ញ៉ាំអាហារទាំងនេះជួយសម្រាលបញ្ហាទល់លាមកបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ 3 days ago

    ញ៉ាំអាហារទាំងនេះជួយសម្រាលបញ្ហាទល់លាមកបាន

    ពេលទល់លាមកម្ដងៗគ្នាយើងប្រាកដជាដឹងហើយ ថាវាពិបាកយ៉ាងណា ពេលជុះចេញក៏ពិបាក ចង់ទប់សិនក៏មិនស្រួល មិនតែប៉ុណ្ណោះអាចប្រឈមនឹងការដាច់រលាត់ទ្វារបាតបណ្ដាលឲ្យមានឈាមផង​ដែរ​។

    ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

    ការទល់លាមកមានពីរប្រភេទ ការទល់លាមករ៉ាំរៃ អាចកើតឡើងរយៈពេលចន្លោះពី ១ ទៅ ២ខែ ដែលការបន្ទោបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ ចំណែកទល់លាមកស្រួចស្រាល់អាច កើតឡើងចន្លោះពី ២ ទៅ ៣សប្ដាហ៍ ដោយបន្ទោបង់អាចតិចជាង ៣ក្នុងមួយសប្ដាហ៍ដូចគ្នា។

    របបអាហារអាចជួយដោះស្រាយការបញ្ហាទល់លាមក

    ការទល់លាមកបង្កឡើងដោយសារចលនាពោះវៀនធំមានភាពមិនប្រក្រតី បណ្ដាលឲ្យលាមកប្រែជាស្ងួត រឹង និងមិនអាចបន្ទោបង់បានស្រួល។ ដូច្នេះប្រសិនបើយើងញ៉ាំអាហារណាដែលជួយសម្រួលដល់ចលនាពោះវៀន នោះក៏អាចជួយសម្រាលបញ្ហាទល់លាមកបានផងដែរ។

    តាមការសិក្សាបានបង្ហាញថា អាហារដែលសមប្រកបនឹងអ្នកទល់លាមកគឺពពួកអាហារដែលសម្បូរជាតិសរសៃ និងជាតិទឹក ដែលមានដូចជា៖

    ផ្លែឈើ៖ គឺជាប្រភេទអាហារដែលសម្បូរជាតិសរសៃទាំងប្រភេទសរសៃរលាយ និងមិនរលាយ ល្អសម្រាប់ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ សំខាន់ជួយសម្រួលដល់បញ្ហាទល់លាមក។ ពពួកផ្លែឈើមានដូចជា ផ្លែល្ហុងទុំ ផ្លែចេក ផ្លែប៊ឺ ផ្លែឪឡឹក ផ្លែក្រូច ស្វាយទុំ និង ស្រកានាគជាដើម។

    បន្លែ៖ បន្លែមិនខុសគ្នានោះដែរគឺសម្បូរជាតិសរសៃ ដែលយើងគួរញ៉ាំនៅពេលមានបញ្ហាទល់លាមក។ បន្លែទាំងនោះមានដូចជា ខាត់ណាខៀវ ខាត់ណា ស្ពៃ ការ៉ុត និងល្ហុងផងដែរ។

    ពពួកមើម៖ ពពួកមើមក៏សម្បូរជាតិសរសៃដូចគ្នា ដូចជា ដំឡូងជ្វា ដំឡូងបារាំង និងដំឡូងមី។

    គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិថ្វីដ្បិតមានជាតិសរសៃដូចគ្នា ប៉ុន្ដែសម្រាប់អ្នកទល់លាមក អាចញ៉ាំបានតិចតួច តែត្រូវទំពារឲ្យម៉ត់ទើបជាការល្អ។ គ្រាប់ធញ្ញជាតិ ដែលគួរញ៉ាំមានដូចជា គ្រាប់អាល់ម៉ុន គ្រាប់ស្វាយចន្ទីលីង និងផ្កាឈូករ័ត្នជាដើម។ អ្វីដែលកាន់ប្រសើរទៀតនោះ អ្នកមានបញ្ហាទល់លាមក ត្រូវការញ៉ាំទឹកឲ្យបានច្រើន។

    អត្ថបទគួរអាន៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ 3 days ago

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម