home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តើញ៉ាំសាច់ឆៅល្អចំពោះសុខភាពដែរឬទេ?

តើញ៉ាំសាច់ឆៅល្អចំពោះសុខភាពដែរឬទេ?

ការ​ញ៉ាំ​សាច់ឆៅ​គឺ​ជា​ទម្លាប់​មួយ​នៃ​ការ​ញ៉ាំ​អាហាររបស់​ប្រទេស​មួយ​ចំនួន​​នៅ​ជុំវិញ​ពិភពលោក។ ទោះបីជា​ការ​ញ៉ាំ​សាច់ឆៅ​នេះ​ទទួល​ការ​ពេញ​និយម​ក៏​ដោយ ប៉ុន្តែ​យើង​ក៏​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​សុវត្ថិភាព​នៃ​ការ​ញ៉ាំ​សាច់ឆៅ​ដែរ។

ហានិភ័យ​ជំងឺ​បង្ក​ដោយសារ​ញ៉ាំអាហារឆៅ

នៅ​ពេល​ញ៉ាំ​សាច់​ឆៅ យើង​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​បង្ក​ដោយសារ​អាហារ​ដែល​ជាទូទៅ​សំដៅ​ទៅ​លើ​ការ​ពុល​អាហារ។ នេះ​បណ្ដាល​មកពី​ការ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​បាក់តេរី វីរុស ប៉ារ៉ាស៊ីត និង​ជាតិពុល​ជាដើម។ ជាទូទៅ​អាហារ​ទាំង​នេះ​ចម្លង​មេរោគ​អំឡុងពេល​​ធ្វើ​សត្តឃាត​ប្រសិនជា​ពោះវៀន​របស់​សត្វ​ទាំង​នោះ​បាន​ខូច​ និង​ចម្លង​ភ្នាក់ងារ​បង្ក​រោគ​ទៅ​ក្នុង​សាច់។

រោគសញ្ញា​នៃ​ជំងឺ​បង្ក​ដោយ​អាហារ​រួមមាន​អាការៈ​ចង្អោរ ក្អួត រាករូស ឈឺ​ពោះ គ្រុនក្ដៅ និង​ឈឺក្បាល។ រោគសញ្ញា​ទាំង​នេះ​ធម្មតា​មាន​ចន្លោះ​ពី​២៤​ម៉ោង​រហូត​ដល់​៧ថ្ងៃ ឬ​អាច​យូរ​ជាង​នេះ​ក្នុង​ករណី​មួយ​ចំនួន និង​យោងតាមប្រភេទភ្នាក់ងារ​បង្ក​រោគ​។ ជា​ទូទៅ​ការ​ចម្អិន​សាច់​អាច​កម្ចាត់​ភ្នាក់ងារ​បង្ក​រោគ​ទាំង​នោះ។ ម៉្យាងទៀត​ភ្នាក់ងារ​បង្ក​រោគ​នេះ​គឺ​មាន​តែ​នៅ​ក្នុង​សាច់​ឆៅ​ប៉ុណ្ណោះ។ ហេតុនេះហើយ​ទើប​ការ​ញ៉ាំ​សាច់​ឆៅ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​មាន​ជំងឺ​បង្ក​ដោយសារ​អាហារ។

អ្នក​ងាយ​ប្រឈម​នឹង​ជំងឺ​បង្ក​ដោយសារ​អាហារ​មាន​ដូចជា​កុមារ ស្ត្រី​មាន​ផ្ទៃ​ពោះ និង​មនុស្ស​វ័យ​ចំណាស់។

សាច់​ឆៅ និង​សាច់​ចម្អិន​

ទោះបីជា​មាន​ការអះអាង​មួយ​ចំនួន​ថា​សាច់ឆៅ​មាន​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​សាច់​ចម្អិន​ហើយក្ដី ប៉ុន្តែ​ការ​អះអាង​នេះ​មិន​មាន​ភស្តុតាងគាំទ្រ​គ្រប់គ្រាន់​ទេ។

ការសិក្សា​ជា​ច្រើន​បាន​អះអាង​ថា​ការ​ចម្អិន​សាច់​អាច​កាត់បន្ថយ​បរិមាណ​នៃ​វីតាមីន និង​រ៉ែ​រួមមាន​Thiamine(វីតាមីន B1) riboflavin niacin សូដ្យូម ប៉ូតាស្យូម កាល់ស្យូម ម៉ាញ៉េស្យូម និង​ផូស្វ័រ។ ដោយ​ឡែក ការសិក្សា​ទាំង​នេះ​ក៏​បាន​សម្គាល់​ឃើញ​ថាសាច់ចម្អិតមាន​​កម្រិត​នៃ​ជាតិរ៉ែ​ផ្សេងទៀត​ជាពិសេស​ស្ពាន់ ស័ង្កសី និង​ជាតិដែក​កើន​ឡើង​ទៅ​វិញ។

ជាមួយ​គ្នា​នេះ​ព័ត៌មាន​​នៃ​ភាព​ខុស​គ្នា​រវាង​សាច់​ឆៅ និង​សាច់​ចម្អិន​ហើយគឺ​​នៅ​មាន​កម្រិត ហើយ​​ក៏​មិន​មាន​ឃើញច្បាស់លាស់​​ថា​សាច់​ឆៅ​មាន​ប្រយោជន៍​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​សាច់ឆ្អិន​នោះដែរ។

របៀប​កាត់បន្ថយ​ហានិភ័យ

នៅពេល​ញ៉ាំ​សាច់​ឆៅ​គឺ​មិន​មាន​ការ​ធានា​ទៅ​លើ​សុវត្ថិភាព​ទេ ប៉ុន្តែ​មាន​វិធី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​បង្ក​ដោយសារ​អាហារ។

នៅ​ពេល​ញ៉ាំ​សាច់ឆៅដូចជា​​សាច់​ជ្រូក សាច់​មាន់ និង​សាច់​គោ​ យក​ល្អ​យើង​គួរ​ជាអ្នកជ្រើសរើស​សាច់​ និង​កិន​សាច់​ដោយ​ខ្លួន​ឯង។ ការ​ធ្វើ​បែប​នេះ​មាន​សុវត្ថិភាព​ជាង​ការ​ជ្រើសរើស​សាច់​កិន​ដែល​វេច​ខ្ចប់​ស្រាប់​ព្រោះ​សាច់​ទាំង​នេះ​មក​ពី​សត្វ​ច្រើន​ក្បាល​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ។ ម៉្យាងទៀត សាច់​ដែល​មក​ពី​សត្វ​តែ​មួយ​ក្បាល ទោះបី​ជា​មាន​មេរោគ​ក៏​មាន​ក្នុង​កម្រិត​តិច​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ញ៉ាំ​សាច់​កិន​ឆៅ​គឺ​មាន​ហានិភ័យ​ខ្ពស់​ជាង​ការ​ញ៉ាំ​សាច់​ឆៅ​ធម្មតា។

សម្រាប់​សាច់ត្រី​វិញ​ យើង​អាច​កាត់បន្ថយ​ហានិភ័យ​បាន​ដោយ​វិធី​ផ្សេង។ សាច់ត្រី​ឆៅ​គឺ​មាន​សុវត្ថិភាព​ជាង​សាច់ឆៅ​ប្រភេទ​ផ្សេង​ទៀត​ព្រោះ​សាច់​ត្រី​ត្រូវ​គេ​យក​ទៅ​ក្លាសេ​ភ្លាមៗ​ក្រោយ​ពី​ចាប់​បាន​ដែល​នេះ​អាច​សម្លាប់​ភ្នាក់ងារ​ចម្លង​រោគ​បាន​ច្រើន។

ដោយឡែក សាច់មាន់​គឺ​មាន​គ្រោះថ្នាក់​ច្រើន​ពេល​ញ៉ាំ​ឆៅ​បើ​ប្រៀប​ធៀប​នឹង​សាច់​ឆៅ​ផ្សេង​ទៀត។ សាច់មាន់​ច្រើន​ផ្ទុក​បាក់តេរី ​ដូចជា Salmonella។ សាច់មាន់​ជា​សាច់​ដែល​​ងាយក្នុងការ​បង្ករោគ ហើយមេរោគទាំងនោះអាចចូល​ទៅ​ក្នុង​សាច់​ជ្រៅទៀត​ផង។ ដូចនេះ​ហើយ​ទោះ​បី​ជា​ដុត​ផ្ទៃ​ខាង​លើ​នៃ​សាច់​មាន់​ឆៅ​ហើយ​ក៏​ដោយ​ក៏​មិន​សម្លាប់​ភ្នាក់ងារ​ចម្លង​រោគ​ទាំងអស់​ដែរ។

ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​បង្ក​ដោយសារ​អាហារ​ យើង​គួរ​ចម្អិន​សាច់ជ្រូក សាច់គោ និង​សាច់​ត្រី​​ក្នុង​សីតុណ្ហភាព​យ៉ាង​តិច​ ៦៤អង្សាសេ សាច់កិន​៧០​អង្សាសេ និង​សាច់មាន់​យ៉ាងតិច​៧៤​អង្សាសេ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.healthline.com/nutrition/eating-raw-meat

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ថាត់ រ័ត្នមូនីតា នៅ 01/06/2020
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x