– ជំងឺបេះដូង
– ជំងឺធាត់
– ជំងឺទឹកនោមផ្អែម
– លើសឈាម
– ជំងឺបាក់ទឹកចិត្ត។
៣- តិចនិកបង្កើនជំហានដើរប្រចាំថ្ងៃបាន
នៅពេលណាមួយយើងរៀបចំគោលដៅដើរជាក់លាក់នោះ គ្នាយើងអាចសាកល្បងជាមួយតិចនិកខ្លះៗខាងក្រោម ដើម្បីបង្កើនសមត្ថភាពដើរប្រចាំថ្ងៃរបស់យើងកាន់តែបានច្រើនជំហាន។
– ដើរជាមួយសត្វចិញ្ចឹម (សុនខ)៖ បើសិនជាគ្នាយើងគ្មានសុនខ ក៏មិនជាបញ្ហា យើងក៏អាចបបួលមិត្តភ័ក្តិមកដើរជាមួយគ្នា កាន់តែប្រសើរ។
– ដើរបណ្តើរស្តាប់តន្រ្តីបណ្តើរ៖ សំឡេងតន្ត្រីដែលកំពុងពិរោះរំងំក្នុងត្រចៀករបស់យើង នឹងធ្វើឲ្យយើងបញ្ចេញសកម្មភាពកាន់តែបានច្រើន ដោយមិនមានអារម្មណ៍ហត់នឿយនោះដែរ។
– បបួលសមាជិកគ្រួសារដើរទាំងអស់គ្នា៖ ក្រៅពីជុំគ្នាមើលភាពយន្តនៅពេលរសៀល នៅពេលល្ងាច ក៏អាចបបួលក្រុមគ្រួសារដើរហាត់ប្រាណដើម្បីសុខភាពកាន់តែប្រសើរ។
– ដើរហាត់ប្រាណលេងៗអំឡុងពេលរង់ចាំអ្វីមួយ៖ ដើរប្រសើរជាងអង្គុយមួយកន្លែង ពិសេសនៅពេលយើងរង់ចាំធ្វើរឿងអ្វីមួយ ឬរង់ចាំឡើងយន្តហោះជាដើម។
– ដាក់កាលវិភាគដើរប្រចាំថ្ងៃ៖ ប្រើកម្មវិធីរំលឹកដែលមានក្នុងប្រតិទិនទូរសព្ទ ជាជំនួយដាស់ស្មារតីយើងកុំឲ្យភ្លេចដើរហាត់ប្រាណ។
– កុំអង្គុយតែមួយកន្លែងពេលធ្វើការ៖ អាចដើរចុះតាមជណ្តើរជើងម្តងម្តាលដើម្បីជួយរាងកាយដុតកាឡូរីបានកាន់តែល្អ។
ត្រូវចាំថា មិនថាមួយថ្ងៃយើងចង់ដើរប៉ុណ្ណានោះទេ គោលដៅវាអាស្រ័យលើការចាប់ផ្តើមដើរហាត់ប្រាណរបស់យើងប៉ុណ្ណោះ។