brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

របបអាហារសំខាន់ៗទាំងនេះរួមចំណែក ជួយកាត់បន្ថយស្រ្ដេស

ស្ដ្រេស​គឺជាស្ថាន​ភាព​នៃ​ភាព​តានតឹងនៃអារម្មណ៍ ដែលបង្កផលប៉ះពាល់ទៅដល់ទំនាក់ទំនងខួរក្បាល ថយចុះសន្ទុះនៃការគិត និង បញ្ហា​សុខភាពរាងកាយជាច្រើនផ្សេងៗ។ មានកត្ដាមួយចំនួន អាចបង្កឡើងដូចជា ការខឹង ការភ័យខ្លាច ការកើនឡើងជំងឺថប់បារម្ភ និង បញ្ហាសុខភាពរាងកាយ។ ផ្នែកវេជ្ជសាស្ដ្រក៏បានបន្ថែមថា ការកើតជំងឺស្រ្ដេស ក៏ព្រោះតែការកើនឡើង អ័រម៉ូន​មួយប្រភេទ គឺ Cortisol។

របបអាហារសំខាន់ៗទាំងនេះរួមចំណែក ជួយកាត់បន្ថយស្រ្ដេស

Cortisol គឺជាអ័រម៉ូនមួយប្រភេទកើតឡើងក្នុងរយៈពេលខ្លី ហើយដើរតួយ៉ាងសំខាន់ដូចជា គ្រប់គ្រងវដ្តនៃការគេង កាត់បន្ថយការរលាក ការកើនឡើងជាតិស្ករក្នុងឈាម គ្រប់គ្រងរបៀបនៃការប្រើប្រាស់កាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនក្នុងរាងកាយ និង ការគ្រប់គ្រងសម្ពាធឈាមផងដែរ។

ភាគច្រើនអ្នកដែលមានបញ្ហាស្ដ្រេស តែងជ្រើសរើសវិធីកាត់បន្ថយផ្សេងៗដូចជា ការហាត់ប្រាណ ការស្រូបខ្យល់អាកាសបរិសុទ្ធ និងបង្កើតបរិយាកាសសប្បាយៗ ប៉ុន្ដែគេមិនសូវនឹកឃើញវិធីនៃការញ៉ាំអាហារនោះទេ។ នេះ​បើ​យោងតាម អ្នកស្រីវេជ្ជបណ្ឌិត Courtney Barth ផ្នែកអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Cleveland សហរដ្ឋអាមេរិក។

ការជ្រើសរើសវិធីញ៉ាំអាហារ ក៏ជាផ្នែកមួយនៃការកាត់បន្ថយជំងឺស្ដ្រេសបានដែរ។ ភាគច្រើនរបបអាហារសំខាន់ៗទាំងនោះផ្ដោតទៅលើក្រុមអាហារដែល អាចកាត់បន្ថយការរលាក ជំនួយដល់ខួរក្បាល បេះដូង ពង្រឹងទៅលើប្រព័ន្ធរំលាយអាហារ និងអាចសម្រួលទៅដល់ការគេង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ពពួកអាហារវីតាមីន B12 មានដូចជា សាច់គោ សាច់មាន់ ស៊ុត គ្រឿងក្នុងសត្វ និង គ្រាប់ធញ្ញជាតិ មាន​គុណប្រយោជន៍ ជួយរក្សាឈាម និង កោសិកាសរសៃប្រសាទរបស់យើងមានសុខភាពល្អ និងបង្កើត ​DNA ដែលជាសារធាតុហ្សែននៅក្នុងកោសិកាទាំងអស់ក្នុងរាងកាយ។

ពពួកអាហារខ្លាញ់អូមេហ្គា ៣ មាន ផ្លែបឺរ ប្រេងអូលីវ អយស្ទ័រ ត្រីសាម៉ុន ត្រីសាឌីន ត្រីធូណា គ្រាប់ Walnut ជា​អាហារមានគុណប្រយោជន៍ចំពោះខួរក្បាល និង បេះដូង និងកាត់បន្ថយការរលាកដែលប្រសិទ្ធភាពបំផុត ទប់ស្កាត់ការកើនឡើងកម្រិតអ័រម៉ូន Cortisol។

ពពួកអាហារសម្បូរសារធាតុ ម៉ាញ៉េស្យូម មានដូចជា ផ្លែបឺរ ចេក ប្រូខូលី សូកូឡាខ្មៅ គ្រាប់ល្ពៅ ក៏ជា​អាហារមានប្រសិទ្ធខ្ពស់សម្រាប់សុខភាពរាងកាយ ជួយព្យាបាលការរលាកផ្សេងៗ។ ចុងក្រោយ ប្រភេទអាហារសម្បូរប្រូតេអ៊ីន ដែលមានច្រើនប្រភេទ យើងអាចញ៉ាំបាន ព្រោះវាបានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរាងកាយទាំង​មូល។

អត្ថបទគួរអាន៖

អ្នកស្រីបន្ថែមទៀតថា របបអាហារសុខភាពទាំងនេះ ថ្វីដ្បិតវាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ​ស្ដ្រេស ប៉ុន្ដែយើងក៏មិនត្រូវពឹងផ្អែកលើវាទាំងស្រុងនោះដែរ។ កត្ដាមួយចំនួននៃជំងឺស្ដ្រេស ក៏ត្រូវទាមទារយ៉ាងចំបាច់ ខ្លួនយើង ដូចជាការគ្រប់គ្រងពេលវេលាគេងឲ្យបានគ្រប់គ្រាន់ ការរក្សាទម្ងន់ ជំងឺរាំរ៉ៃ ជំងឺទឹក​នោម​ផ្អែមកម្រិត២ ជំងឺបេះដូង និង​ជំងឺថ្លើមជាដើម។

ការគេង

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 14/06/2022