backup og meta

អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 20, 2019

    អាចប្រឈមបញ្ហាអ្វីខ្លះ បើសម្រុកសម្រកទម្ងន់លឿន?

    គ្នាយើង ប្រាកដ​ចង់បាន​រាងស្វែល ស្អាត និងសង្ហាហើយ តែ​វា​មិនងាយស្រួល​នោះទេ ដោយសារ​អាហារ​ឆ្ងាញ់ៗ ក៏សម្បូរ​ច្រើន រួមជាមួយ​រវល់ មិន​សូវបាន​ហាត់ប្រាណ​ទៀត ដូច្នេះ ទម្ងន់​កាន់តែ​ឡើង រាងកាន់​តែមូល។ អញ្ចឹងហើយ ទើបមាន​អ្នកខ្លះ ជ្រើសរើស​យក​ការ​លេប​ថ្នាំ​សម្រក​ទម្ងន់ ឬ​អត់អាហារ​ពេល​ល្ងាច ឬញ៉ាំអាហារ​តិចៗ ដើម្បី​សម្រក​ទម្ងន់​ឲ្យ​បាន​កាន់តែ​លឿន។

    ១. គីឡូស្រកលឿន​ ប៉ះពាល់​សុខភាពអ្វីខ្លះ​?

    តាមគេហទំព័រ​វេជ្ជសាស្ត្រ Healthline បញ្ជាក់​ថា ការស្រក​ទម្ងន់​ពី ០,៤៥-០,៩​គីឡូក្រាម/សប្ដាហ៍ ជា​កម្រិត​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ។ ការ​ស្រក​ទម្ងន់​លឿនជាង​នេះ អាច​បង្ក​បញ្ហា​សុខភាព​ជាច្រើន ដូចជា បាត់បង់​សាច់ដុំ ក្រួសក្នុង​ថង់ទឹកប្រមាត់ ខ្វះសារធាតុ​បំប៉ន និង​ធ្លាក់ចុះ​មេតាប៉ូលិស​ក្នុង​រាងកាយ។

    ២. ហានិភ័យ​នៃ​ការសម្រក​ទម្ងន់លឿនពេក

    • បាត់បង់សាច់ដុំ

    នៅពេល​យើង​បន្ថយ​របបអាហារ ឬញ៉ាំអាហារ​មាន​កាឡូរី​តិច យើង​អាច​ស្រក​ទម្ងន់​យ៉ាង​លឿន ហើយ​ទម្ងន់​ដែល​យើង​បាត់បង់ គឺចេញមក​ពី​សាច់ដុំ និង​ទឹក ក្នុង​រាងកាយ។

    • បន្ថយ​មេតាប៉ូលិស

    ការស្រក​ទម្ងន់​លឿនពេក អាច​កាត់​បន្ថយ​អត្រា​មេតាប៉ូលិស​ក្នុង​រាងកាយ​របស់​យើង។ មេតាប៉ូលិស កំណត់​ពី​បរិមាណ​កាឡូរី ដែល​រាងកាយ​របស់​យើង​ដុត​ក្នុង​មួយ​ថ្ងៃ។ បើសិន​អត្រា​មេតាប៉ូលិស​យឺត មាន​ន័យថា រាងកាយ​របស់​យើង​ដុត​កាឡូរី​កាន់តែ​តិច​ក្នុង​មួយ​ថ្ងៃ។

    មូលហេតុ​សំខាន់​ចំនួន ២ បណ្ដាល​ឲ្យ​មេតាប៉ូលិស​យឺត ដោយសារ​ការបាត់បង់​សាច់ដុំ និង​ការធ្លាក់ចុះ​កម្រិត​អ័រម៉ូន​កំណត់​មេតាប៉ូលិស​រាងកាយ ដូចជា អ័រម៉ូន​ទីរ៉ូអ៊ីត ជាដើម។

  • ខ្វះសារធាតុ​បំប៉ន
  • បើសិន​យើង​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់ ឬខ្វះកាឡូរី យើង​នឹង​ប្រឈម​បញ្ហា​ខ្វះសារធាតុ​បំប៉ន។ បញ្ហានេះ បណ្ដាល​ឲ្យ​យើង​ជ្រុះសក់ អស់កម្លាំង ខ្សោយ​ប្រព័ន្ធ​ការពារ និង​ពុក​ឆ្អឹង។

    • កើត​ក្រួសក្នុង​ថង់ទឹកប្រមាត់

    ជាធម្មតា ថង់ទឹកប្រមាត់ បញ្ចេញ​ទឹករំលាយ ដើម្បី​បំបែក​អាហារ​មាន​ជាតិ​ខ្លាញ់។ ប៉ុន្ដែ បើ​យើង​ញ៉ាំអាហារ​តិចតួច ដូច្នេះ​ថង់ទឹកប្រមាត មិន​បញ្ចេញ​ទឹករំលាយ​នោះទេ។ នៅពេល​វាមិន​បញ្ចេញ​ទឹក​រំលាយ សមាសធាតុ​នានា ដែល​មាន​នៅក្នុង​ទឹករំលាយ អាច​រួមបញ្ចូល​គ្នា ហើយ​ក្លាយ​ទៅជា​ក្រួស​ក្នុង​ថង់ទឹកប្រមាត់។ ក្រួសក្នុង​ថង់ទឹកប្រមាត់នេះ បណ្ដាល​ឲ្យ​យើង​ជួបបញ្ហា​ពិបាក​រំលាយអាហារ និង​ឈឺចាប់​យ៉ាងខ្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម