គ្នាយើងភាគច្រើន មិនថាស្រី មិនថាប្រុស ឧស្សាហ៍ញ៉ាំអាហារសម្បូរជាតិកាកសរសៃនៅពេលព្រឹក មិនត្រឹមអាចជួយរក្សាទម្ងន់បានល្អ ថែមទាំងអាចកាត់បន្ថយបញ្ហារលាកបានទៀត។ គ្នាយើងដែលព្យាយាមសម្រកទម្ងន់ នឹងទទួលប្រយោជន៍កាន់តែច្រើន នៅពេលញ៉ាំអាហារសម្បូរជាតិកាកសរសៃទាំងអាហារព្រឹក និងម៉ោងអាហារផ្សេងទៀត។
ការសិក្សាមួយធ្វើឡើងនៅឆ្នាំ ២០១៥ រកឃើញថា របបអាហារសម្បូរជាតិសរសៃ អាចជួយគ្នាយើងស្រកទម្ងន់បានច្រើន ធ្វើឲ្យរោគសញ្ញាជំងឺមេតាបូលីស ប្រសើរឡើងវិញ ខណៈរោគសញ្ញាមេតាបូលីស ជាកត្តាហានិភ័យខ្ពស់ប្រឈមជំងឺទឹកនោមផ្អែម។
ការសិក្សាដាក់ដោយឡែកមួយទៀត ធ្វើឡើងនៅឆ្នាំ ២០១២ រកឃើញពីគុណប្រយោជន៍នៃអាហារកាកសរសៃ គឺច្រើនជាងសម្រកទម្ងន់ទៅទៀត ពិសេសអាចកាត់បន្ថយបញ្ហាខ្លាញ់ក្នុងសរសៃឈាម និងបញ្ហារលាកផ្សេងបាន។