backup og meta

ឆ្ងល់អត់! ផឹកកាហ្វេរាល់ថ្ងៃតើធ្វើឲ្យយើងស្រកឬឡើងគីឡូ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 02, 2022

    ឆ្ងល់អត់! ផឹកកាហ្វេរាល់ថ្ងៃតើធ្វើឲ្យយើងស្រកឬឡើងគីឡូ?

    កាហ្វេ ជាភេសជ្ជៈ​ពេញនិយម​មួយ ដោយ​គ្នាយើង​ខ្លះ ប្រហែល​ផឹក​លើស ១​កែវ/ថ្ងៃ ហើយ​ការ​ផឹកកាហ្វេ អាច​ជួយ​ឲ្យស្រក​ទម្ងន់​ផង និង​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់​ផងដែរ។ ញ៉ាំកាហ្វេបែបម៉េច​ស្រកគីឡូ? ឡើងគីឡូ ឬ​រក្សាគីឡូ​ឲ្យ​នៅដដែល?

    ១. កាហ្វេ​ជួយ​រក្សា​ទម្ងន់​

    • កាហ្វេមានកាឡូរីទាប

    កាហ្វេ ជាភេសជ្ជៈ​មាន​កាឡូរីទាប ដោយ ១​ពែង ២៤០​ មិល្លីលីត្រ មាន​ប្រមាណ ២​កាឡូរី​ប៉ុណ្ណោះ បើសិន​យើង​ពុំលាយ​វា​ជាមួយ​ស្ករ ទឹកដោះគោ និង​គ្រឿងផ្សំ​ផ្សេងទៀត។ ដូច្នេះ ប្រសិន​បើយើង​ព្យាយាម​សម្រក​ទម្ងន់ ការផឹក​ភេសជ្ជៈ​មាន​កាឡូរី​ទាប ជាជម្រើស​ល្អមួយ។

    • កាហ្វេអ៊ីន​ជួយបង្កើន​មេតាប៉ូលិស

    កាហ្វេអ៊ីន ជាសារធាតុ​រំពោច ដែលមាន​នៅក្នុង​កាហ្វេ តែ និង​ភេសជ្ជៈ​ផ្អែម។ តែ​កាហ្វេ មាន​ជាប្រភេទ​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន​ច្រើនជាងគេ ដោយ​ក្នុង​កាហ្វេ ១កែវ ២៤០ ​មិល្លីលីត្រ មាន​កាហ្វេអ៊ីន រហូត​ដល់ ៩៥​ក្រាម។ សមាសធាតុ​កាហ្វេអ៊ីន​នេះ ជួយ​បង្កើន​មេតាប៉ូលិស ក្នុង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។ ហើយនេះ ក៏ជាមូលហេតុ​មួយ ដែល​កាហ្វេអ៊ីន ត្រូវប្រើ​ក្នុង​ថ្នាំ​សម្រក​ទម្ងន់។

    • កាហ្វេអ៊ីន​កាត់បន្ថយ​ចំណង់អាហារ

    តាមពិតទៅ ចំណង់អាហារបណ្ដាល​មកពី​កត្តាផ្សេងទៀត​ជាច្រើន ដូចជា អ័រម៉ូន សកម្មភាព​រាងកាយ និង​ធាតុផ្សំ​ក្នុង​អាហារ។ ក្នុង​នោះ កាហ្វេអ៊ីន ជា​សារធាតុ​មួយ ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ចំណង់​អាហារ Ghrelin។

    គណនា BMI

    គណនា BMR

    ផឹកកាហ្វេ

    ២. កាហ្វេ​អាច​បណ្ដាល​ឲ្យ​ឡើងទម្ងន់

    • កាហ្វេ​រំខាន​ដល់​ដំណេក​របស់យើង

    កាហ្វេ​ជាសារធាតុ​រំញោច​មួយ រារាំង​ឥទ្ធិពល​នៃ Adenosine ដែល​ជាសមាធាតុ​មួយ​ក្នុង​ខួរក្បាល ​ធ្វើឲ្យ​យើង​ងងុយគេង ហើយ​វាជាកត្តាមួយ អាច​បណ្ដាល​ឲ្យ​ឡើង​ទម្ងន់។ នេះដោយសារ នៅពេល​យើង​មិន​ងងុយគេង ឬគេងមិនលក់​នៅពេល​យប់ ចំណង់អាហារ​របស់​យើង​កើនឡើង ហើយ​យើង​ញ៉ាំអាហារ​ច្រើន មុន​គេងលក់។

    • កាហ្វេប្រភេទ​ខ្លះ មាន​ផ្ទុកកាឡូរី និងស្ករច្រើន

    ប្រភេទ​កាហ្វេ​ខ្លះ មាន​ផ្ទុក​ស្ករ​យ៉ាងច្រើន រហូត​ដល់​រាប់រយ​កាឡូរី ហើយ​ការផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ ញឹកញាប់ បណ្ដាល​ឲ្យ​ឡើង​ទម្ងន់ និង​ប្រឈមខ្ពស់​នឹង​ជំងឺធាត់។

    ស្វែងយល់បន្ថែមពីកាហ្វេ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម