១. ត្រសក់
ផ្លែត្រសក់សម្បូរដោយជាតិទឹក នឹងមានត្រឹមតែ១៦កាល់ឡូរី សម្រាប់ប្រើក្នុងអាហារ១ពេល។ គ្រាប់ និងសំបករបស់វា មានសារធាតុចិញ្ចឹមល្អៗ ដោយរួមមានជាតិសរសៃ (Fiber) និងវីតាមីន A ប្រភេទ Beta-Caroteneដែលល្អប្រសើរសម្រាប់សុខភាពភ្នែក។
២. ប៉េងប៉ោះ
ប៉េងប៉ោះផ្ទុកសារធាតុ Lycopene ជាសមាសធាតុពណ៌ទឹកក្រូចដែលជួយរាងកាយប្រឆាំងនឹងជំងឺរ៉ាំរ៉ៃ។ ក្រៅពី Lycopene ប៉េងប៉ោះក៏សំបូរដោយវីតាមីន A វីតាមីនC និងB2 ប៉ូតាស្យូម និងកាកសរសៃល្អសម្រាប់សុខភាពរាងកាយ។ កាល់ឡូរីក្នុងប៉េងប៉ោះមានត្រឹមតែ២៥ធាតុកាល់ឡូរីប៉ុណ្ណោះក្នុងអាហារមួយពេល។
៣. ក្រូចថ្លុង
ការសិក្សាបានបង្ហាញថា ការបន្ថែមក្នុងក្រូចថ្លុងក្នុងរបបអាហារ អាចជួយសម្រកទម្ងន់បាន។ ក្រូចថ្លុងមានជាតិសរសៃ (Fiber) ខ្ពស់ ជួយឱ្យអ្នកឆាប់ឆ្អែត។ ក្រៅពីនេះវាក៏មានវីតាមីន C ដែលប្រឆាំងនឹងជំងឺមហារីក និងជំងឺបេះដូងផងដែរ។ កាល់ឡូរីក្នុងក្រូចថ្លុងមានប្រមាណ ៥០កាល់ឡូរី ក្នុងក្រូចថ្លុង១ផ្លែតូច។