home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព?

សណ្ដែកខ្មៅ ជួយអីខ្លះដល់​សុខភាព?

សណ្ដែក​ខ្មៅ​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ វីតាមីន និង​ជាតិរ៉ែ​ផ្សេងៗ​ដែល​សុទ្ធតែ​ជួយ​ដល់​សុខភាព​របស់​យើង។

. សុខភាព​ឆ្អឹង

នៅ​ក្នុង​សណ្ដែកខ្មៅ​មាន​ជាតិ​ដែក ផូស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ស្ពាន់ ស័ង្កសី និង​ម៉ង់កាណែស (manganese) ដែល​សុទ្ធ​តែ​ជួយ​រក្សា​ឆ្អឹង​ឲ្យ​រឹងមាំ។ កាល់ស្យូម និង​ផូស្វ័រ​ គឺ​សំខាន់​សម្រាប់​រចនាសម្ព័ន្ធ​ឆ្អឹង ខណៈ​ជាតិដែក និងស័ង្កសី​មាន​តួនាទី​រក្សា​ភាព​​រឹងមាំ​របស់​ឆ្អឹង និង​ភាព​បត់បែន​របស់​សន្លាក់។

. បញ្ចុះ​សម្ពាធឈាម

ការ​កំណត់​ការ​ញ៉ាំ​សូដ្យូម (ជាតិប្រៃ) ​តិច ​គឺ​សំខាន់​ក្នុង​ការ​រក្សា​សម្ពាធឈាម​ឲ្យ​នៅ​កម្រិត​ធម្មតា ហើយ​សណ្ដែកខ្មៅ​មាន​សូដ្យូម​តិច តែ​សម្បូរ​ដោយ​ប៉ូតាស្យូម កាល់ស្យូម និង​ម៉ាញ៉េស្យូម​ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​។

. ជំងឺ​ទឹកនោមផ្អែម

ការ​សិក្សា​បាន​បង្ហាញ​ថា​ អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ១​ ហើយ​ញ៉ាំ​របប​អាហារ​សម្បូរ​ជាតិសរសៃ​ មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប។ សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ ​ក៏​អាច​ជួយ​ឲ្យ​កម្រិត​ជាតិស្ករ ជាតិ​ខ្លាញ់ និង​អាំងស៊ុយលីន​មាន​ភាព​ប្រសើរ​ឡើង​ដែរ។ សណ្ដែកខ្មៅ​ឆ្អិន​ ១៧២ ក្រាម​ផ្តល់​ជាតិ​សរសៃ១៥ក្រាម។

. ជំងឺ​បេះដូង

ជាតិ​សរសៃ ប៉ូតាស្យូម វីតាមីន B6 និង​អាស៊ីដ​ហ្វូលិក​ក្នុង​សណ្ដែក​ខ្មៅ​ សុទ្ធតែ​ជួយ​ទ្រទ្រង់​សុខភាព​បេះដូង។ ជាតិ​សរសៃ​ជួយ​បញ្ចុះ​កូលេស្តេរ៉ូល​ក្នុង​ឈាម និង​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង។ រីឯ​វីតាមីន B6 និង​អាស៊ីដ​ហ្វូលិក​បង្ការ​ការ​កក​សារធាតុ homocysteine ដែល​នៅ​ពេល​រាងកាយ​មាន​បរិមាណ​សារធាតុ​នេះ​ច្រើន​ អាច​បង្ក​ការ​ខូចខាត​ដល់​សរសៃ​ឈាម និង​ឈាន​ទៅ​រក​បញ្ហា​បេះដូង។

. ជំងឺ​មហារីក​

សារធាតុសេលេល្យ៉ូម Selenium ក្នុង​សណ្ដែកខ្មៅ​មាន​តួនាទី​ក្នុង​មុខងារ​អង់ហ្សីម​ថ្លើម និង​ជួយ​កម្ចាត់​សារធាតុ​បង្ក​ជំងឺ​មហារីក​ក្នុង​រាងកាយ។ បន្ថែម​ពី​នេះ​ទៀត សារធាតុ​នេះ​ក៏​អាច​បង្ការ​ការ​រលាក និង​បន្ថយ​អត្រា​នៃ​ការ​លូត​លាស់​ដុំ​សាច់​ផ្សេងៗ។ ចំណែក​ឯ​ជាតិ​សរសៃ​វិញ​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ។

. សម្រក​ទម្ងន់

ជាតិ​សរសៃ​គឺជា​កត្តា​សំខាន់​មួយ​ក្នុង​ការ​សម្រក​ និង​គ្រប់គ្រង​ទម្ងន់។ អាហារ​មាន​ជាតិ​សរសៃ​ច្រើន​អាច​ជួយ​ឲ្យ​យើង​ឆ្អែត​បាន​យូរ​ និង​បន្ថយ​ការ​ញ៉ាំ​កាឡូរីច្រើន។ ការ​សិក្សា​ជា​ច្រើន​បាន​អះអាង​ថា​ការ​ញ៉ាំ​សណ្ដែកខ្មៅ​ច្រើន​អាច​បន្ថយ​ហានិភ័យ​ជំងឺ​ធាត់ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ហើយក៏​​ជួយ​ដល់​សុខភាព​ស្បែក​ និង​សក់ ថែមទាំង​បង្កើន​ថាមពល រួម​ទាំង​សម្រក​ទម្ងន់​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.medicalnewstoday.com/articles/289934

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 06/07/2020
ត្រួតពិនិត្យដោយ គឹម កាណែល