១.បន្លែផ្លែឈើដែលសម្បូរវីតាមីន C
វីតាមីន C គឺជាសារធាតុចិញ្ចឹមសំខាន់សម្រាប់ស្បែក ព្រោះវាជួយរំញោចដល់ការផលិតប្រូតេអ៊ីនខូឡាជែន និង ប្រឆាំអុកស៊ីតកម្ម ពិសេសអាចជួយការពារស្បែកពីផលប៉ះពាល់ នៃពន្លឺព្រះអាទិត្យ។ បន្លែផ្លែឈើដែលសម្បូរវីតាមីន C មានដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ គីវី និង បន្លែខាត់ណាផងដែរ។
២.ផ្លែឈើសម្បូរ polyphenols
ស្រដៀងគ្នានឹងវីតាមីន C ផងដែនោះ polyphenols ក៏មានគុណសម្បត្តិចំពោះស្បែកមិនចាញ់គ្នាប៉ុន្មានដែរ ព្រោះសារជាតិមួយនេះជួយប្រឆាំងអុកស៊ីតកម្ម និង កាត់បន្ថយការលាកលើស្បែក ដែលប្រឈមនឹងកម្ដៅថ្ងៃ។ ផ្លែឈើដែលសម្បូរសារជាតិមួយនេះមានដូចជា ទំពាំងបាយជួរ ប៊ឺរី ជាដើម។
៣.បន្លែផ្លែឈើសម្បូរជាតិ beta-carotene
beta-carotene ជាសារជាតិចិញ្ចឹមសំខាន់សម្រាប់សុខភាពស្បែក។ វាជួយឲ្យស្បែកមានសំណើម សុខភាពល្អ រលោង កាត់បន្ថយការរលាក និង ជំងឺសើស្បែកផ្សេងៗ។ យើងអាចស្វែងរកបានសារជាតិចិញ្ចឹមនេះមាននៅលើ ប្រភេទបន្លែផ្លែឈើមានពណ៌ក្រហមលឿង ដូចជា ការ៉ុត ស្វាយទុំ ប៉េងប៉ោះ ល្ហុងទុំ ក្រូច និង ម្នាស់ជាដើម។