backup og meta

ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Ros Khemary · កែ Sep 09, 2021

    ផឹកកាហ្វេ​ប៉ុនណា​មិន​លើស​កម្រិត? នរណាខ្លះមិន​ត្រូវ​ផឹក​កាហ្វេ?

    ផឹកកាហ្វេ​កំពុង​ក្លាយ​ជាទម្លាប់​របស់​អ្នកធ្វើការ និងនិស្សិត ប៉ុន្តែ​សួរ​ថា ផឹកប៉ុនណាទើប​ល្អ ហើយប៉ុនណាទើបគ្រោះ​ថ្នាក់​ដល់​សុខភាព ខណៈ​ដែល​កាហ្វេសម្បូរដោយជាតិ​កាហ្វេអ៊ីន។

    ១- គួរ​ផឹក​ជាតិ​កាហ្វេអ៊ីន​ប៉ុន្មាន​ទើប​សម​ល្មម?

    កម្រិត​ស្តង់ដារ​សមស្រប​បំផុត​ចំពោះ​សុខភាព​មនុស្ស​ពេញវ័យ គឺខ្ពស់​បំផុតត្រឹម ៤០០ មិល្លីក្រាមប៉ុណ្ណោះ អាច​ប្រមាណកាហ្វេ ៤ កូនពែង ​កូកាកូឡា ១០ កំប៉ុង​ ឬ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ២ កំប៉ុង។

    បរិមាណ​កាហ្វេអ៊ីន​​ក្នុង​ភេសជ្ជៈ មិន​ស្មើ​គ្នា​ទេ ដើម្បី​ដឹង​ច្បាស់​ពី​កម្រិត​ផឹក ត្រូវ​ពិនិត្យ​​នៅ​លើ​កំប៉ុងត្រង់​តារាង​ធាតុផ្សំ។ ចាំ​ថា បើ​មាន​រោគ​សញ្ញា​ឈឺក្បាលប្រកំាង​ គេង​មិន​លក់ ​ថប់បារម្ភ ​មួម៉ៅ​ឆាប់​ខឹង ​ឡេះឡះ ចង់​ក្អួត​ បញ្ហានោម​ បេះដូង​លោត​ញាប់​ជាង​ធម្មតា ឬ​ចង់​រមួលសាច់ដុំ​ (ក្រពើ) ​ជាដើម ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​កាហ្វេអ៊ីនភ្លាម។

    • បម្រាម៖ មិនគួរយក​កាហ្វេអ៊ីន​ទៅ​លាយ​ជាមួយ​ ស្រា​ ឬ​ភេសជ្ជៈមាន​ជាតិ​អាល់កុលនោះឡើយ។

    ផឹកកាហ្វេ

    ២- នរណា​ខ្លះ​មិន​គួរ​ញ៉ាំជាតិកាហ្វេអ៊ីន?

    – ក្មេង៖ ដោយ​សារ​រាងកាយ និង​ប្រព័ន្ធ​ភាពស៊ាំក្មេងៗ​​នៅ​ខ្ចីមិន​អាច​ទប់​ទល់​នឹងឥទ្ធិពលជាតិកាហ្វេអ៊ីន ដែល​ផលិត​ឡើង​សម្រាប់​មនុស្សពេញ​វ័យ​​បាន​ទេ។

    – មាន​បញ្ហា​ការ​គេង៖ កាហ្វេអ៊ីន​ជា​សាធាតុប្រឆាំង​ការ​គេង ធ្វើ​ឲ្យ​គេង​មិន​លក់។ បើ​យើង​កំពុង​តែ​រឿង​ពិបាក​គេង​ហើយ នៅឆ្លៀត​ផឹកកាហ្វេ ឬញ៉ាំ​ជាតិ​​កាហ្វេអ៊ីនទៀត ត្រូវ​ចាត់​ទុក​ទម្លាប់​អាក្រក់​បំផុត ដូច​ជា​កំពុង​ធ្វើ​បាប​ខ្លួន​ឯង​អ៊ីចឹង។

    – កំពុង​ប្រើ​ថ្នាំ៖ ថ្នាំ​ពេទ្យ និង​ថ្នាំ​រុក្ខជាតិ​មួយ​ចំនួន ​អាច​មាន​ប្រតិកម្ម​នឹងជាតិ​កាហ្វេអ៊ីន​ ដូចជា​ថ្នាំ Ephedrine (​ថ្នាំ​ការ​ពារ​កុំ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ) នឹង​ធ្វើ​ឲ្យ​យើងប្រកាច់ ឬ​បញ្ហា​សរសៃ​ឈាមបេះដូង។ ថ្នាំ Theophylline (ថ្នាំ​ហឺត) នឹង​ធ្វើ​ឲ្យ​ជាតិកាហ្វេអ៊ីន ​ប្ដូរ​ទៅ​ជា​​ឥទ្ធិពលប៉ះ​ពាល់​រាង​កាយ បង្ក​ឲ្យ​មាន​អាការៈ ​ដូចជា ក្អួត​ចង្អោរ ឬ​ញ័រទ្រូង​ជាដើម។ ឯ​ពពួកឱសថ​រុក្ខ​ Echinacea បណ្ដាល​ឲ្យ​កើន​ឡើង​កំហាប់​កាហ្វេអ៊ីន ក្នុង​ឈាម។

    អត្ថបទពាក់ព័ន្ធ​៖

    ៣- គួរ​គ្រប់គ្រងបញ្ហា​​ញៀន​ជាតិ​​កាហ្វេអ៊ីន​ដោយ​វិធី​ណា?

    ឲ្យ​តែ​មាន​ពាក្យ “ញៀន” មួយ​ម៉ាត់​ អម​មក​ជាមួយ ចង់​​កាត់បន្ថយ​ប្រហែល​ជាមិន​​សូវ​ស្រួល​ប៉ុន្មាន​ទេ។ ដោយ​សារ​តែ កាហ្វេអ៊ីន ជួយ​រាងកាយ​យើង​ច្រើន ដូច្នេះ​បើ​យើង​ធ្លាប់​តែ​ញ៉ាំ​រាល់​ថ្ងៃ ហើយ​កាត់​បន្ថយ ឬ​ផ្អាក​តែ​ម្ដង វា​នឹង​ចេញ​ជា​រោគសញ្ញា ​ឈឺក្បាល ​អស់កម្លាំង​ ល្ហិតល្ហៃ ឆាប់​មួម៉ៅ ហើយ​ការ​ផ្ចង់អារម្មណ៍​​ក៏ធ្លាក់​ចុះ​ដូច​គ្នា។ យ៉ាង​ណា​ក៏​ដោយ បញ្ហា​នេះមិន​ធ្ងន់ធ្ងរ​ទេ អ្វីៗនឹង​វិល​មក​ភាព​ប្រសើរ​វិញនៅ​ ២-៣ ថ្ងៃបន្ទាប់។

    ខាង​ក្រោម​នេះ ​ជា​គន្លឹះ​មួយ​ចំនួន​ដើម្បី​គ្រប់គ្រង​ជាតិកាហ្វេអ៊ីន៖

    – ដឹង​ចំនួន៖ ដូច​បញ្ជាក់​ខាង​លើ បើ​អត់ចាប់​អារម្មណ៍​ពីបរិមាណកាហ្វេអ៊ីន​ញ៉ាំ​រាល់​ដង ថា​មាន​កម្រិតប៉ុន្មាន​ទេ ត្រូវ​មើល​លើ​តារាង​ធាតុ​ផ្សំ​លើ​​កំប៉ុង ហើយ​បូក​ខ្លួន​ឯង ធ្វើ​ម៉េច​កុំ​ឲ្យ​លើស ៤០០ មិល្លីក្រាម/​ថ្ងៃ។

    – បន្ថយ​ទម្លាប់​ផឹក៖ ត្រូវតាំង​ចិត្ត​ខ្លួន​ឯង បន្ថយ​ម្ដង​បន្ដិចៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រហូត​ស្ថិត​ត្រឹម​​កម្រិត​មួយ​​លែង​ធ្វើ​ទុក្ខ​ក្នុង​ខ្លួន។

    – កុំ​ប្រើ​ថ្នាំ​លាយ៖ ថ្នាំ​បំបាត់​ការ​ឈឺចាប់ មិន​គួរ​ប្រើ​លាយ​ជាមួយ​ជាតិ​កាហ្វេអ៊ីនទេ។

    – ​ជម្រើស​ផ្សេង៖ ត្រៀម​ទទួល​រសជាតិ​ប្លែក​បន្តិច ប្តូរ​ពី​តែ កាហ្វេ មិន​ជា​តែឱសថរុក្ខជាតិគ្មាន​ជាតិ​កាហ្វេអ៊ីន​វិញ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Ros Khemary · កែ Sep 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម