តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

គ្រោះថ្នាក់បែបនេះ ទើបពេទ្យហាមមិនឲ្យផឹកស្រាពេលអាកាសធាតុក្តៅ

    គ្រោះថ្នាក់បែបនេះ ទើបពេទ្យហាមមិនឲ្យផឹកស្រាពេលអាកាសធាតុក្តៅ

    ឥឡូវ​នេះ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​អាកាសធាតុ​កាន់​តែ​ក្តៅ​ទៅៗ ដែល​ធ្វើ​ឲ្យ​យើង​ស្រេក​ភេសជ្ជៈ​ត្រជាក់ៗ ដូចជា ទឹក​ត្រជាក់ ទឹក​ក្រូច។ល។ ក្នុង​នោះ​ដែរ មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​ផឹកស្រា ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ពេល​អាកាសធាតុ​ក្តៅ ដោយ​មិន​ដឹង​ថា វា​អាច​ប៉ះ​ពាល​ដល់​សុខភាព​យ៉ាងមេ៉ចខ្លះ។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងច្បាស់ថា បញ្ហា​សុខភាព​សំខាន់​​ដែលបណ្តាល​មក​ពី​ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ក្នុង​អាកាសធាតុ​ក្តៅ​នោះ គឺ​បញ្ហា​រលាក​ក្រពះ។ កាលណា​មាន​បញ្ហា​រលាក​ក្រពះ​នេះ​ហើយ ប្រសិន​បើ​ប្រយ័ត្ន ឬ​ព្យាបាល​ទាន់​ពេល​ទេ វា​អាច​បណ្តាល​ឲ្យ​ប៉ះ​ពាល់​សុខភាព​កាន់​តែ​ធ្ងន់​ធ្ងរ។

    ក្រៅពីនោះ នៅ​ពេល​ដែល​ជាតិ​អាល់កុល​នោះ​ចូល​ខ្លួន វា​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដូចជា៖​

    – ប៉ះ​ពាល់​ដល់​លំនឹង​ក្នុង​ខ្លួន​ពេល​ធ្វើ​ដំណើរ​

    – ពិបាក​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍

    – រីក​សរសៃ​ឈាមតូចៗនៅលើស្បែកដែលអាចមើលឃើញតាមមុខក្រហម។

    លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ឲ្យ​ដឹង​ថា ហេតុ​ដែល​ពេទ្យ​ហាម​មិន​ឲ្យ​ផឹក​ស្រា ឬ​គ្រប់​ភេសជ្ជៈ​ដែល​មាន​​ជាតិ​អាល់កុល​នៅ​ពេល​អាកាសធាតុ​ក្តៅ​នោះ ដោយសារ​តែ ភេសជ្ជៈ​ទាំងនោះ​ជា​សារធាតុ​ក្តៅ​ស្រាប់ និងអាចបណ្តាលឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 09/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: