ជឿអត់គេងតិចពេក ឬច្រើនពេក អាចធ្វើឲ្យទល់លាមក?
អ្នកធ្លាប់ឆ្លងកាត់បញ្ហាទល់លាមក អាចចាប់អារម្មណ៍ដឹងពីមូលហេតុបង្កខ្លះៗ ដូចជា ការញ៉ាំអាហារមិនត្រឹមត្រូវ រាងកាយមិនសូវមានសកម្មភាព ការប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្សេង ទម្លាប់មិនសូវទៅបន្ទោបង់ពេលឈឺជុះ មិនសូវញ៉ាំទឹក ឬកត្ដាវ័យជាដើម ប៉ុន្ដែក្នុងចំណោមនោះ នៅមានកត្ដាមួយទៀតក៏សំខាន់ដែរ គឺការគេង ក៏អាចធ្វើយើងទល់លាមក។

របាយការណ៍សិក្សាលោកវេជ្ជបណ្ឌិត Dr Adeyinka Adejumo ឯកទេសជំងឺទូទៅ នៃមន្ទីរពេទ្យ Salem របស់អាមេរិក ចុះផ្សាយក្នុងឆ្នាំ២០២០ បានបង្ហាញពីមូលហេតុ នៃបញ្ហាទល់លាមកបណ្ដាលមកពីការគេងមិនគ្រប់គ្រាន់ និងគេងយូរពេក។
លោកបានមានប្រសាសន៍ថា ការសិក្សានេះផ្ដោតសំខាន់តែការគេងដែលមានរយៈពេលយូរបណ្ដាលឲ្យមានបញ្ហាទល់លាមក ប៉ុន្ដែលទ្ធផលបង្ហាញធ្វើឲ្យរូបលោកភ្ញាក់ផ្អើល ថាគេងមិនគ្រប់គ្រាន់ ក៏ជាចំណែកមួយធ្វើឲ្យទល់លាមកបានដែរ។
ការសិក្សានេះបែងចែកជាបីដំណាក់កាល ការគេងមានរយៈពេល តិចជាង ៧ម៉ោង ចន្លោះ៧ ទៅ ៨ម៉ោង និង ច្រើនជាង៨ម៉ោង។ លទ្ធផលបង្ហាញ អ្នកគេង តិចជាង៧ម៉ោង ប្រឈមនឹងការទល់លាមក ១១% គេងចន្លោះ៧ ទៅ ៨ម៉ោង ប្រឈមតែ ៨% និងគេងលើសពី៨ម៉ោង ប្រឈម១២,៥%។
លោកបានបញ្ជាក់ថា ការគេងគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យស្មារតីយើងល្អនោះទេ ថែមទាំងធ្វើឲ្យដំណើរការពោះវៀនប្រចាំថ្ងៃក៏ល្អប្រសើរផងដែរ។ ក្នុងកំលុងការគេងយូរពេកបណ្ដាល ឲ្យចលនាកន្ដ្រាក់សាច់ដុំពោះវៀនធ្វើការយឺតយ៉ាវជាងពេលធម្មតា ការណ៍នេះចលនាបញ្ចេញកាកសំណល់ក៏មានការយឺតដូចគ្នា។ សម្រាប់អ្នកគេងបានតិចអាចជួបបញ្ហានេះដែរ គឺបណ្ដាលមកពីចង្វាក់់នៃការគេង រំខានការផ្ដល់សញ្ញាពីប្រព័ន្ធប្រសាទ មិនអាចបញ្ជាឲ្យពោះវៀនធ្វើការបានល្អដែលនេះបណ្ដាលឲ្យអ្នកគេងមិនគ្រប់គ្រាន់ ក៏អាចប្រឈមនឹងបញ្ហាទល់លាមកដូចគ្នា។

អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?
តើការគេងអាចបង្កបញ្ហាធ្វើឲ្យរាករូសដែរទេ?
ឆ្លើយតបទៅនឹងសំណួរនេះ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា កត្ដាគេងគឺមិនបណ្ដាលឲ្យកើតបញ្ហារាករូសនោះទេ។ ប៉ុន្ដែវាអាចជាករណីបន្ទាប់បន្សំចំពោះអ្នកគេងមិនគ្រប់គ្រាន់ ហើយគាត់មានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBS)។ ដូច្នេះការរាកប្រភេទនេះគឺជារោគសញ្ញានៃជំងឺរលាកពោះវៀន មិនបណ្ដាលមកពីការគេងទាំងស្រុងនោះទេ។