តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

    ម្រះមាន​រសជាតិល្វីងមែន តែផ្ដល់ប្រយោជន៍ច្រើន​ដល់​សុខភាព

    គ្នាយើង​មួយ​ចំនួន​អាច​នឹង​មិន​ចូលចិត្ត​ម្រះ​ដោយសារ​រសជាតិ​ល្វីង។​ តាមពិត​ទៅ​ម្រះ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព ស្បែក សក់ និង​ភ្នែក​ជាដើម។ ដូចនេះ​ការ​ញ៉ាំ​ម្រះ​អាច​ជួយ​ដល់​សុខភាព​ច្រើន។

    . ជំងឺ​ទឹកនោមផ្អែម

    ម្រះ​មាន​សារធាតុ​ដែល​មានដំណើរការ​​ដូច​នឹង​អ័រម៉ូន​អាំងស៊ុយលីន​។ សារធាតុ​នេះ​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​ជំងឺ​ទឹកនោមផ្អែម​ទាំង​ប្រភេទ​១ និង​ប្រភេទ​២។ យើង​អាច​ផឹក​ទឹក​ម្រះ​មួយ​កែវ​រាល់​ថ្ងៃ។​ ប៉ុន្តែ​ប្រសិនជា​យើង​មាន​អាការៈ​ឈឺពោះ រាករូស និង​គ្រុនក្ដៅ​មិន​គួរ​បន្ត​ផឹក​ទេ។

    អត្ថបទពាក់ព័ន្ធ៖

    . សុខភាព​ស្បែក និង​សក់

    ម្រះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន C និង A amily: Khmer OS;”>ដែល​ល្អ​សម្រាប់​ស្បែក។ សារធាតុ​ទាំង​នេះ​ប្រឆាំង​នឹង​ភាព​ចាស់​ មុន និង​បញ្ហា​ស្នាម​ជាំ​ ហើយ​ក៏​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​ជំងឺ​ស្បែក Ringworm (កើត​នៅ​ស្បែក​ក្បាល) ជំងឺ​សើស្បែក Psoriasis និង​បញ្ហា​រមាស់។ ម្រះ​ក៏​អាច​កម្ចាត់​អង្គែ បញ្ហា​សក់​ជ្រុះ និង​បញ្ហា​សក់​បែក​ចុង។

    . សុខភាព​ថ្លើម

    ម្រះ​អាច​កម្ចាត់​ជាតិ​ពុល​ក្នុង​ថ្លើម និង​ជំរុញ​អង់ស៊ីម​ថ្លើម ហើយ​ក៏​មាន​ប្រយោជន៍​ក្នុង​ជួយ​សម្រាល​អាការៈ​ក្រោយ​ស្រវឹង​​ដោយ​កាត់បន្ថយ​គ្រឿងស្រវឹង​ស្តុក​ក្នុង​ថ្លើម។ ម៉្យាងទៀត ម្រះ​ក៏​ល្អ​សម្រាប់​ប្លោកនោម​ដែរ។

    . ការ​រំលាយ​អាហារ

    ម្រះ​សម្បូរ​ដោយ​ជាតិ​សរសៃ​ដែល​អាច​ជួយ​ដល់​ការ​បន្ទោរ​បង់ និង​សម្រាល​ការ​ទល់​លាមក។ ដូចនេះ​គ្នាយើង​ដែល​មាន​បញ្ហា​ទល់​លាមក​គួរ​ញ៉ាំ​ម្រះ​ជាប្រចាំ។

    ក្រពះពោះវៀន

    . សុខភាព​បេះដូង

    ម្រះ​អាច​កាត់បន្ថយ​ខ្លាញ់​អាក្រក់ (LDL) និង​បន្ថយ​ហានិភ័យ​ជំងឺ​គាំង​បេះដូង​។ ម្រះ​ក៏​រក្សា​លំនឹង​សម្ពាធ​ឈាម​ដោយ​វា​សម្បូរ​ដោយ​ប៉ូតាស្យូម​ដែល​អាច​ស្រូប​យក​សូដ្យូម​ដែល​លើស​ក្នុង​រាងកាយ។ ម៉្យាងទៀត ផ្លែ​នេះ​ក៏​ផ្ទុក​ជាតិ​ដែក និង​អាស៊ីដ​ហ្វូលិក​ដែល​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ។

    . ជំងឺ​មហារីក

    បន្លែ​នេះជួយ​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្សេងៗ រួម​ទាំង​អាលែកហ្សី។ ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​កាត់បន្ថយ​ហានិភ័យ​មហារីក រួម​ទាំង​ប្រឆាំង​នឹង​ការ​លូតលាស់​កោសិកា​មហារីក និង​បញ្ឈប់​ការ​កកើត​នៃ​ដុំ​សាច់​មហារីក​ដូចជា​ជំងឺ​មហារីក​សុដន់ ជំងឺ​មហារីក​ពោះវៀន​ធំ និង​ជំងឺ​មហារីក​ប្រូស្តាត​ជាដើម។

    . សម្រក​ទម្ងន់

    ម្រះ​មាន​កាឡូរី​ទាប តែ​សម្បូរ​ដោយ​ជាតិ​សរសៃ។ ម្រះ​អាច​បញ្ឈប់​ការ​កកើត​ និង​ការ​លូតលាស់​នៃ​កោសិកា​ផ្ទុក​ជាតិ​ខ្លាញ់​ដែល​មាន​នាទី​ស្តុក​ជាតិខ្លាញ់​ក្នុង​រាងកាយ។ ម៉្យាងទៀត ម្រះ​ក៏​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្រះ​ក៏​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​ដែល​នេះ​អាច​ជួយ​ដល់​ការ​គ្រប់គ្រង និង​សម្រក​ទម្ងន់។

    . បង្កើន​ថាមពល

    ការ​ញ៉ាំ​ម្រះ​ជាប្រចាំ​អាច​បង្កើន​ថាមពល​ក្នុង​រាងកាយ​ និង​ជួយ​ដល់​ដំណេក​ឲ្យ​កាន់តែ​ល្អ។ ផ្លែ​នេះ​ដែរ​នៅ​អាច​ជួយ​កាត់បន្ថយ​បញ្ហា​គេង​អត់​លក់ (insomnia)។ ក្រៅពីនេះ ម្រះ​ក៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​ដោយសារ​សារធាតុ Beta-carotene និង​វីតាមីន A

    គួរ​បញ្ជាក់​​ថា សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ ជាពិសេស​ថ្នាំ​បញ្ចុះ​សម្ពាធឈាម​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ញ៉ាំ ឬ​ផឹក​ទឹក​ម្រះ​ក្នុង​កម្រិត​ច្រើន។

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://food.ndtv.com/food-drinks/7-health-benefits-of-bitter-gourd-karela-juice-1423896

    https://www.msn.com/en-in/health/familyhealth/bitter-gourd-health-benefits-this-veggie-can-work-wonders-for-your-health-skin-and-hair/ar-BBZ9iYx

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 10/09/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: