backup og meta

ការសិក្សា៖ កាហ្វេអាចជួយសម្រកទម្ងន់ តែក៏គួរដឹងរឿង​ទាំងនេះ​

ការសិក្សា៖ កាហ្វេអាចជួយសម្រកទម្ងន់ តែក៏គួរដឹងរឿង​ទាំងនេះ​

គ្រប់​គ្នា​ប្រាកដ​ជា​ដឹង​ខ្លះ​ហើយ​ពី​ប្រយោជន៍​របស់​កាហ្វេ ដែល​មិន​ត្រឹម​តែ​ជា​ភេសជ្ជៈ​មួយ​ពេញ​និយម តែកាហ្វេថែម​ទាំង​ផ្តល់​គុណសម្បត្តិ​​​មួយ​ចំនួន​ដល់​រាង​​កាយ​ទៀត​ផង។ ថ្មី​ៗ​នេះ ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​នៅប្រទេស​សិង្ហបុរី​បាន​បង្ហាញ​នូវ​ហេតុផល​​មួយ ថាកាហ្វេ​​ជួយ​ឱ្យ​អ្នក​ធាត់​​ស្រក​ទម្ងន់​ដោយ​សារ​ភេសជ្ជៈ​នេះ។

ការ​ស្រាវជ្រាវ​​ដោយក្រុម​ការងារ​សាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាន​សិក្សា​​ពិនិត្យ​លើ​ឥទ្ធិពល​កាហ្វេ​​​​ទៅ​លើ​រាងកាយ ដោយ​បាន​​តាម​ដាន​លើ​​ការ​ទទួលទាន​កាហ្វេ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​១២៦​នាក់​នៅ​ប្រទេស​សិង្ហបុរី ដែល​ពួក​គេ​ទាំង​នោះ ភាគ​ច្រើន​ជា​អ្នក​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​។

ក្នុង​​ការ​តាម​ដាន​រយៈ​ពេល​៦​ខែ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទម្ងន់​ជា​សរុប​របស់​អ្នក​ស្ម័គ្រ​ចិត្ត​​បាន​ស្រក​​ប្រមាណ​៤ភាគរយ ពិសេស​លើ​អ្នក​ដែល​បាន​ទទួលទាន​​កាហ្វេ​ប្រមាណ​៤​ពែង​​ ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។

អត្ថបទពាក់ព័ន្ធ​៖

ជា​មួយ​លទ្ធផល​នេះ លោក​ Derrick Johnston វេជ្ជបណ្ឌិត​ដែល​ដឹក​នាំ​ការ​ស្រាវជ្រាវ បាន​ឱ្យ​ដឹង​ថា ការណ៍ដែលកាហ្វេ​បាន​ជួយ​ឱ្យ​រាង​កាយ​មនុស្ស​ស្រក​ទម្ងន់ នោះ​ក៏​ព្រោះ​សារធាតុ​កាហ្វេអ៊ីន​ បាន​ជួយ​ជំរុញ​ប្រតិកម្ម​រំលាយ​អាហារ​​​ក្នុង​រាង​កាយ ដែល​ជា​ហេតុ​នាំ​ឱ្យ​​ធាតុ​កាល់ឡូរី​ក្នុង​ខ្លួន​ ត្រូវ​បាន​ដុត​រំលាយ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់។

ទោះ​ជា​យ៉ាង​ណា លោក​ Connie Diekman អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​​នៃ​វិទ្យាស្ថាន​​​ស្រាវជ្រាវ​ពី​របប​អាហារ​នៃ​សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា លោក​ទទួល​ស្គាល់​ថា​កាហ្វេ​ពិត​ជា​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ពិត​មែន ប៉ុន្តែ​ការ​ទទួល​ទាន​កាហ្វេច្រើន​ ពិសេស​ក្នុង​បរិមាណកាហ្វេ​៤​ពែង ដូច​ករណី​ខាង​លើ អាច​​​បង្ក​ឥទ្ធិពល​មួយ​ចំនួន​ដល់​រាង​កាយ​ផង​ដែរ ដូច​ជា ឈឺ​ក្បាល បេះដូង​លោត​ញាប់​ ឈឺ​ក្រពះ​ ជា​ដើម។

ផឹកកាហ្វេ​

ផ្អែក​តាម​ការ​ស្រាវជ្រាវ​មុន​ៗ បាន​បង្ហាញ​​ស្រដៀង​គ្នា​ថា ការទទួលទាន​កាហ្វេ​ក្នុង​បរិមាណ​ត្រឹម​តែ ១-២​ពែង​ក្នុង១​ថ្ងៃ គឺ​ល្មម​គ្រប់​គ្រាន់​ដែល​ផ្តល់​ប្រយោជន៍​​ឱ្យ​រាង​កាយ​ ហើយ​កាហ្វេនឹង​ជំរុញ​ប្រសិទ្ធិភាព​បន្ថែម ​សម្រាប់​អ្នក​ចង់​ស្រក​គីឡូ​ដោយ​ការ​ហាត់​ប្រាណ៕

អត្ថបទពាក់ព័ន្ធ​៖

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/diet/news/20200113/could-your-morning-coffee-be-a-weight-loss-tool#2

កំណែ​ប្រែបច្ចុប្បន្ន

27/08/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់ដឹងអត់! កូន​អាយុ​ប៉ុន្មាន​ទើប​អាច​ផឹក​កាហ្វេ​បាន?

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Aug 27, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម