តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ

    ចូលចិត្តញ៉ាំអាហារឆៅ អាចប្រឈមនឹងជំងឺទាំងនេះ

    គ្នាយើងខ្លះចូល​ចិត្ត​ញ៉ាំ​អាហារ​ឆៅ​ណាស់​ទាំង​ដឹង​ថា វា​មិន​ល្អ​ចំពោះ​សុខភាព ​ហើយ​ថែម​ទាំង​អាច​បង្ក​ឲ្យ​កើត​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ យោង​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត​ ឯកទេសជំងឺ​ទូទៅបាន​ឲ្យ​ដឹងថា ការ​ញ៉ាំ​អាហារ​ឆៅ​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​ដូចជា៖

    – ពុល​អាហារ
    – រាករូស
    – រលាកពោះវៀន
    – ឆ្លងពពួកវីរុស បាក់តេរី និងបារ៉ាស៊ីត។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បន្ថែម​ពីលើ​នេះ​ទៀត​ថា រាករូស​ភាគច្រើន​គឺ​បណ្តាលមកពីមេរោគ Samonella E. coli shigella និងប៉ារ៉ាសុីតដែលបង្កទៅជាជំងឺ Trichinellosis ដែល​ជំងឺ​នេះ​​បណ្តាល​មក​ពី​ការញ៉ាំ​ពពួក​សត្វ​ដែល​មាន​ពង​របស់​វា​នៅ​ជាប់​ជាមួយ​ដោយ​មិន​បាន​ចម្អិន​បាន​ល្អ មានដូចជាសត្វជ្រូក ខ្លាឃ្មុំ កញ្រ្ជោង ។ល។

    ជា​ទូទៅ សាច់​ឆៅ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំនោះទេ ហើយ​អ្នក​ដែល​មាន​ប្រព័ន្ធភាពស៊ាំ​ខ្សោយ​ដូចជា ក្មេងៗ​អាយុ​ក្រោម​៥ឆ្នាំ មនុស្ស​ចាស់​អាយុ​លើស៧០ឆ្នាំ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ និង​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ ក៏​​មិន​ត្រូវ​ញ៉ាំ​អាហារ​ឆៅ​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: