
ផលប៉ះពាល់នៃសារធាតុ capsaicin
អាការៈក្រហាយ
ផលប៉ះពាល់បង្កដោយសារធាតុ capsaicin គឺអាការៈក្រហាយ។ សម្រាប់អ្នកមានបញ្ហាចាល់អាស៊ីដ អាហារដែលមានសារធាតុ capsaicin អាចធ្វើឲ្យអាការៈកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែយូរទៅ ក្រពះពោះវៀននឹងស៊ាំទៅនឹងផលប៉ះពាល់នេះ និងបន្ថយអាការៈមិនស្រួលបាន។
សីតុណ្ហភាពក្នុងខ្លួនកើនឡើង
ការញ៉ាំសារធាតុ capsaicin ច្រើនអាចធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនកើនឡើង។ អាការៈនេះគឺមិនបង្កគ្រោះថ្នាក់អ្វីទេ ហើយក៏មិនមានការសិក្សាណាបញ្ជាក់ថាការញ៉ាំសារធាតុនេះអាចបង្កអាការៈគ្រុនក្ដៅទេ ប៉ុន្តែមនុស្សមួយចំនួនងាយប្រឈមនឹងអាការៈនេះ។ បន្ថែមពីនេះទៀត សារធាតុcapsaicinអាចធ្វើឲ្យឡើងសម្ពាធឈាម។ ដូចនេះសម្រាប់អ្នកផឹកថ្នាំបញ្ចុះសម្ពាធឈាមគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងញ៉ាំរបស់ហឹរ។