សព្វថ្ងៃនេះមនុស្សភាគច្រើនចូលចិត្ដទទួលទានកាហ្វេជារៀងរាល់ថ្ងៃ។ កាហ្វេជួយយើងឲ្យបាត់ងងុយគេង និងផ្ដល់ថាមពលសម្រាប់ជួយយើងសម្រេចការងារពេញមួយថ្ងៃ។ ប៉ុន្តែគ្នាយើងធ្លាប់ចាប់អារម្មណ៍ដែរឬទេថា ខ្យល់ដង្ហើមរបស់យើងចាប់ផ្ដើមមានក្លិនមិនល្អ បន្ទាប់ពីផឹកកាហ្វេរួច?