តើមានអ្វីកើតឡើងពេលដែលយើងមិនទទួលបានវីតាមីនគ្រប់គ្រាន់?
តាមការសិក្សារបស់អ្នកជំនាញ ការញ៉ាំវីតាមីនមិនត្រឹមត្រូវ មិនត្រឹមនាំឲ្យមានបញ្ហាសុខភាពនោះទេ ប៉ុន្តែក៏អាចបង្កើតជាផ្លូវនាំឲ្យមានបញ្ហាសុខភាពបានដែរ។ នេះក៏មានន័យថា រាងកាយរបស់យើង នឹងពិបាកបំពេញមុខងារធម្មតាបាន។ វីតាមីន មាននាទីជាកាតាលីករ រាល់ប្រតិកម្មនានាដែលកើតមាននៅក្នុងខ្លួន។ នៅពេលដែលរាងកាយប្រើវីតាមីណអស់ រាងកាយយើងនឹងផ្ដល់សញ្ញាមួយចំនួនដែលធ្វើឲ្យយើងមានអារម្មណ៍ថាខុសប្លែកជាងធម្មតា។ ប៉ុន្តែ យើងគួរតែចាប់អារម្មណ៍ចំពោះរោគសញ្ញាទាំងនោះ។
ខាងក្រោមនេះ គឺជាសញ្ញាដែលកើតមានមួយចំនួនពីការខ្វះវីតាមីន៖
១.ប្រេះគែមបបូរមាត់
ប្រសិនបើយើងសម្គាល់ឃើញថាមានបញ្ហានេះ កើតមានឡើងនោះមិនមានន័យថាយើងឆាប់ចាស់នោះទេ ប៉ុន្តែអាចមកពីវីតាមីន B នៅក្នុងខ្លួនមានមិនគ្រប់គ្រាន់ ជាពិសេសគឺវីតាមីន B2 (Riboflavin) វីតាមីន B3 (Niacin) និងវីតាមីន B12 ក៏ដូចជាជាតិដែក និង ស័ង្កសី ផងដែរ។ សញ្ញានេះគឺងាយស្រួលឃើញកើតមានណាស់ ចំពោះគ្នាយើងដែលញ៉ាំបួស ដែលមិនញ៉ាំអាហារបានត្រឹមត្រូវ។ វិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហាខ្វះមីតាមីន គឺយើងត្រូវថែមសាច់ត្រីសាល់ម៉ុង ស៊ុត សាច់ត្រីធូណា ពពួកគ្រុំ និងអយស្ទ័រ ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកញ៉ាំបួសតឹងរឹង ត្រូវញ៉ាំសណ្ដែក Lentils សណ្ដែកដី ផ្លែប៉េងប៉ោះស្ងួត គ្រាប់ល្ងរ និងស្ពៃពុយឡេង ដោយញ៉ាំឆ្លាស់ៗគ្នាតាមពេល។
ចំណែកវីតាមីន C ក៏ជាប្រភពល្អដើម្បីឲ្យរាងកាយស្រូបយកជាតិដែកបានល្អ ដូចនេះហើយជាការល្អដែលយើងគួរបញ្ចូលអាហារមានវីតាមីន C ទៅក្នុងរបបអាហារ។ បន្ថែមលើនេះ យើងគួរតែញ៉ាំអាហរដែលរៀបរាប់ខាងលើលាយគ្នាជាមួយបន្លែផ្សេងៗ ដូចជា ផ្កាខាត់ណាខៀវ ស្ពៃ ផ្កាខាត់ណា និងម្ទេសក្រហម។