backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ

ផ្លែ​ម្នាស់​មាន​រសជាតិ​ឆ្ងាញ់ ហើយ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​ផ្សេងៗ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព។

សារធាតុ​ចិញ្ចឹម​មាន​ក្នុង​ផ្លែ​ម្នាស់

ផ្លែ​ម្នាស់​ ១៦៥ក្រាម​មាន៖

  • កាឡូរី៖ ៨២,៥កាឡូរី
  • ជាតិខ្លាញ់៖ ១,៧ក្រាមan>
  • ប្រូតេអ៊ីន៖ ១ក្រាម
  • កាបូអ៊ីដ្រាត៖ ២១,៦ក្រាម
  • ជាតិសរសៃ៖ ២,៣ក្រាម
  • វីតាមីន C៖ ១៣១% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ (RDI)
  • Manganese៖ ៧៦% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • វីតាមីន B6៖ ៩% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ស្ពាន់ (Copper)៖ ៩% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • Folate៖ ៧% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ប៉ូតាស្យូម៖ ៥% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ម៉ាញ៉េស្យូម៖ ៥% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ
  • ជាតិដែក៖ ៣% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ

ក្រៅពីនេះ ផ្លែម្នាស់​ក៏​មាន​វីតាមីន A K ផូស្វ័រ ស័ង្កសី និងកាល់ស្យូមដែរ។

អត្ថប្រយោជន៍​សម្រាប់​សុខភាព

សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ

ផ្លែ​ម្នាស់​ផ្ទុក​អង់ស៊ីម​រំលាយអាហារ Bromelain។ អង់ស៊ីម​នេះ​មាន​មុខងារ​ជា proteases ដែល​បំបែក​ម៉ូលេគុល​ប្រូតេអ៊ីន​ទៅ​តាម​ប្រភេទ​របស់​វា។ ការសិក្សា​មួយដែល​អ្នក​ចូលរួមមាន​បញ្ហា​លំពែង​ផលិត​អង់ស៊ីម​មិន​គ្រប់គ្រាន់​បាន​រកឃើញ​ថាអ្នកទាំង​នោះមាន​ប្រព័ន្ធ​រំលាយ​អាហារ​ប្រសើរឡើង​ក្រោយ​ពី​ញ៉ាំ​អាហារ​បំប៉ន​អង់ស៊ីម​រំលាយ​អាហារ​មាន​សារធាតុ Bromelain បើ​ប្រៀប​ទៅ​នឹង​អ្នក​ចូលរួម​ដែល​ញ៉ាំ​អាហារ​បំប៉ន​អង់ស៊ីម​​រំលាយ​អាហារ​មិនមាន​សារធាតុ​ Bromelain

បន្ថយ​ហានិភ័យ​ជំងឺ​មហារីក

ការ​វិវឌ្ឍន៍​នៃ​ជំងឺ​មហារីក​គឺ​មាន​ទាក់ទងទៅ​នឹង​ oxidative stress និង​ការ​រលាក​រ៉ាំរ៉ៃ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ផ្លែម្នាស់ និង​សារធាតុ​ក្នុង​ផ្លែ​ម្នាស់​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក ដោយ​សារ​តែ​សារធាតុ​ទាំង​នេះ​បន្ថយ​អាការៈ oxidative stress និង​ការ​រលាក។

ការពិសោធន៍​ផ្សេងៗ​ក៏​បាន​បង្ហាញ​ថា brolemain អាច​ទប់ស្កាត់​មហារីកនៅ​ស្បែក ថង់ប្រមាត់ ពោះវៀន និង​កន្លែង​ផ្សេងៗ​ទៀត។ ជាពិសេស​ការ​ពិសោធន៍​ទៅ​លើ​សត្វ​បាន​រកឃើញ​ថា​ bromelain អាច​ភ្ញោច​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ផលិត​ម៉ូលេគុល​ដែល​ផលិត​កោសិកា​ឈាម​ស​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​លូតលាស់​នៃ​កោសិកា​មហារីក និង​កំចាត់​កោសិកា​មហារីក។ ប៉ុន្តែ​ការសិក្សា​បន្ថែម​ទៅ​លើ​មនុស្ស​នៅ​ត្រូវ​ការ​មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន​នេះ។

ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ទប់ស្កាត់​ការ​រលាក

ផ្លែ​ម្នាស់​សំបូរ​ដោយ​ពពួក​វីតាមីន រ៉ែ និង​អង់ស៊ីម​ដូចជា​ bromelain ជាដើម​ដែល​ទាំង​នេះ​សុទ្ធ​តែ​អាច​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ទប់​ការរលាកបាន។

ការសិក្សា​មួយ​បាន​សិក្សា​ទៅ​លើ​កុមារ​ដោយ​បែង​ចែក​ជា​៣ក្រុម ក្រុមទី១​អត់ញ៉ាំ​ផ្លែម្នាស់ ក្រុមទី២​ញ៉ាំម្នាស់ ១៤០ក្រាម និង​ក្រុមទី៣​ញ៉ាំ​ម្នាស់ ២៨០ក្រាមប្រចាំថ្ងៃ។ គេរកឃើញ​ថាក្មេង​ក្រុម​ទី២មាន​ហានិភាព​ទាប​នឹង​ជំងឺ​ឆ្លង​ដោយ​វីរុស និង​បាក់តេរី។ រីឯ​ក្មេង​ក្រុមទី៣​គឺ​មាន​កោសិកា​ឈាម​ស​ដែល​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​មាន​ច្រើន​ជាង​ក្មេង​ក្រុមទី១ និងទី២​ជិត​បួន​ដង។

បន្ថយ​អាការៈ​រលាក​សន្លាក់

ដោយសារ​ផ្លែ​ម្នាស់​មាន​ bromelain ដែល​ជា​សារធាតុ​ប្រឆាំង​រលាក​ គេ​ជឿ​ថា​ផ្លែ​នេះ​អាច​បន្ថយ​ការ​ឈឺចាប់​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​សន្លាក់។ បច្ចុប្បន្ន​ការ​សិក្សា​ជា​ច្រើន​ក៏​បាន​ស្វែង​រក​ប្រសិទ្ធ​ភាព​នៃ​ bromelain ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់។ បន្ថែម​ពី​នេះ​ទៀត ការ​សិក្សា​មួយ​បាន​វិភាគ​ទៅ​លើ​សមត្ថភាព​របស់​ bromelain ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​សារធាតុ​នេះ​អាច​បន្ថយ​អាការៈ​រលាក​សន្លាក់បាន​ក្នុង​រយៈពេល​ខ្លី។ ប៉ុន្តែ​មិន​ទាន់​ការ​បញ្ជាក់​ច្បាស់​ពី​ការប្រើប្រាស់​សារធាតុ​នេះ​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់រយៈពេលវែង​ទេ។

អត្ថបទពាក់ព័ន្ធ៖ 

  • អ្នកញ៉ាំគ្រាប់ជីរនឹងសប្បាយចិត្ត បើដឹងពីអត្ថប្រយោជន៍ច្រើនទាំងនេះ
  • ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ
  • ញ៉ាំ​ក្រូច ជឿថាអាច​ជួយការពារ​ជំងឺ​ធាត់ ជំងឺបេះដូង និង​ទឹក​នោម​ផ្អែម
  • ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍​​សុខភាពទាំងនេះ
  • ក្រូចថ្លុង​ជួយច្រើន​ដល់​សុខភាព សំខាន់អាចប្រ​ឆាំង​កោសិកាមហារីក​បានទៀត
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម