៥– ជួយបេះដូង និងរក្សាលំនឹងស្ករ
សារធាតុរ៉ែ ពិសេសជាតិអាស៊ីដឡូរិច ដែលមានក្នុងទឹកដូង ជួយសម្រួលដល់ចលនាឈាមរត់ ហើយជួយរក្សាស្ថិរភាពជាតិស្ករ និងខ្លាញ់ល្អក្នុងខ្លួន។ អ្វីដែលគួរធ្វើ គួរផឹកដូងជាប្រចាំក្នុងត្រីមាសទី៣ ព្រោះវាអាចរក្សាសម្ពាធឈាមបានល្អពេលសម្រាល។ ចំណុចពិសេសមួយទៀត ក៏ជួយកុំឲ្យងាយកើតទឹកនោមផ្អែមពេលមានផ្ទៃពោះដែរ។
៦– ផ្ដល់ថាមពល និងរក្សាគីឡូបានល្អ
ទឹកដូងជាប្រភពថាមពលដែលមានកាឡូរីតិច ជួយកុំឲ្យធាត់ និងមានអត្ថប្រយោជន៍ជាច្រើន ដោយសារវាផ្ដល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីប្រឆាំងបញ្ហាខ្វះជាតិទឹក ក្នុងខ្លួន និងធ្វើឲ្យស្បែកភ្លឺថ្លា។ ស្ត្រីដែលផឹកទឹកដូង មិនសូវមានសង្វារ ក្រោយសម្រាលទេ។
៧– ជួយការលូតលាស់ទារក និងលំនឹងទឹកភ្លោះបានល្អ
មិនត្រឹមតែជួយម្ដាយប៉ុណ្ណោះទេ ទារកក៏ទទួលសារធាតុចិញ្ចឹមទាំងនេះដូចគ្នា។ ញ៉ាំដូងច្រើន អាចជួយដល់ការលូតលាស់កូនក្នុងពោះ និងរក្សាលំនឹងផលិតទឹកភ្លោះក្នុងកម្រិតល្អសម្រាប់ទារកក្នុងផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕