ទឹកផ្លែឈើអាច​ញ៉ាំ​ពេញមួយថ្ងៃ ជំនួសទឹកធម្មតាបានទេ?

    ទឹកផ្លែឈើអាច​ញ៉ាំ​ពេញមួយថ្ងៃ ជំនួសទឹកធម្មតាបានទេ?

    អ្នក​ជំនាញ​​សុខភាព​ជា​ច្រើន​បាន​​ច្រាន​ចោល ទំនោរ​ថ្មី​មួយ​​​របស់​យុវវ័យ​ ដែល​ថា​ការ​ញ៉ាំ​ទឹក​ធម្មជាតិ​ចេញ​ពី​ផ្លែ​ឈើ ដូច​ជា​​ទឹក​ដូង ទឹក​ក្រូច​ស្រស់ បាន​មួយ​ថ្ងៃ​គឺ​ល្មម​គ្រប់​គ្រាន់​ ហើយ​ល្អ​សម្រាប់​សុខភាព​។ ប៉ុន្តែ​ អ្នក​ជំនាញ​អាហារូបត្ថម្ភ មិន​ត្រឹម​តែ​មិនគាំ​ទ្រ​ ទំនោរ​ថ្មី​នេះ​ទេ ​ថែម​ទាំង​ក្រើន​រំលឹក​ថា ការ​ធ្វើ​បែប​នោះ នឹង​បង្ក​បញ្ហា​ជា​ច្រើន​​ដល់​រាង​កាយ​​ទៅ​វិញ។

    អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ ព្រម​ទាំង​គ្រូ​ពេទ្យ​ជំនាញ​​នៅ​តាម​បណ្តា​ប្រទេស​ជា​ច្រើន បាន​លើក​​​ឡើង​ថា រាង​កាយ ត្រូវ​ការ​ទឹក​ជា​ប្រចាំ​ថ្ងៃ (ជា​មធ្យម​២​លីត្រ សម្រាប់​មនុស្ស​ពេញ​វ័យ) ដើម្បី​បង្កើត​ និង​ផ្គត់​ផ្គង់​សារធាតុ​រាវ​​ផ្សេង​ៗ​ដែល​រាង​កាយ​ត្រូវ​ការ ព្រម​​ទាំង​ប្រើ​សម្រាប់​​បណ្តេញ​ជាតិ​ពុល និង​រំលាយ​អាហារ​​ផង​ដែរ។ កង្វះ​ជាតិ​ទឹក នឹង​បង្ក​ឱ្យ​រាង​កាយ​មាន​បញ្ហា​ដូច​ជា​​ ខ្សោះ​ជាតិ​ទឹក បញ្ហា​តម្រង​នោម ខ្សោយ​ក្រលៀន​​ជា​ដើម ហើយ​អាច​បណ្តាល​បាត់​បង់​ជីវិត​ទៀត​ផង ករណី​ខ្វះ​ជាតិ​ទឹក​យូរ​ពេល។

    ទឹកក្រូចស្រស់

    អត្ថបទពាក់ព័ន្ធ៖

    ប្រភព​ព័ត៌មាន​ Daily Mail បាន​បង្ហាញ​ថា ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​នេះ បន្ទាប់​ពី​​មាន​និន្នាការ​មួយ​ចំនួន​នៅ​លើ​បណ្តាញ​សង្គម ពិសេស​តារា​ៗ ឬ​អ្នក​មាន​ឥទ្ធិពល​ ឬ​​គេ​ Follow​ នៅ​លើ​បណ្តាញ​សង្គម​ បាន​អនុវត្ត​ដោយ​ខ្លួន​ឯង​នូវ ការ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ពេញ​មួយ​ថ្ងៃ​ ជំនួស​ឱ្យ​ការ​ញ៉ាំ​ទឹក។ តារា​ៗ ឬ​អ្នក​មាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម​ទាំង​នោះ បាន​លើក​ឡើង​ថា ពួក​គេ​​ត្រឹម​តែ​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ពី​ធម្មជាតិ ដោយ​មិន​បាច់​ញ៉ាំ​ទឹក បាន​ជួយ​ពួ​ក​គេ​ឱ្យ​មាន​រាង​ស្អាត ជួយ​បាន​ទាំង​ការ​រំលាយ​អាហារ និង​​ប្រឆាំង​នឹង​ ជំងឺ​រលាក​ផ្សេង​ៗ។ ​​

    អត្ថបទពាក់ព័ន្ធ៖

    តែ​យ៉ាង​ណា​មិញ អ្នក​ជំនាញ​សុខភាព​បាន​បញ្ជាក់​ច្បាស់​ថា ការ​​​ធ្វើ​ឡើង​នោះ ​គឺ​​ពុំ​មាន​​ការ​ស្រាវ​ជ្រាវ​​ច្បាស់​លាស់​​ត្រឹម​ត្រូវ ហើយ​អ្នក​ជំនាញ​ក៏​បញ្ជាក់​ហើយ​ថា ទឹក​ផ្លែ​ឈើ​ មិន​អាច​ជំនួស​ការ​ញ៉ាំ​ទឹក​ធម្មតា​ ដែល​ត្រូវ​ញ៉ាំ​ជា​ប្រចាំ​ថ្ងៃ​ឡើយ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ 01/09/2021

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម