សព្វថ្ងៃ អាហារ ឬភេសជ្ជៈជាតិស្ករមានច្រើនសម្បូរបែប ងាយស្រួលរកទិញ ដែលអ្នកចង់ញ៉ាំអាចរកបានគ្រប់ពេល ប៉ុន្តែគ្នាយើងប្រាកដជាដឹងហើយថាការញ៉ាំជាតិស្ករក្នុងបរិមាណច្រើន អាចបង្កជាបញ្ហាមួយចំនួនដល់សុខភាព។ តាមរយៈ សញ្ញាមួយចំនួន បង្ហាញថារាងកាយទទួលយកជាតិស្ករច្រើនពេក ដែលជាពេលវេលាមួយគួរគប្បីកាត់បន្ថយ៖
១. ឈឺសាច់ដុំ និងឈឺសន្លាក់
អាការៈឈឺសាច់ដុំ ឬឈឺសន្លាក់ ក៏ជាសញ្ញាមួយដែលរាងកាយប្រាប់ឱ្យយើងដឹងថា ជាតិស្ករច្រើនបង្កឱ្យមានការរលាកលើសន្លាក់។ មូលហេតុនោះគឺ បរិមាណជាតិស្ករច្រើន បង្កឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយវាបញ្ជូនសញ្ញាទៅឈាម ឱ្យព្យាយាមបំបែកប្រូតេអ៊ីនគ្លុយកូស។ កាលណាដំណើរនោះកើតច្រើនដង ក្រៅតែពីការរលាកសន្លាក់ វាបង្កបញ្ហាផ្សេងៗទៀតដល់រាងកាយ ដូចជាភ្នែកឡើងបាយ ជំងឺបេះដូង ការចងចាំខ្សោយ និងស្បែកជ្រីវជ្រួញជាដើម។ល។
អត្ថបទពាក់ព័ន្ធ៖
- ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា?
- ឧស្សាហ៍ញ៉ាំផ្អែម គួរប្តូរពីភេសជ្ជៈជាតិស្ករខ្ពស់ មកញ៉ាំទឹក កាត់ហានិភ័យទឹកនោមផ្អែមបានច្រើន
២. កើនចំណង់ឃ្លានរបស់ផ្អែម
សារជាតិស្ករមានភាពបំលែងលឿន ជាហេតុឱ្យយើងឆាប់ឃ្លាន បន្ថែមពីនោះ ជាតិស្ករភ្ញោចខួរក្បាលឱ្យបញ្ចេញសារធាតុ Dopamine (អារម្មណ៍រីករាយ ដូចពេលត្រូវទទួលរង្វាន់ ឬរបស់អ្វីមួយ) ដែលធ្វើឱ្យយើង ចេះតែឃ្លានរបស់ជាតិផ្អែមមិនឈប់។
៣. កម្លាំងថាមពលក្នុងខ្លួនឡើងចុះៗ
សារធាតុគ្លុយកូស មាននាទីផ្គត់ផ្គង់ថាមពលដល់រាងកាយ ដូចនេះវាមានសារសំខាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងខ្លួនឱ្យបានល្អ ព្រោះនៅពេលជាតិស្ករច្រើន ថាមពលយើងនឹងឡើងខ្លាំងជាគំហក តែជាតិស្ករច្រើននឹងធ្វើឱ្យរាងកាយ (ញៀន) ត្រូវការជាតិស្ករបន្ថែមមិនឈប់ ដែលជាមូលហេតុធ្វើឱ្យកម្លាំងក្នុងខ្លួនថយចុះវិញខ្លាំង ហើយដំណើរនេះឡើងចុះៗ ដែលមានន័យថា ជាតិស្ករច្រើនក្នុងរាងកាយ។
៤. ស្បែកមានបញ្ហា
ជាតិស្ករច្រើនក្នុងឈាម ក៏បង្កឱ្យឃើញតាមរយៈការរលាកស្បែក ឬបញ្ហាស្បែក។ នេះដោយសារតែ អាំងស៊ុយលីនក្នុងរាងកាយបង្កើនសកម្មភាព ជំរុញឱ្យក្រពេញខ្លាញ់បញ្ចេញសកម្មភាពខ្លាំង ធ្វើឱ្យមានបញ្ហាដល់ស្បែក។
៥. ឡើងទម្ងន់
ប្រាកដណាស់សារធាតុស្ករច្រើន បង្កឱ្យយើងឃើញតាមរយៈការឡើងទម្ងន់។ កម្រិតជាតិស្ករក្នុងខ្លួនច្រើន ជំរុញឱ្យសារធាតុផ្សេងៗដូចជា ជាតិខ្លាញ់ទៅប្រមូលផ្តុំ និងស្តុកទុកជាប់នៅក្បាលពោះ។
តើកម្រិតជាតិស្ករប៉ុណ្ណាទើបសមល្មមនឹងរាងកាយ ទទួលយកប្រចាំថ្ងៃ?
ផ្អែកតាមការបកស្រាយរបស់អង្គការសុខភាពពិភពលោក (WHO) ជាតិស្ករក្នុងរបបអាហារប្រចាំថ្ងៃ គួរមានតិចជាង១០%នៃ របបអាហារបរិភោគប្រចាំថ្ងៃ ដែលស្មើប្រមាណ ៧ស្លាបព្រាកាហ្វេ ឬប្រមាណ ៣៥ក្រាម/ថ្ងៃ៕
អត្ថបទពាក់ព័ន្ធ៖
- ក្រៅពីជំងឺទឹកនោមផ្អែមទេ ជំងឺបេះដូង ក៏បង្កឡើងដោយសារជាតិស្ករដែរ!
- អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ
- បើមានសញ្ញាទាំងនេះ រាងកាយខ្វះជាតិស្ករហើយ ប្រញាប់បំពេញភ្លាម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]