១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់?
ត្បិតតែមានប្រជាជននៅតាមបណ្ដាប្រភេទជាច្រើន រួមទាំងខ្មែរយើងផង ញ៉ាំបង្គាឆៅក៏ពិតមែន តែបង្គា អាចមានផ្ទុកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត ដែលអាចបណ្ដាលឲ្យយើងពុល ឬកើតជំងឺ។ ពពួកបាក់តេរី និងវីរុសគ្រោះថ្នាក់ ដែលមាននៅក្នុងបង្គា អាចងាប់បាន លុះត្រាតែត្រូវចម្អិនក្នុងសីតុណ្ហភាពខ្ពស់។
២. គ្រោះថ្នាក់នៃការញ៉ាំបង្គាឆៅ
បង្គាឆៅ ភាគច្រើន មានផ្ទុកបាត់តេរី ១ប្រភេទ ហៅថា Vibrio ដោយវាបណ្ដាលឲ្យយើងឈឺ ដូចជា រលាកក្រពះ ឆ្លងមេរោក និងអាសន្នរោគ ជាដើម។ តាមការសិក្សាលើគំរូបង្គា ២៩៩គំរូ ៥៥% មានផ្ទុកបាក់តេរី Vibrio។ ជាងនេះទៅទៀត ពពួកបង្គាដែលមានផ្ទុកបាក់តេរី Vibrio មួយចំនួន គឺស៊ាំនឹងការព្យាបាលដោយថ្នាំអង់ទីប៊ីយូទិក។