គ្នាយើងមួយចំនួនទំនងជាមានការរវល់ច្រើនមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ឬទៅក្លឹបហាត់ប្រាណ តែកុំបារម្ភអី ក្រៅពីការបញ្ចេញកម្លាំងកាយនៅក្លឹបហាត់ប្រាណ នៅមានវិធីមួយចំនួនទៀតអាចជួយគ្នាយើងបញ្ចេញញើសបានដែរ។
ដូចគ្នាយើងដឹងហើយថាការបញ្ជេញញើសពិតជាមានសារៈសំខាន់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់យើងណាស់។ តាមការណែនាំការបញ្ចេញកម្លាំងកាយបែបស្រាលៗដូចជាដើរ រត់ រាំ ឬជិះកង់ ជាដើម យើងគួរធ្វើឲ្យបានយ៉ាងតិច១៥០នាទីក្នុងមួយអាទិត្យ ឬបើសម្មភាពបញ្ចេញកម្លាំងខ្លាំងគឺយ៉ាងតិចត្រូវធ្វើឲ្យបាន៧៥នាទីក្នុងមួយអាទិត្យ។
ចុះបើយើងមិនមានពេលរត់ ឬជិះកង់ទេ តើយើងអាចធ្វើអ្វីជំនួសបាន?
១. ធ្វើកិច្ចការផ្ទះ
កិច្ចការផ្ទះខ្លះដូចជាជូតសម្អាតផ្ទះ លាងរថយន្ត ឬម៉ូតូ ក៏ជាសកម្មភាពមួយជួយឲ្យគ្នាយើងបានបញ្ចេញញើសផងដែរ។ ក្រៅពីនេះ សកម្មភាពដូចជាលាងរថយន្ត ឬសម្អាតផ្ទះក៏ជួយជំរុញឲ្យគ្នាយើងមានអារម្មណ៍ល្អផងដែរ។
២. ធ្វើសួន
កាន់តែពិសេសទៅទៀតបើគ្នាយើងមានផ្ទះ និងមានដីសល់ខ្លះៗផង កុំទុកចោលអី ចូររៀបចំធ្វើជាសួនដាំបន្លែ ឬផ្កាតាមចំណូលចិត្តរបស់យើង។ ការងារទាំងនេះមិនត្រឹមតែជួយឲ្យយើងបានផលពីសួនបន្លែនោះទេ តែក៏បានជួយឲ្យគ្នាយើងបញ្ចេញកម្លាំងពលកម្ម បញ្ចេញញើសតាមរយៈការជីក ការកាប់គាស់ ឬលើកដាក់ថូ ចុះឡើងជាដើម។ ការធ្វើសកម្មភាពបែបនេះបានត្រឹម៣០នាទីក្នុងពេលមួយដង នឹងជួយដល់សុខភាពរាងកាយ និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង។
[embed-health-tool-bmi]
៣. រួមភេទ
ការសិក្សាបានបង្ហាញថាពេលយើងរួមភេទ អាចដុតកាឡូរីបាន៥កាឡូរីក្នុងរយៈពេល១នាទី។ សកម្មភាពនៃការរួមភេទ ក៏ត្រូវបានអ្នកជំនាញអះអាងថាអាចជួយការពារយើងពីជំងឺបេះដូងផងដែរ បើយើង និងដៃគូស្ថិតក្នុងទំនាក់ទំនងស្នេហាល្អូកល្អិន។
[embed-health-tool-ovulation]
៤. រាំលេង
ដូចគ្នាយើងដឹងហើយថាការស្ដាប់តន្រ្តីជួយឲ្យគ្នាយើងមានអារម្មណ៍ល្អ ហើយបើយើងមានបទភ្លេងដែលយើងពេញចិត្ត និងអាចរាំលេងជាមួយសមាជិកគ្រួសារទៀតនោះកាន់តែប្រសើរថែមទៀត។ ការបើកតន្រ្តីតិចៗល្មមតែឮសំឡេងក្នុងផ្ទះយើង និងរាំលេង ក៏ជាសកម្មភាពមួយជួយឲ្យយើងបញ្ចេញញើសបានដែរ។ ការរាំ ត្រូវបានអ្នកជំនាញលើកឡើងថាមានប្រយោជន៍ជួយពង្រឹងសុខភាពបេះដូង សាច់ដុំ និងសួតរបស់យើង ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍រីករាយដូចគ្នា។
អត្ថបទគួរអាន៖