home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំសារាយសមុទ្រ ល្អ​ចំពោះ​សុខភាពយើង​ម៉េច​ខ្លះ?

ញ៉ាំសារាយសមុទ្រ ល្អ​ចំពោះ​សុខភាពយើង​ម៉េច​ខ្លះ?

បន្លែសមុទ្រស្ទើរគ្រប់មុខ ផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ហើយច្រើនមែនទែនសម្រាប់តម្រូវការក្នុងរាងកាយនឹកស្មានមិនដល់។ រាងកាយយើងត្រូវការវីតាមីន ប្រូតេអ៊ីន និងរ៉ែពីក្នុងបន្លែសមុទ្រ ដើម្បីរាងកាយកាន់តែមានសុខភាពល្អមាំមួន ជាពិសេសសារាយសមុទ្រតែម្ដង។ ចុះសារាយសមុទ្រមានប្រយោជន៍អីខ្លះ?

១- មានកាឡូរីទាប

សម្រាប់អ្នកអត់ចង់ឡើងគីឡូ ឬសម្រកគីឡូ ញ៉ាំសារាយសមុទ្រ គឺល្អ ព្រោះកាឡូរីទាប ហើយមួយពែងផ្ដល់កាឡូរីតិចជាង ២០ កាឡូរី។

២- សម្បូរវីតាមីន K

វីតាមីន K ជាជីវជាតិចិញ្ចឹម រលាយក្នុងខ្លាញ់ដែលធ្វើការជាមួយបា្លកែត នៅក្នុងដំណើរការបង្កើតកំណកឈាម។ កង្វះវីតាមីន K នឹងបណ្ដាលឲ្យមានបញ្ហាមិនល្អ ពិបាកបញ្ឈប់ការហូរឈាមពេលរបួស ឬយើងហៅថា ឈាមអត់កក។ តាមការណែនាំ វីតាមីន K គឺ ១២០ មីក្រូក្រាមសម្រាប់ប្រុសៗ និង ៩០ មីក្រូក្រាមសម្រាប់ស្រីៗ។

សារាយសមុទ្រ ជារោងចក្រផលិតថាមពលនៃវីតាមីន។ មួយពែងនៃសារាយខេល (kelp) ដែលជាប្រភេទមួយនៃសារាយសមុទ្រ មានវីតាមីន K ប្រមាណ ២៦,៤ មីក្រូក្រាម ស្មើនឹង ២២% នៃតម្រូវការរាងកាយរបស់មនុស្សប្រុស និង ២៩% នៃតម្រូវការរាងកាយរបស់រាងកាយ ។ ប្រភេទសារាយសមុទ្រផ្សេងៗទៀត មានផ្ទុកវីតាមីន K រួមមានសារាយវ៉ាកាមេ (wakame) និងស្ពីរ៉ូលីណា។

៣- សម្បូរកាល់ស្យូម

ជារ៉ែខនិជដែលចាំបាច់សម្រាប់ការបំពេញមុខងាររាងកាយបានល្អ។កាល់ស្យូមគ្រប់គ្រាន់ ជួយឆ្អឹង ធ្មេញ សាច់ដុំឲ្យកាន់តែរឹងមាំ ហើយការប្រាស្រ័យទាក់ទងរបស់កោសិកា និងប្រព័ន្ធសរសៃប្រសាទកាន់តែល្អ និងស៊ីចង្វាក់គ្នា។ សារាយសមុទ្រខេល (kelp) និងវ៉ាកាមេ (wakame) មានកាល់ស្យូមប្រហែល ៦០ មិល្លីក្រាម ស្មើនឹង ៦% នៃតម្រូវការរាងកាយក្នុងមួយថ្ងៃ។

៤- សម្បូរជាតិដែក

ជាតិដែកជួយផលិតថាមពលសម្រាប់រាងកាយ ដើម្បីធ្វើសកម្មភាពប្រចាំថ្ងៃ។ ជាតិដែក ក៏ចូលរួមចំណែកដល់ប្រព័ន្ធរបត់ឈាមដែលមានសុខភាពល្អ ដោយសារវាធ្វើឲ្យប្រសើរដល់លំហូរឈាមទៅកាន់ជាលិកា។

បើខ្លួនប្រាណយើងខ្វះជាតិដែក អាចប្រឈមជំងឺស្លេកស្លាំង ចេះតែអស់កម្លាំង និងដង្ហើមហត់ ឬដង្ហក់។ ស្រីៗត្រូវការជាតិដែក ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ ឯបុរសវិញត្រឹម ៨ មិល្លីក្រាមគ្រប់គ្រាន់។ ក្នុងមួយពែងៗនៃសារាយសមុទ្រខេល (kelp) មានជាតិដែក ១,១ មិល្លីក្រាម ឯសារាយវ៉ាកាមេ (wakame) វិញមាន ០,៨ មិល្លីក្រាម។

៥- ម្ហូបចម្អិនជាមួយសារាយសមុទ្រ

សារាយសមុទ្រ ជាអាហារសម្រាប់សម្ល ស៊ុប និងញាំបន្លែ។ វាមានតាមប្រភេទ តែសំខាន់យើងអាចយកទៅផ្សំ ឬលៃលកតាមអ្វីយើងចូលចិត្ត មិនថាស្ល ធ្វើស៊ុប ឬថែមថយលើម្ហូបផ្សេង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

What Are the Health Benefits of Eating Seaweed? http://healthyeating.sfgate.com/health-benefits-eating-seaweed-6373.html Accessed June 19 , 2017

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 28/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត