២. ដាស់ស្មារតី និងបង្កើនថាមពល
ប៉ូតាស្យូមក្នុងក្រូចឆ្មារជួយដល់មុខងារខួរក្បាល និងសរសៃប្រសាទឲ្យប្រសើរឡើងដែលនេះក៏បង្កើនស្មារតីដែរ។ យោងតាមទស្សនាវដ្ដីសុខភាព អ្នកវិទ្យាសាស្ត្របានរកឃើញថាការហិតក្លិនក្រូចឆ្មារក៏ជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនអារម្មណ៍ល្អ និងបន្ថយកម្រិតស្ត្រេសដែរ។
៣. បំពេញជាតិទឹក
នៅពេលរាងកាយយើងមានជាតិទឹកគ្រប់គ្រាន់ រាងកាយយើងនឹងមិនស្តុកទុកកោសិកាខ្លាញ់ និងមិនធ្វើឲ្យយើងមានអារម្មណ៍ឃ្លាន។ ដូចនេះការរក្សាជាតិទឹកក្នុងរាងកាយគឺសំខាន់ដល់សុខភាពណាស់។
៤. សុខភាពស្បែក
ក្រូចឆ្មារមានវីតាមីន C ដែលវីតាមីននេះជាជំនួយដល់ការផលិតខូឡាជែន បង្ការស្នាមជ្រួញ និងការពារស្បែកពីការខូចខាតដោយសារពួករ៉ាឌីកាល់សេរី។ រីឯទឹកវិញអាចជួយផ្តល់សំណើមដល់ស្បែកព្រោះនៅពេលស្បែកស្ងួតងាយនឹងមានស្នាមជ្រួញ។
៥. ជួយដល់ការរំលាយអាហារ
គ្នាយើងមួយចំនួនផឹកទឹកក្រូចឆ្មារនៅពេលព្រឹកដើម្បីជួយបង្ការការទល់លាមក។ ការផឹកទឹកក្រូចឆ្មារលាយទឹកក្ដៅឧណ្ហៗនៅពេលភ្ញាក់ពីគេងអាចជួយឲ្យប្រព័ន្ធរំលាយអាហារដើរបានល្អ។ ម៉្យាងទៀតក៏ជួយរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹម និងសម្រកទម្ងន់ដែរ។
៦. បង្ការក្រួសក្នុងតម្រងនោម
អាស៊ីដស៊ីទ្រីក (citric acid) ក្នុងក្រូចឆ្មារអាចជួយបង្ការក្រួសក្នុងតម្រងនោម។ សារធាតុស៊ីដ្រាត (citrate) របស់អាស៊ីដស៊ីទ្រីកជួយបញ្ចុះជាតិអាស៊ីដក្នុងទឹកនោម និងអាចបំបែកក្រួសតូចៗទៀតផង។ ការផឹកទឹកក្រូចឆ្មារមិនត្រឹមតែផ្តល់សារធាតុស៊ីដ្រាតទេ នៅផ្តល់នូវជាតិទឹកដែលយើងត្រូវការក្នុងការបង្ការ និងបញ្ចេញក្រួសទាំងនោះដែរ។