ផ្លែកៅឡាក់មានជាតិសរសៃខ្ពស់ មានន័យផ្លែនេះមានឥទ្ធិពលក្នុងការការពារក្រពះពោះវៀន។ ជាតិសរសៃជួយជំរុញចលនានៅក្នុងពោះវៀន ជួយគ្រប់គ្រងការបន្ទោបង់ ការពារពីការរលាក និងអាការៈមិនស្រួលក្នុងពោះ។ ជាតិសរសៃក៏អាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមដែលទទួលបានច្រើនពីអាហារយើងញ៉ាំ។
៤.ជួយមុខងារខួរក្បាលប្រសើរឡើង
មុខងារខួរក្បាល និងការចងចាំ ត្រូវបានធ្វើឱ្យប្រសើរឡើងតាមវិធីមួយចំនួនដោយការញាំគ្រាប់កៅឡាក់។ គ្រាប់ទាំងនេះសម្បូរទៅដោយក្រុមវីតាមីន B ដែលត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងការអភិវឌ្ឍ និងមុខងារសរសៃប្រសាទ។ លើសពីនេះប៉ូតាស្យូម ដែលមាននៅក្នុងផ្លែនេះក៏អាចបង្កើនលំហូរឈាមទៅកាន់ខួរក្បាល និងលើកកម្ពស់សុខភាពប្រព័ន្ធប្រសាទជួយបង្កើនការផ្ដោតអារម្មណ៍ និងការចងចាំ។
៥. ការពារជំងឺរ៉ាំរ៉ៃ
ជំងឺរ៉ាំរ៉ៃគ្រប់ប្រភេទបណ្ដាលមកពីការបញ្ចេញរ៉ាឌីកាល់សេរីដែលជាធម្មជាតិនៃកោសិកាផ្លូវដង្ហើម។ ទាំងនេះអាចបណ្ដាលឱ្យកោសិកាដែលមានសុខភាពល្អផ្លាស់ប្ដូរ ជាលទ្ធផលអាចកើតមហារីក oxidative stress និងជំងឺរ៉ាំរ៉ៃមួយចំនួន។ បើគ្មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចមាននៅក្នុងផ្លែកៅឡាក់ នោះរាងកាយរបស់យើងនឹងត្រូវប្រយុទ្ធប្រឆាំងមេរោគច្រើនដូចប្រយុទ្ធច្រើនសមរភូមិអ៊ីចឹងដែរ។ ដូច្នេះការបង្កើនការការពារដោយញាំផ្លែកៅឡាក់បន្តិចបន្តួចក្នុងមួយថ្ងៃ គឺជារឿងល្អ។
៦.ជួយគ្រប់គ្រងសម្ពាធឈាម
នៅពេលនិយាយពីការបញ្ចុះសម្ពាធឈាម សារធាតុរ៉ែមានសារសំខាន់តិចតួចជាងប៉ូតាស្យូម។ ប៉ូតាស្យូមអាចគ្រប់គ្រងចលនាទឹកនៅក្នុងខ្លួន ហើយក៏មានតួនាទីជាថ្នាំរំញោចសរសៃឈាមបង្កើនលំហូរឈាម និងបញ្ចេញភាពតានតឹងលើសរសៃឈាមផងដែរ។ ការកាត់បន្ថយសម្ពាធឈាម អាចបង្កើនសុខភាពសរសៃឈាមបេះដូងទូទៅ និងកាត់បន្ថយហានិភ័យនៃការ គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។