៣. កង្វះអាហារូបត្ថម្ភ
គ្នាយើងដែលតមអាហារអាចមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ភាគច្រើនគឺខ្វះជាតិដែក ហ្វូឡាត និងវីតាមីន B12ដែលអាចបង្កជំងឺស្លេកស្លាំង។ ជំងឺស្លេកស្លាំងអាចប៉ះពាល់ដល់គ្រាប់ឈាមក្រហមដែលមានតួនាទីជញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គ និងជាលិកាផ្សេងៗ។ ជំងឺស្លេកស្លាំងដោយសារកង្វះអាហារូបត្ថម្ភអាចបង្កឲ្យអស់កម្លាំង ពិបាកដកដង្ហើម ស្លេកស្លាំង ចង្វាក់បេះដូងមិនប្រក្រតី វិលមុខ ត្រជាក់ចុងដៃចុងជើង និងឈឺក្បាល។
៤. ស្រកទម្ងន់
ប្រសិនជាគ្នាយើងតមអាហារដើម្បីសម្រកទម្ងន់ នេះមិនមែនជាវិធីល្អទេ ព្រោះវិធីនេះមិនមានប្រសិទ្ធភាពយូរអង្វែងទេ ហើយនៅអាចធ្វើឲ្យត្រលប់ទៅរកទម្លាប់នៃការញ៉ាំរបស់យើងពីមុនវិញ និងបង្កការខូចខាតដល់ជាលិកាសាច់ដុំទៀតផង។ យោងតាមសាកលវិទ្យាល័យ West Virginia សហរដ្ឋអាមេរិក យើងមិនគួរស្រកទម្ងន់ច្រើនជាង ០,៩គីឡូក្រាម ក្នុងមួយសប្ដាហ៍ទេ។ ប្រសិនជាយើងស្រកច្រើនជាងនេះ អាចមកពីយើងទទួលបានកាឡូរីតិចពេក។