ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការឈឺបំពង់ក អាចបង្កការលំបាកដល់ការរស់នៅរបស់យើង សូម្បីការនិយាយ ការញ៉ាំអាហារ និងការញ៉ាំទឹកជាដើម បើធ្ងន់ធ្ងរសូម្បីតែការដង្ហើមក៏ធ្វើឲ្យមិនស្រណុកនោះដែរ។
ការឈឺក អាចបង្កឡើងដោយមូលហេតុសំខាន់ៗ ដូចជា ការនិយាយ ឬស្រែកខ្លាំងៗ ការរលាកបំពង់កដោយការឆ្លងមេរោគ រលាកផ្លូវដង្ហើម និង ករណីខ្លះអាចបណ្ដាលមកពីការរលាកក្រពេញទីរ៉ូអ៊ីតផងដែរ។ ខាងក្រោមគឺជារិធីសាស្ដ្រងាយៗ រួមចំណែកជួយសម្រួលអាការៈឈឺបំពង់ក។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
ប្រសិនបើចង់ឲ្យឆាប់ជាសះស្បើយពីការឈឺក ត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកអាចជួយរក្សាសីតុណ្ហភាព ផ្ដល់សំណើមដល់បំពង់ក ថែមទាំងកម្ចាត់ពពួកបាក់តេរីដែលបង្កការរលាកនោះផងដែរ។ ម្យ៉ាងទៀតការរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេលដែលយើងកំពុងឈឺគឺជារឿងចំបាច់បំផុត។
បន្ទាប់ពីការញ៉ាំទឹកឲ្យគ្រប់គ្រាន ការខ្ពុរមាត់នឹងទឹកក្ដៅឧណ្ហៗ ឬ ទឹកអំបិលនោះក៏រួមចំណែកជួយឲ្យឆាប់ជាសះស្បើយពីការឈឺកបានដែរ។ យើងអាចអនុវត្ដវីធីនេះឲ្យបាន ២ដងក្នុងមួយថ្ងៃ ព្រឹកនិង ល្ងាច។ ប៉ុន្ដែសម្រាប់ក្មេង ក្រោម១០ឆ្នាំ មិនគួរសាកល្បងវិធីនេះបានឡើយ។
គួរជ្រើសរើសអាហារញ៉ាំឲ្យបានត្រឹមត្រូវ ពិសេសពពួកអាហារដែលមានលក្ខណៈទន់ៗ ស្រួលរំលាយ ដូចជាផ្លែចេក ល្ហុងទុំ តាសក់ផ្អែម ឪឡឹក នំប៉័ង បាយជ្រាយ ឬបបរជាដើម។ ជៀសវាង ពពួកអាហារហឹរ អាហារកក ភេសជ្ជៈផ្អែមៗ ពពួកជាតិកាហ្វេអ៊ីន និង ពិសេសកុំជក់បារីតែម្ដងប្រសិនជាចង់ឲ្យឆាប់បាត់ឈឺក។
អាការៈឈឺកអាចបង្ហាញរោគសញ្ញាផ្សេងៗអាស្រ័យលើស្ថានភាពជំងឺជាក់ស្ដែង ប៉ុន្ដែអាការៈអ្នកឈឺកភាគច្រើន អាចបង្ហាញរោគសញ្ញាដូចខាងក្រោម៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕