ខ្យល់​ក្នុង​សួត​ដែលធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ដកដង្ហើម។

    តាម​ការ​លើក​ឡើង​របស់ FICM ប្រទេស​អង់គ្លេស​ទៅកាន់​សារព័ត៌មាន​ The Sunday Timesថា សួត​របស់​អ្នក​ជា​ពី​វីរុស​ COVID-19នេះ​នឹង​ត្រលប់​មក​កាន់​សភាព​ធម្មតា​វិញ​​នៅ​រយៈពេល​៦ខែក្រោយ​ជាមួយ​នឹង​បញ្ហា​តិចតួច​ដូចជា ការ​ពិបាក​ក្នុង​ធ្វើ​លំហាត់​ប្រាណ និង​សម្រាប់​អ្នក​មាន​រោគសញ្ញា​ ARDS អាច​ត្រូវ​ការ​ពេល​១៥ឆ្នាំ​ដើម្បី​ឲ្យ​សួត​ត្រលប់​មក​សភាពធម្មតាវិញ។

    លោកMichael Matthay អ្នក​ជំនាញ​ទៅ​លើ​ARDS ក៏​បាន​បន្ថែម​ថា ARDS នេះ​មាន​អត្រា​ស្លាប់​ពី​៣០៤០% និង​មិន​ទាន់​មាន​ការ​ព្យាបាល​ជាក់លាក់​ទេ​លើកលែង​តែ​ការ​ព្យាបាល​​ដោយ​ឲ្យ​អ្នក​គេង​ឲ្យ​បាន​គ្រប់គ្រាន់ និង​បំពាក់​អុកស៊ីសែន​បន្ថែម​ឲ្យ​អ្នក​ជំងឺ​ដើម្បី​ឲ្យ​ពួកគាត់​ជាសះស្បើយ។

    ការ​សិក្សា​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា​ ក្នុង​ The Journal of the American Medical Association រក​ឃើញ​ថា​ភាគ​ច្រើន​អ្នក​ជំងឺ​វ័យ​ចំណាស់​អាច​មាន​អាការៈARDS ដោយ​សារ​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ពួកគេ​មិន​រឹង​មាំ។

    FCIM ក៏​បាន​ព្រមាន​ថា​មិនត្រឹម​តែសួត​ទេ​ដែល​មាន​ផល​ប៉ះពាល់​ក្រោយ​ពី​ជា​សះស្បើយ។ សម្រាប់​ករណី​ធ្ងន់ធ្ងរ បេះដូង​ក៏​អាច​រង​ផល​ប៉ះពាល់​ដែរ​ដូចជា ការ​រលាក​សាច់ដុំ​បេះដូង ឬ​អាច​ឈាន​ទៅ​ការ​ខ្សោយ​បេះដូង។

    បន្ថែម​ពី​នេះ កាល​ពី​ដើម​ខែ​មីនា​នេះ អាជ្ញាធរ​មន្ទីរពេទ្យ​ទីក្រុង​ហុងកុង​ក៏​បាន​រក​ឃើញ​ថា​មនុស្ស​ពីរ​ទៅ​បី​នាក់​ក្នុង​ចំណោម​អ្នក​ជា​ពី​វីរុស COVID-19 ១២នាក់​មាន​ការ​ធ្លាក់​ចុះ​នៃ​ដំណើរ​ការ​របស់​សួត​ពី​២០៣០% ប៉ុន្តែ​ពួកគេ​អាច​ធ្វើ​លំហាត់​ប្រាណ​ប្រភេទ cardiovascular ដើម្បី​បង្កើន​សមត្ថភាព​សួត​ឡើង​វិញបាន​។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម