ការស្រាវជ្រាវដោយក្រុមការងារសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បានសិក្សាពិនិត្យលើឥទ្ធិពលកាហ្វេទៅលើរាងកាយ ដោយបានតាមដានលើការទទួលទានកាហ្វេរបស់អ្នកស្ម័គ្រចិត្ត១២៦នាក់នៅប្រទេសសិង្ហបុរី ដែលពួកគេទាំងនោះ ភាគច្រើនជាអ្នកមានបញ្ហាធាត់លើសទម្ងន់។
ក្នុងការតាមដានរយៈពេល៦ខែ អ្នកស្រាវជ្រាវបានរកឃើញថា ទម្ងន់ជាសរុបរបស់អ្នកស្ម័គ្រចិត្តបានស្រកប្រមាណ៤ភាគរយ ពិសេសលើអ្នកដែលបានទទួលទានកាហ្វេប្រមាណ៤ពែង ក្នុងរបបអាហារប្រចាំថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
ជាមួយលទ្ធផលនេះ លោក Derrick Johnston វេជ្ជបណ្ឌិតដែលដឹកនាំការស្រាវជ្រាវ បានឱ្យដឹងថា ការណ៍ដែលកាហ្វេបានជួយឱ្យរាងកាយមនុស្សស្រកទម្ងន់ នោះក៏ព្រោះសារធាតុកាហ្វេអ៊ីន បានជួយជំរុញប្រតិកម្មរំលាយអាហារក្នុងរាងកាយ ដែលជាហេតុនាំឱ្យធាតុកាល់ឡូរីក្នុងខ្លួន ត្រូវបានដុតរំលាយច្រើនគួរឱ្យកត់សម្គាល់។