backup og meta

ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2020

    ផឹកទឹកក្រូចឆ្មារពេលព្រឹក ផ្ដល់អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​តិច ៦ យ៉ាង

    ការ​ផឹក​ទឹក​នៅ​ពេល​ព្រឹក​គឺ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ ប៉ុន្តែ​ទាំងអស់គ្នា​​ដឹង​ទេ​ថា​ការ​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ក៏​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ដែរ។ យើង​អាច​ធ្វើ​ទឹក​ក្រូចឆ្មារ​បាន​ដោយ​ច្របាច់​ក្រូចឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​មួយ​កែវ។ ក្រោយ​ពី​ផឹក​ទឹក​ក្រូចឆ្មារ​រួច កុំ​ទាន់​ញ៉ាំ​អាហារ​ប្រហែល​ ៣០ ​នាទី​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​កាន់តែ​ប្រសើរ​ឡើង​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​បានពី​ការ​ផឹក​ទឹក​ក្រូច​ឆ្នា​រនៅ​ពេល​ព្រឹក។

    ១. សម្បូរ​វីតាមីន C

    ក្រូចឆ្មារ​សម្បូរ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​កោសិកា​ពី​ការ​ខូចខាត​បង្ក​ដោយ​ពួក​រ៉ាឌីកាល់​សេរី​។ ម៉្យាងទៀត វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​បញ្ចុះ​សម្ពាធឈាម។

    ២. ដាស់​ស្មារតី និង​បង្កើន​ថាមពល

    ប៉ូតាស្យូម​ក្នុង​ក្រូចឆ្មារ​ជួយ​ដល់​មុខងារ​ខួរក្បាល និង​សរសៃ​ប្រសាទ​ឲ្យ​ប្រសើរ​ឡើង​ដែល​នេះ​ក៏​បង្កើន​ស្មារតី​ដែរ។ យោង​តាម​ទស្សនាវដ្ដី​សុខភាព អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញថា​ការ​ហិត​ក្លិន​ក្រូចឆ្មារ​ក៏​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ និង​បន្ថយ​កម្រិត​ស្ត្រេស​ដែរ។

    ៣. បំពេញ​ជាតិ​ទឹក

    នៅ​ពេល​រាងកាយ​យើង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ រាងកាយ​យើង​នឹង​មិន​ស្តុក​ទុក​កោសិកា​ខ្លាញ់​ និង​មិន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឃ្លាន​។ ដូចនេះ​ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គឺ​សំខាន់​ដល់​សុខភាព​ណាស់។

    ៤. សុខភាព​ស្បែក

    ក្រូចឆ្មារ​មាន​វីតាមីន C ដែល​វីតាមីន​នេះ​ជា​ជំនួយ​ដល់​ការ​ផលិត​ខូឡាជែន ​បង្ការ​ស្នាម​ជ្រួញ និង​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយសារ​ពួក​រ៉ាឌីកាល់​សេរី។ រីឯ​ទឹក​វិញ​អាច​ជួយ​ផ្តល់​សំណើម​ដល់​ស្បែក​ព្រោះ​នៅពេល​ស្បែក​ស្ងួត​ងាយ​នឹង​មាន​ស្នាម​ជ្រួញ។

    ៥. ជួយ​ដល់​ការ​រំលាយ​អាហារ

    គ្នាយើង​មួយ​ចំនួន​ផឹក​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ជួយ​បង្ការ​ការ​ទល់លាមក។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​លាយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ពេល​ភ្ញាក់​ពី​គេង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដើរ​បាន​ល្អ។ ម៉្យាងទៀត​ក៏​ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​សម្រក​ទម្ងន់​ដែរ។

    ៦. បង្ការ​ក្រួស​ក្នុង​តម្រង​នោម

    អាស៊ីដ​ស៊ីទ្រីក (citric acid) ក្នុង​ក្រូចឆ្មារ​អាច​ជួយ​បង្ការ​ក្រួស​ក្នុង​តម្រងនោម។ សារធាតុ​ស៊ីដ្រាត (citrate) របស់​អាស៊ីដ​ស៊ីទ្រីក​ជួយ​បញ្ចុះ​ជាតិ​អាស៊ីដ​ក្នុង​ទឹកនោម និង​អាច​បំបែក​ក្រួស​តូចៗ​ទៀត​ផង។ ការ​ផឹក​ទឹក​ក្រូចឆ្មារ​មិនត្រឹមតែ​ផ្តល់សារធាតុ​ស៊ីដ្រាត​ទេ នៅ​ផ្តល់​នូវ​ជាតិ​ទឹក​ដែល​យើង​ត្រូវការ​ក្នុង​ការ​បង្ការ និង​បញ្ចេញ​ក្រួស​ទាំងនោះ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម