កាហ្វេ ជាភេសជ្ជៈពេញនិយមមួយ ដោយគ្នាយើងខ្លះ ប្រហែលផឹកលើស ១កែវ/ថ្ងៃ ហើយការផឹកកាហ្វេ អាចជួយឲ្យស្រកទម្ងន់ផង និងបណ្ដាលឲ្យឡើងទម្ងន់ផងដែរ។ ញ៉ាំកាហ្វេបែបម៉េចស្រកគីឡូ? ឡើងគីឡូ ឬរក្សាគីឡូឲ្យនៅដដែល?
១. កាហ្វេជួយរក្សាទម្ងន់
- កាហ្វេមានកាឡូរីទាប
កាហ្វេ ជាភេសជ្ជៈមានកាឡូរីទាប ដោយ ១ពែង ២៤០ មិល្លីលីត្រ មានប្រមាណ ២កាឡូរីប៉ុណ្ណោះ បើសិនយើងពុំលាយវាជាមួយស្ករ ទឹកដោះគោ និងគ្រឿងផ្សំផ្សេងទៀត។ ដូច្នេះ ប្រសិនបើយើងព្យាយាមសម្រកទម្ងន់ ការផឹកភេសជ្ជៈមានកាឡូរីទាប ជាជម្រើសល្អមួយ។
- កាហ្វេអ៊ីនជួយបង្កើនមេតាប៉ូលិស
កាហ្វេអ៊ីន ជាសារធាតុរំពោច ដែលមាននៅក្នុងកាហ្វេ តែ និងភេសជ្ជៈផ្អែម។ តែកាហ្វេ មានជាប្រភេទភេសជ្ជៈមានកាហ្វេអ៊ីនច្រើនជាងគេ ដោយក្នុងកាហ្វេ ១កែវ ២៤០ មិល្លីលីត្រ មានកាហ្វេអ៊ីន រហូតដល់ ៩៥ក្រាម។ សមាសធាតុកាហ្វេអ៊ីននេះ ជួយបង្កើនមេតាប៉ូលិស ក្នុងការដុតកាឡូរីក្នុងរាងកាយរបស់យើង។ ហើយនេះ ក៏ជាមូលហេតុមួយ ដែលកាហ្វេអ៊ីន ត្រូវប្រើក្នុងថ្នាំសម្រកទម្ងន់។
- កាហ្វេអ៊ីនកាត់បន្ថយចំណង់អាហារ
តាមពិតទៅ ចំណង់អាហារបណ្ដាលមកពីកត្តាផ្សេងទៀតជាច្រើន ដូចជា អ័រម៉ូន សកម្មភាពរាងកាយ និងធាតុផ្សំក្នុងអាហារ។ ក្នុងនោះ កាហ្វេអ៊ីន ជាសារធាតុមួយ ជួយកាត់បន្ថយកម្រិតអ័រម៉ូនចំណង់អាហារ Ghrelin។
២. កាហ្វេអាចបណ្ដាលឲ្យឡើងទម្ងន់
- កាហ្វេរំខានដល់ដំណេករបស់យើង
កាហ្វេជាសារធាតុរំញោចមួយ រារាំងឥទ្ធិពលនៃ Adenosine ដែលជាសមាធាតុមួយក្នុងខួរក្បាល ធ្វើឲ្យយើងងងុយគេង ហើយវាជាកត្តាមួយ អាចបណ្ដាលឲ្យឡើងទម្ងន់។ នេះដោយសារ នៅពេលយើងមិនងងុយគេង ឬគេងមិនលក់នៅពេលយប់ ចំណង់អាហាររបស់យើងកើនឡើង ហើយយើងញ៉ាំអាហារច្រើន មុនគេងលក់។
- កាហ្វេប្រភេទខ្លះ មានផ្ទុកកាឡូរី និងស្ករច្រើន
ប្រភេទកាហ្វេខ្លះ មានផ្ទុកស្ករយ៉ាងច្រើន រហូតដល់រាប់រយកាឡូរី ហើយការផឹកភេសជ្ជៈមានជាតិស្ករខ្ពស់ ញឹកញាប់ បណ្ដាលឲ្យឡើងទម្ងន់ និងប្រឈមខ្ពស់នឹងជំងឺធាត់។
ស្វែងយល់បន្ថែមពីកាហ្វេ៖
- គួរដឹង! កាហ្វេ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ
- ផឹកកាហ្វេប៉ុនណាមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
- ពេលឈឺ តើអាចផឹកកាហ្វេបានឬអត់?
- “កាហ្វេ” មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- ផឹកកាហ្វេពេលព្រឹកទាំងពោះទទេ ប៉ះពាល់សុខភាពម៉េចខ្លះ?
- ផឹកកាហ្វេរាល់ថ្ងៃ មានដឹងអត់ ញ៉ាំប៉ុន្មានទើបមិនប៉ះពាល់សុខភាព?
- អ្នកចូលចិត្តកាហ្វេ និងស្រា មិនមែនដោយសាររសជាតិទេ តែមានហេតុផល ១ទៀត
[embed-health-tool-bmr]