home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ត្រសក់សម្បូរ​វីតាមីន និងរ៉ែច្រើន តែគួរញ៉ាំចិតសម្បកចេញ ឬទុកទាំងមូល?

ត្រសក់សម្បូរ​វីតាមីន និងរ៉ែច្រើន តែគួរញ៉ាំចិតសម្បកចេញ ឬទុកទាំងមូល?

ត្រសក់ ជា​បន្លែ​ដ៏​ពេញ​និយម​បំផុត​មួយ ហើយ​ម្ហូប​អី​ក៏ដោយ​ភាគ​ច្រើន ត្រូវ​មាត់​សឹង​គ្រប់​មុខ មិន​ថាអន្លក់ ញាំ ស្ល ឬ​ជា​បន្លែ​ផ្ទាប់​ជាមួយ​សាច់​គោ​អាំង​ជាដើម។ ក្រៅ​ពី​ឆ្ងាញ់​ហើយ ត្រសក់​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់ ដែលប្រហែល​គ្នា​យើង​ភាគ​ច្រើន​អត់​ដឹង។ ប៉ុន្តែ អ្វី​ត្រូវ​ឆ្ងល់ គឺ​ញ៉ាំ​ត្រសក់ គួរ​ចិត្តសម្បក​ចេញ​​អត់?

អាស្រ័យ​តាម​ចំណូល​ចិត្ត ប៉ុន្តែបន្លែ​ធម្មជាតិ​បែប​នេះមាន​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ច្រើន​ណាស់ ដែល​យើង​មិន​គួរ​ចិត​សម្បក​ចោល​ទេ។ ត្រសក់​មាន​ប្រយោជន៍​ល្អ​ប៉ុនណា ស្ដាប់ “Hello គ្រូពេទ្យបកស្រាយ​ខាង​ក្រោម៖

១- ជាតិកាកសរសៃ

សម្បក​ត្រសក់​សុទ្ធ​តែ​ជាតិ​កាក​សរសៃ​មិន​រលាយ ​ដែល​ជួយ​ឲ្យ​បន្ទោបង់បាន​ស្រួល (មិន​ទល់លាមក) និង​ល្អ​សម្រាប់​ផ្លូវ​រំលាយអាហារ។

២- វីតាមីន K

ក្រៅ​ពី​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​កាក​សរសៃ សម្បក​ត្រសក់​ក៏​ផ្ទុកវីតាមីន K។ វីតាមីន K​ ទទួល​បន្ទុក​​ដាស់​ភ្ញោច​ប្រូតេអ៊ីន​ឲ្យ​សកម្ម​ឡើង ដែល​ជួយ​រាងកាយ​រក្សា​ឆ្អឹង​ឲ្យ​មាន​សុខភាពល្អ បណ្ដុះ​កោសិកា និង​បង្កើត​កំណក​ឈាម។ តាម​ពិត​ សាច់​ត្រសក់​ក៏​មាន​វីតាមីន K នេះ​ដែរ គ្រាន់​តែ​ទាប​ជា​ងបរិមាណ​ដែល​នៅ​ក្នុង​សម្បក​​ឆ្ងាយ។ ត្រសក់​​មួយ​ពែងដែល​មិន​ចិត​សម្បក​មាន​វីតាមីន K ៤៩ ​មីក្រូ​ក្រាមឯ​សាច់វិញ មាន​ត្រឹមតែ មីក្រូ​ក្រាម​ប៉ុណ្ណោះ។

៣- រ៉ែម៉ាញេស្យូម

សម្បក​ត្រសក់​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​រ៉ែម៉ាញេស្យូម​ដែល​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​សាច់ដុំគ្រោង​ឆ្អឹង។ ម៉ាញេស្យូម​រួមចំណែក​​ផលិតថាមពលដល់​រាងកាយ។

៤- វីតាមីន C

កុំ​គិត​ថា ត្រសក់​គ្មានវីតាមីន C។ វីតាមីន C ​ចាំបាច់​បំផុត​សម្រាប់​ផលិត​ជាតិ​ខូលេជែន។ គ្មាន​ជាតិ​ខូលេជែន ​ជាលិកាយើង​នឹង​មិន​អាច​ស្អិត​ជាប់​គ្នា​បាន​ឡើយ។ តួនាទី​ដ៏​សំខាន់​របស់​វា​មួយ​ទៀត ​គឺ​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ និង​បង្ការ​ការវិវត្ត​ទៅ​រក​ភាព​ចាស់។

៥- វីតាមីន A

សម្បក​ត្រសក់​ប្រមូល​ផ្តុំ​ទៅ​ដោយ​ជាតិ​បេតាការ៉ូតែន (beta-carotene) ដែល​ជា​ទម្រង់​មួយ​នៃ​វីតាមីន A។ ជាតិ​បេតាការ៉ូតែន (Beta-carotene) ល្អ​ខ្លាំង​មែន​ទែន​ចំពោះ​សុខភាពភ្នែក។ ស្ត្រី​ម្នាក់​ត្រូវ​ការ ២.៣១០ រង្វាស់​ខ្នាត​អន្តរជាតិ​ (IU) ​នៃ​វីតាមីន ​A ​ហើយ​បុរស​ត្រូវ​ការ​ខ្ពស់​ជាង​ស្ត្រី​បន្តិច​ គឺ ៣.០០០ រង្វាស់​ខ្នាត​អន្តរជាតិ​ (IU)​ នៃ​វីតាមីន A ក្នុង​មួយ​ថ្ងៃ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Nutrient Facts for an Unpeeled Cucumber. http://healthyeating.sfgate.com/nutrient-unpeeled-cucumber-5229.html. Accessed April 27, 2017.

Cucumber Peel Benefits. http://www.livestrong.com/article/467346-cucumber-peel-benefits/. Accessed April 27, 2017.

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Meng Vatana កែសម្រួល​ចុងក្រោយ 30/01/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត