តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់​

    អាហារ​ទាំង​អស់​នេះល្អខ្លាំង​សម្រាប់​ខែ​ក្តៅ ​សម្បូរ​ជាតិ​ទឹក រសជាតិ​ឆ្ងាញ់​

    ខែ​ក្តៅ​បែប​នេះ ងាយធ្វើឲ្យ​យើង​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ណាស់ ហេតុនេះ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្តិច ខណៈ​អាហារ​សាមញ្ញ​មួយ​ចំនួន ក៏​អាច​ជួយ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​បាន​ដែរ។ អត្ថបទ “Hello គ្រូពេទ្យ” នឹង​ណែនាំ​គ្នា​យើង ពី​ប្រភេទ​អាហារ ៨មុខ សម្បូរ​ជាទឹក​ច្រើន ជួយ​សុខ​ភាព​បាន​ល្អ អំឡុង​ពេល​អាកាស​ធាតុ​ក្តៅ​បែប​នេះ។

    ១- ឪឡឹក ឬ​ទឹក​ឪឡឹក

    ឪឡឹក អាច​និយាយ​បាន​ថា ជា​អាហារ​ជម្រើស​ដំបូង​ល្អ​បំផុត​សម្រាប់​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ។ ផ្លែឈើ​សាច់​ពណ៌​ក្រហម​ប្រភេទ​នេះ មាន​ផ្ទុក​ជា​ទឹក​សរុប​ដល់​ទៅ ៩២% និង​មាន​កាឡូរី​ទាប​ទៀត​ផង។

    ឪឡឹក មិន​ត្រឹម​តែ​ជា​ផ្លែ​ឈើ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​យើង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​គ្រប់​គ្រាន់​ថែម​ទៀត ពង្រឹង​សុខភាព និង​កាត់បន្ថយ​ការរលាក។

    ២- ត្រសក់

    ត្រសក់​មួយ​ផ្លែ មាន​ផ្ទុក​ជា​ទឹក​សរុប​ដល់​ទៅ ៩៥% គ្រប់​គ្រាន់​សម្រាប់​គ្នា​យើង​ការពារ​បញ្ហា​ខ្វះ​ជាតិ​ទឹក​បាន។ លើស​ពី​នេះ ត្រសក់​ក៏​សម្បូរ​ទៅ​ដោយ​ពពួក​វីតាមីន និង​សារធាតុ​រ៉ៃ​សំខាន់ៗ​ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំ​បាច់។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៣- ផ្លែ​ប្លេក​ប៊ើរី

    ​ប្លេក​ប៊ើរី មាន​ផ្ទុក​ជាតិ​ទឹក​សរុប​ដល់​ទៅ ៨៨% ដែល​អាច​ចាត់​ទុក​ជា​អាហារ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​ល្អ​បំផុត​មួយ ពិសេស​បើ​យើង​ញ៉ាំ​ជាមួយ​យ៉ាអួ រឹត​តែ​បង្កើន​រសជាតិ​ឆ្ងាញ់​មួយ​កម្រិត​ទៀត។ ក្រៅ​ពី​សម្បូរ​ជាតិ​ទឹក ប្លេក​ប៊ើរី ក៏​សម្បូរ​វីតាមីន​សំខាន់ៗ​ជាច្រើន​ទៀត ពិសេស​វីតាមីន C និង K ក៏​ជា​អាហារ​កាក​សរសៃ​ល្អ​មួយ​ដូច​គ្នា។

    ៤- Iceberg lettuce ឬ​សាលាដ

    Iceberg lettuce ខ្មែរ​យើង​ភាគ​ច្រើន​ហៅ​ថា សាលាដ​ស្រួយ ឬ​សាលាដ​ម៉ូដែល គឺ​មាន​ផ្ទុក​ជាតិ​ទឹក​សរុប​ដល់​ទៅ ៩៦% ស័ក្ដិសម​សម្រាប់​ប្រើ​ជា​ញាំសាលាដ​បែប​បារាំង អាច​ទទួល​បាន​រសជាតិ​ឆ្ងាញ​សុខភាព​ល្អ និង​បំពេញ​ជាតិ​ទឹក​បាន​ច្រើន​ទៀត​ផង។ ថ្វីបើ​ពពួក​សាលាដ​ជា​ច្រើនទៀត សម្បូរ​ជាតិ​ទឹក​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​សាលាដ​ស្រួយ​ប្រភេទ​នេះ គឺ​មានរសជាតិ​ឆ្ងាយ​ជាតិ និង​ពេញ​និយម​ខ្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    ៥- យ៉ាអួ

    ជឿអត់​គ្នា​យើង ! យ៉ាអួ មាន​ផ្ទុក​ជាត​ទឹក​សរុប ៨៨% និង​ពោរពេញ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន កាល់ស្យូម ជាដើម។ យោង​តាម​ការ​សិក្សា​ជាច្រើន យ៉ាអួ ដែល​មាន​បន្ថែម​​រសជាតិ​ផ្សេងៗ​នោះ គឺ​សម្បូរ​ជាតិ​ទឹក​ច្រើន​ជាង​គេ និង​មិន​សូវ​មាន​ជា​ស្ករ​នោះ​ឡើយ។ មួយ​វិញ​ទៀត យ៉ាអួ មាន​រសជាតិ​ផ្លែប៊ើរី គឺ​សម្បូរ​ជាតិ​ទឹក​ច្រើន​ដូច​គ្នា ជា​អាហារសម្រន់​ផ្តល់​ថាមពល​ល្អ​បំផុត ពិសេស​សម្រាប់​ការ​ហាត់​ប្រាណ​តែ​ម្តង។

    ៦- ការ៉ុត

    ការ៉ុត ជា​បន្លែ​ប្រភេទ​ម៉ើម​មាន​ប្រជាប្រិយភាព​បំផុត​សម្រាប់​ពលរដ្ឋ​គ្រប់​ទិសទី​ជុំ​វិញ​ពិភពលោក។ ជាតិ​ទឹក​ក្នុង​ការ៉ុត អាច​មាន​ចន្លោះ​ពី ៨៦-៩៥ ភាគរយ ដែល​អាច​ចាត់​ទុក​ជា​អាហារ​មាន​ជាតិ​ទឹក​ខ្ពស់​ដូច​គ្នា។

    ក្រៅ​ពី​អាច​បន្ថែម​ជាតិ​ទឹក​ក្នុង​រាង​កាយ​បាន ការ៉ុត ក៏​ផ្តល់​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ចំពោះ​សុខភាព ជា​ប្រភព​នៃ​ជាតិ​សរសៃ វីតាមីន និង​សារធាតុរ៉ៃ ពិសេស​វីតាមីន K និង​ប៉ូតាស្យ៉ូម។

    ៧- ស្បៃ​ពួយឡេង

    ស្ពៃ​ពួយឡេង ដែល​ជា​ភាសា​អង់គ្លេស​ហៅ​ថា Spinach មាន​ផ្ទុក​ជាតិ​ទឹក​សរុបដល់​ទៅ ៩១% គ្រប់​គ្រាន់​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ លាយ​ស្ពៃ​ប្រភេទ​នេះ​ញ៉ាំ​ជាមួយ​ផ្លែ​ឈើ អាច​ជួយ​ដល់​សុខភាព​រាងកាយ​បាន​ច្រើន មាន​គុណប្រយោជន៍​ដូច​គ្នា​ទៅ​នឹង​បន្លែ​ស្លឹក​បៃតង​ផ្សេង​ទៀត។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៨- ក្រូច​ថ្លុង

    ក្រូច​ថ្លុង ជា​ប្រភេទ​អាហារ​មួយ​បែប​ទៀត​ដែល​សម្បូរ​ជាតិ​ទឹក ដោយ​ក្នុង​ក្រូច​ថ្លុង​ទាំង​មូល គឺ​មាន​ផ្ទុក​ជាតិ​ទឹក​សរុប​ដល់​ទៅ ៩១% មានន័យ​ថា បើ​យើង​បន្ថែម​ក្រូច​ថ្លុង​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ អាច​ការពារ​បញ្ហា​ខ្សោះ​ជាតិ​ទឹក​បាន។

    ចាប់​ផ្តើម​ថ្ងៃ​ថ្មី​របស់​យើង​ជាមួយ​នឹង​ក្រូច​ថ្លុង ធ្វើ​ជា​អាហារ​ពេល​ព្រឹក អាច​ជួយ​យើង​ទទួល​បាន​ជាតិ​ទឹក​គ្រប់​គ្រាន់​ពេញ​មួយ​ថ្ងៃ និង​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ សន សុភា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ ទូច សុខា
    Next article: