សារធាតុចិញ្ចឹម
ពងក្រួចមានទំហំតូច ដូចនេះពងក្រួចបីទៅបួនគ្រាប់ស្មើនឹងពងមាន់មួយគ្រាប់។ ពងក្រួចមួយ (៩ក្រាម) មានផ្ទុកនូវសារធាតុជាច្រើនដូចជា៖
- កាឡូរី៖ ១៤កាឡូរី
- ប្រូតេអ៊ីន៖ ១ក្រាម
- ខ្លាញ់៖ ១ក្រាម
- Choline
- Riboflavin
- អាស៊ីតហ្វូលិក (Folate)
- អាស៊ីត Pantothenic
- វីតាមីន A
- វីតាមីន B12
- ជាតិដែក
- ជាតិផូស្វ័រ
- Selenium
សារធាតុ Selenium និងRiboflavin ជាសារធាតុចិញ្ចឹមសំខាន់សម្រាប់រាងកាយក្នុងការបំបែកអាហារនិងបំលែងទៅជាថាមពលសម្រាប់រាងកាយ។ សារធាតុ Selenium ក៏ជួយដល់ដំណើរការរបស់ក្រពេញទីរ៉ូអ៊ីតផងដែរ។ រីឯវីតាមីន B12 និងជាតិដែកជួយដល់សុខភាពប្រព័ន្ធប្រសាទ និងរក្សាកម្រិតថាមពលក្នុងការបង្កើតគ្រាប់ឈាមក្រហម។ បន្ថែមពីនេះទៀត Choline ជួយរាងកាយក្នុងការផលិត acetylcholine ដែលជាមានតួនាទីជាអ្នកបញ្ជូនព័ត៌មានពីប្រព័ន្ធប្រសាទទៅកាន់សាច់ដុំ។