home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បើមិនចង់កើតជំងឺមហារីក កុំចូលចិត្តញ៉ាំចំណីអាហារប៉ុន្មានមុខនេះពេក

បើមិនចង់កើតជំងឺមហារីក កុំចូលចិត្តញ៉ាំចំណីអាហារប៉ុន្មានមុខនេះពេក

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

ពេល​យើង​ចេះ​ជ្រើសរើស​ចំណី​អាហារ​ញ៉ាំ​រាល់ថ្ងៃ ពិតជា​មាន​ផល​ល្អ​ចំពោះ​សុខភាព។ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ញ៉ាំ​អាហារ​មិន​ដឹង​ប្រភព និង​ពាសវាលពាសកាល នាំ​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​បច្ចុប្បន្ន និង​អនាគត។ វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ពីប្រភេទ​អាហារ​ដែល​នាំឲ្យ​កើត​ជំងឺ​មហារីក ប្រសិនបើ​យើង​ញ៉ាំ​ច្រើន​ជ្រុល៖

១- មី

មិន​ថា​មី​កញ្ចប់ កំប៉ុង និង​ប្រអប់​ឡើយ ​សុទ្ធ​តែ​មិន​ល្អ ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ។ Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុ​នេះ​អស់​ពី​ក្នុង​ខ្លួន។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំឲ្យ​ធ្វើឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុក​​ពោះ​វៀន។ នៅ​ពេល​ពោះវៀន​ដំណើរការ​មិន​ល្អ យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​ពោះវៀន ហើយ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​។

២- អាហារ​ខ្លោច

ចំណី​អាហារ Fast food ដែល​យើង​ចូលចិត្ត​ញ៉ាំ ​ដូចជាសាច់​អាំង​ភាគច្រើន​គឺ​ជា​ពពួក​សាច់​ចង្កាក់ ឬ​មី​ឆា លត​ឆា ឬ​នំ​គូឆាយ​ជាដើម ដែល​អាហារ​ទាំង​នោះ​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។ អាហារ​ទាំង​នោះ ភាគច្រើន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺ​មហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ។ បើ​ពពួក​មី លត​ឆា​វិញ​គ្រោះថ្នាក់ ព្រោះ​ឧបករណ៍​ចម្អិន​មិន​បាន​លាង​សម្អាត ពោល​គឺ​ទាល់តែ​ឈប់​លក់​បាន​សម្អាត ហើយ​កម្ទេចកំទី​ជាប់ បូករួម​ភ្លើង​ខ្លាំង​ទៀត​ធ្វើឲ្យ​ខ្ទះ​ដែល​ឆា​ដដែល​ៗ​បញ្ចេញ​ជាតិ​កាបូន និង​សារធាតុ​គីមី​ម្យ៉ាង​ដែល​ចេញ​ពី​អាហារ​ខ្លោច​ហៅថា (Acrylamide) ដែល​ជា​សារធាតុ​បង្ក​ឲ្យ​កើត​មហារីក។

៣- អាហារ​កំប៉ុង

អាហារ​កំប៉ុង​ភាគ​ច្រើន ផ្ទុក​សារ​ធាតុ​រក្សា​ទុក​បាន​យូរ និង​គ្រឿង​ផ្សំ​មិន​ល្អ ជាពិសេស​មាន​រសជាតិ​ប្រៃ ដែល​អាច​នាំឲ្យ​លើស​សម្ពាធ​ឈាម និង​ប្រឈម​មុខ​ជំងឺ​ទឹក​នោម​ផ្អែម។ រាងកាយ​យើង​ពិបាក​ក្នុង​ការ​កិន​រំលាយ​អាហារ​កំប៉ុង​ខ្លាំង​ណាស់ ដូចនេះ​យូរៗ​ទៅ​បង្ក​ទៅ​ជា​ជំងឺ​ក្រពះ-ពោះវៀន​រ៉ាំរ៉ៃ ហើយ​អាការៈ​រ៉ាំរ៉ៃ​ទាំង​នោះ​ហានិភ័យ​បង្ក​ទៅជា​មហារីក។

៤- អាហារឆៅ

ប្រសិនបើ​មិន​បាន​ឆ្លង​កាត់​ការ​ចម្អិន អាហារ​ប្រាកដជា​ផ្ទុក​បាក់តេរី និង​មេរោគ​មួយ​ចំនួន ដូចនេះ​ទាល់តែ​ប្រើ​កម្ដៅ​ទើប​អាច​សម្លាប់​បាន។ ស៊ុត​ជ័រ​ព្នៅ សាច់​គោ​ជាប់​ឈាម ត្រី​សមុទ្រ​ឆៅ ឬ​គ្រឿង​សមុទ្រ​មួយ​ចំនួន ជា​អាហារ​ដែល​មនុស្ស​ទូទៅ​ចូលចិត្ត​ញ៉ាំបំផុត ប៉ុន្តែ​អាហារ​ទាំង​នោះ​ក៏​ សុទ្ធ​តែ​ជា​ភ្នាក់ងារ​ចម្លង​បាក់តេរី អាច​បង្ក​បញ្ហា​សុខភាព​ជាច្រើន​ដែរ។

៥- អាហារ​ប្រើ​ខ្លាញ់​ដដែល

​ខ្លាញ់​ដែល​សេសសល់​ពី​ចៀន បំពង យក​ទៅ​ធ្វើ​អាហារ​ទៀត ហើយ​បើ​នៅ​សេសសល់​បន្ត​ទៀត ក៏​បន្ត​ទុក​ទៅ​ថ្ងៃ​ក្រោយ ព្រោះ​គិត​ថា​ធ្វើ​បែប​នេះ​ចំណេញ។ តែ​ជាតិ​ប្រេង​ចាស់ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុ​ពុល ដែល​ធ្វើឲ្យ​យើង​បរិភោគ​ទៅ កើត​ជា​ជំងឺ​ផ្សេង​ៗ ​ដូចជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ មិន​តែ​ប៉ុណ្ណោះប្រេង​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សា​ចុះ​ឡើង​ៗ ​ធ្វើឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង (trans) ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ​ នាំឲ្យមាន​ជំងឺ​បេះដូង​ ដូចជា​ស្ទះ​សរសៃ​ឈាម​បេះដូង ខ្លាញ់​រុំ​បេះដូង​ជាដើម។

ម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋានរូបនោះប​ន្ថែម​ទៀត​ថា បើ​គិត​គូរ​ពី​សុខភាព​មែន​ត្រូវ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ទើប​មិន​សូវ​ប្រឈមមុខ​នឹង​ជំងឺ​កាច​សាហាវ​ ព្រោះ​យើង​លាង​សម្អាត​បាន​ល្អ និង​ជ្រើសរើស​របស់​ស្រស់ ព្រម​ទាំង​គ្រឿង​ផ្សំ​មាន​គុណភាព មិន​ហួស​កាលបរិច្ឆេទ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ

តើញ៉ាំសាច់ឆៅល្អចំពោះសុខភាពដែរឬទេ?

ចូលចិត្តញ៉ាំអាហារអាំង-ឆ្អើរ ប្រយ័ត្នជួបជំងឺកាចៗទាំងនេះ

ដឹងអត់ ហេតុអ្វីញ៉ាំមីញឹកធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

ដឹងហេតុផលនេះ​ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ

ចំណីអាហារមានដាក់សារធាតុបូរ៉ាក់ ញ៉ាំទៅប៉ះពាល់អីខ្លះ?

កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

ក្រៅពីធ្វើឲ្យអាហារឆ្ងាញ់ ប៊ីចេងអាចមានអត្ថប្រយោជន៍ចំពោះសុខភាពអត់?

ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អីខ្លះ?

ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន


រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទ្រី រ៉ាវី
កែ 05/10/2020
x