អត្ថបទពាក់ព័ន្ធ៖ ទឹកដូងល្អបំផុត អំឡុងពពោះ ម្ដាយគ្រប់រូបគួរស្វែងយល់
៤- ជួយសម្រកទម្ងន់
សម្រាប់គ្នាយើងចង់សម្រកទម្ងន់ គួរតែផឹកទឹកដូងឲ្យបានញឹកញាប់ ព្រោះទឹកដូងងាយស្រួលរក ស្រួលផឹក ថែមទាំងមានកាលឡូរីតិចទៀតផង។ អង់ស៊ីមសកម្មនៅក្នុងទឹកដូង អាចជួយសម្រួលការរំលាយអាហារ និងបន្ថែមសមត្ថភាពដុតជាតិខ្លាញ់ ព្រមទាំងសារធាតុមេតាបូលីសចេញពីរាងកាយ។
ដូចបានរៀបរាប់ខាងលើមក ទឹកដូងមានជាតិប៉ូតាស្យូមខ្ពស់ អាចគ្រប់គ្រងតុល្យភាពជាតិសូដ្យូមបាន។ មានផ្ទុកសូដ្យូមច្រើនពេក អាចនាំឲ្យចាល់ជាតិទឹកក្នុងខ្លួន ជាហេតុនាំឲ្យឡើងទម្ងន់។ ដូចនេះទឹកដូងអាចជួយបណ្ដេញជាតិទឹកលើសទាំងនោះ ជាមួយនឹងជាតិពុលផ្សេងៗចេញពីខ្លួនយើងបានល្អ។
៥- ព្យាបាលពេលឈឺក្បាល
ទឹកដូង អាចជួយដោះស្រាយបញ្ហាឈឺក្បាលភាគច្រើន រួមទាំងឈឺក្បាលប្រកាំងបណ្តាលមកពីកង្វះជាតិទឹក ព្រោះអាចជួយបំពេញអេឡិចត្រូលីត និងជាតិទឹកក្នុងខ្លួនឡើងវិញ។
អត្ថប្រយោជន៍មួយទៀត គឺម៉ាញ៉េស្យូម ដោយសារពេលយើងឈឺក្បាលប្រកាំងភាគច្រើន តែងធ្វើឲ្យខ្វះជាតិម៉ាញ៉េស្យូម។ ការសិក្សារជាច្រើនបង្ហាញថា ម៉ាញ៉េស្យូមក្នុងទឹកដូងជួយកាត់បន្ថយដោះស្រាយបញ្ហាឈឺក្បាលដែលតែងកើតឡើងជាញឹកញាប់។
៦- បន្សាបជាតិស្រវឹង
បើយើងផឹកស្រាច្រើន កម្រិតជាតិអាល់កុលខ្ពស់ នឹងធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែខ្លាំង។ ផឹកទឹកដូងនៅពេលព្រឹក អាចជួយបំពេញជាតិទឹកឡើងវិញ សម្រួលកុំឲ្យមានអាការៈចង់ក្អួតនៅពេលព្រឹក។ ទឹកដូង ក្រៅពីជួយកុំឲ្យបាត់បង់ជាតិទឹក វាមានរស់ជាតិស្រាលស្រទន់ មិនធ្វើទុកក្រពះ អាចកាយត់បន្ថយរោគសញ្ញាច្រាល់អាស៊ីដក្រពះ និងហើមពោះ។