home

លំហាត់សម្រកទម្ងន់

លំំហាត់​សម្រកទម្ងន់ - ហាត់​បញ្ចុះ​គីឡូ ឬ​សម្រក​ទម្ងន់​ជា​ការ​ហាត់​ដើម្បី​បាន​រាងកាយ​កាន់​តែ​មាំមួន ក្នុង​កម្រិត​គីឡូ​ល្អ​សមគួរ​តាមការ​ចង់បាន។ ទីនេះ​មាន​គន្លឹះ​ជា​ច្រើន​ចំពោះ​ការ​ហាត់​របៀបនេះ

ចំណេះដឹងទូទៅ

លំហាត់សម្រកទម្ងន់

ការ​ហាត់​ប្រាណ​ជា​ប្រចាំ​បាន​រួម​ចំណែក​ដល់​ការ​រក្សា​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ល្អ និង​កាន់​តែ​ចាំ​បាច់​ថែម​ទៀត​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ឬ​ស្រក​គីឡូ​តាម​បំណង​។ ជា​ធម្មតា​ការ​ស្រក​គីឡូ​អាច​កើត​ឡើង​បាន​ពេល​មនុស្ស​យើង​បង្កើន​ការ​បញ្ចេញ​សកម្មភាព​រាង​កាយ និង​កាត់​បន្ថយ​ការ​ទទួល​បាន​បរិមាណ​កាឡូរី។ ទាំង​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​​អាហារ​ច្រើន សម្បូរ​កាឡូរី និង​បង្កើន​សកម្មភាព​រាង​កាយ នឹង​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាង​កាយ​ធ្លាក់​ចុះ​។​ ​​ខាង​ក្រោម​នេះ​ជា​វិធី​ហាត់​ប្រាណ​ងាយ​ៗ​ចំនួន​​បួន ដែល​គ្នា​យើង​អាច​ធ្វើ​បាន​ដោយ​មិន​សូវ​ចំណាយ​ច្រើន ហើយ​មាន​ឥទ្ធិពល​លើ​ការ​សម្រក​ទម្ងន់​ថែម​ទៀត​ផង​។ ១. រត់ ​រត់​គឺ​ជា​ទម្រង់​ហាត់​ប្រាណ​បែប​ជំនួយ​បេះ​ដូង​មួយ​ប្រភេទ​។ ការ​រត់​​ធ្វើ​ឲ្យ​បេះដូង និង​សួត​ធ្វើ​ការ​ខ្លាំង​ជាង​មុន។ ការ​ធ្វើ​ការ​ខ្លាំង​នេះ នាំ​ឲ្យ​រាង​កាយ​ដុត​ថាមពល​ដែល​មាន​នៅ​​ក្នុង​រាង​កាយ ​ដូច​ជា​ខ្លាញ់​ក្នុង​កោសិកា​។ បើ​សិន​ជា​ការ​ដុត​ថាមពល​នេះ ធ្វើ​ឡើង​បាន​ច្រើ​ន​ជា​ង​កាឡូរី​ដែល​យើង​បាន​ពី​ការ​ញ៉ាំ​អាហារ ហើយ​ការ​ដុត​បែប​នេះ បាន​ធ្វើ​ឡើង​ជាប់​ជា​ប្រចាំ នោះ​រាង​កាយ​យើង​អាច​នឹង​ចាប់​ផ្ដើម​ស្រក​គីឡូ​។ ការ​ស្រក​គីឡូ មិន​មែន​កើត​ឡើង​ភ្លាមៗ​នោះ​ទេ វា​ត្រូវ​ការ​​ការ​ហាត់​ប្រាណ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​រាប់​អាទិត្យ ឬ​ខែ​។ ការ​រត់ ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​សម្រក​គីឡូ​។​ ២. ដើរ ដើរ​ក៏​មាន​ឥទ្ធិ​ពល​លើ​រាង​កាយ​មិន​ខុស​ពី​រត់​ប៉ុន្មាន​ដែរ គ្រាន់​តែ​ថា​ដើរ​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ស្រាល​ជាង​រត់។ ទោះ​បី​ជា​ការ​ដើរ​អាច​ដុត​កាឡូរី​ក្នុង​មួយ​នាទី បាន​តិច​ជាង​ការ​ត់​ក៏​ពិត​មែន​តែ​ថា​ទម្រង់​ហាត់​ប្រាណ​មួយ​នេះ ស័ក្ដិ​សម​ចំពោះ​អ្នក​ពិបាក​រត់ និង​អាច​ឲ្យ​អ្នក​ហាត់​ប្រាណ​ដើរ​បាន​ឆ្ងាយ និង​ក្នុង​រយៈពេល​យូរ​ទៀត​ផង​។​ ​ក្រៅពី​ជួយ​ដុត​កាឡូរី​បាន​ហើយ ការ​ដើរ​ក៏​មាន​ប្រយោជន៍​ដល់​ការ​ចង​ចាំ គេង​លក់​ស្រួល និង​ការ​គិត​បាន​តែ​ប្រសើរ​ផង​ដែរ​។​ ៣. ជិះកង់​ ការ​ជិះ​កង់​ ជា​ទម្រង់​នៃ​លំហាត់​ប្រាណ​មួយ​បែប​ទៀត​ជួយ​ដល់​ការ​ស្រក​គីឡូ​ដែរ​។ ការ​ជិះ​កង់​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ធ្ងន់​ជាង​ដើរ​បន្តិច​ ដែល​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ជើង​ដើម្បី​ធាក់​ឲ្យ​កង់​ធ្វើ​ចលនា​។ មនុស្ស​ជា​ច្រើន​បាន​សម្រេច​ជ្រើស​រើស​ការ​ជិះ​កង់​ជា​វិធី​ហាត់​ប្រាណ​ ហើយ​​អ្នក​ខ្លះ​ក៏​បាន​ជិះ​កង់​ទៅ​ធ្វើ​ការ​ដូច​គ្នា ដោយ​ថា​គ្រាន់តែ​ចំណាយ​ពេល​៤០​នាទី​ក្នុង​ការ​ជិះ​ទៅ​មក ក៏​ជា​វិធី​ហាត់​ប្រាណ​មួយ​ដែល​ល្អ​សម្រាប់​សុខ​ភាព​ដែរ​។ ៤. ហែលទឹក ​​​បើ​យើង​ជា​អ្នក​ចេះ​ហែល​ទឹក លំហាត់​ប្រាណ​បែប​ហែល​ទឹក​នេះ​ក៏​ល្អ​សម្រាប់​ផែន​ការ​សម្រក​គីឡូ​ដែរ​។ ការ​ហែល​ទឹក​មិន​ត្រឹម​តែ​ជួយ​ដុត​កាឡូរី​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សន្លាក់​ថែម​ទៀត​ផង​។ ការ​សិក្សា​បាន​រក​ឃើញ ថា​ការ​ហែល​ទឹក​ជា​លំហាត់​ប្រាណ​ល្អ បំផុត​មួយ​ដែរ ក្នុង​ការ​ជួយ​ដុត​កាឡូរី​ក្នុង​រាង​កាយ​។​ ជា​ការ​ណែ​នាំ សម្រាប់​អ្នក​ហាត់​ប្រាណ​បែប​ស្រាល​ៗ​គួរ​ធ្វើ​ឲ្យ​បាន​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ឬ​អាច​ច្រើន​ដល់​៣០០​នាទី​ក្នុង​មួយ​សប្ដាហ៍ បើ​យើង​ចង់​រក្សា​ទម្ងន់ ឬ​សម្រក​ទម្ងន់​នោះ​​។

ស្វែងរក​បន្ថែម​ទៀត លំហាត់សម្រកទម្ងន់ អត្ថបទ

លំហាត់សម្រកទម្ងន់

អ្នក​​ជំនាញ​​ជា​ច្រើន​បាន​លើក​​ឡើង​ដូច​​ៗ​គ្នា ទម្លាប់​មួយ​ចំនួន​ តួ​យ៉ាង​ការ​​បង្កើន​គុណភាព​នៃ​ការ​គេង ក៏​ចូល​រួម​ចំណែក​កាត់​បន្ថយ​​ជាតិ​កាល់ឡូរី​ក្នុង​ខ្លួន​ដែរ ដូច​​នេះ​ការ​យល់​ដឹង​ពី ប្រយោជន៍​​តូច​ៗ​ទាំង​នោះ នឹង​​អាច​ជួយ​អ្នក​បាន។ អត្ថបទពាក់ព័ន្ធ: ចង់​បាន​រាង​ស្អាត គីឡូ​ថេរ អត់​ពិបាក​ទេ ចង់ឲ្យ​ទម្ងន់​ស្រកចុះតាម​ផែនការ ត្រូវ​ព្យាយាមអនុវត្តវិធីទាំងនេះ ចង់រក្សាទម្ងន់ខ្លួនឲ្យនៅថេរ កុំរំលងអាហារពេលព្រឹកឲ្យ​សោះ ទម្លាប់ញ៉ាំបែបនេះ ធ្វើឲ្យលើសជាតិអាស៊ីដ ទៅជាឈឺសន្លាក់ (វីដេអូ) ក្រូច​ឆ្មារ ល្អខ្លាំងជួយឲ្យអ្នកធាត់ៗស្រកគីឡូបាន វិធីសាស្ត្រពិសេស​ជួយ​ឲ្យស្រកគីឡូ ហើយមិនឲ្យឡើងវិញ កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ កុំ​សម្រក​ទម្ងន់​ដោយ​វិធី៣យ៉ាង​នេះ​ឲ្យ​សោះ គ្រោះ​ថ្នាក់​ខ្លាំង​ណាស់

លំហាត់សម្រកទម្ងន់

នេះ​ជា​ដំណឹង​ពិសេស​ដែល​ម៉ាក់​ៗ​ជាច្រើន​តែង​ប្រាថ្នា​ចង់បាន​រាង​ស្អាត ព្រោះ​បញ្ហា​ធាត់ និង​ក្បាលពោះ​​មិន​ស្រក​ ជា​ក្ដី​កង្វល់​ធំ​បំផុត​សម្រាប់​ស្រ្តី​សម្រាល​កូន​រួច។ លោកស្រី​​វេជ្ជបណ្ឌិត ជា ម៉ារី ប្រធាន​ស្ដីទី​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ នៃ​ក្រសួង​សុខាភិបាល ចែករំលែក​ដល់​ស្រ្តីសម្រាល​កូន​រួច​ថា ម៉ាក់​ៗ​អាច​ស្រក​ទម្ងន់​បាន ដោយការ​​បំបៅ​ដោះ​កូន។ តើ​ការ​បំបៅ​កូន​មួយ​ថ្ងៃ​អាច​ដុត​កាឡូរី​បានប៉ុន្មាន? ហើយម៉ាក់ៗត្រូវមានសកម្មភាព និងរបបអាហារម៉េចខ្លះ ទើបអាចយករូបរាងដើមមកវិញបាន? អត្ថបទពាក់ព័ន្ធ៖ ចិត្តសាស្ត្រ៖ ហ៊ានឡើងជញ្ជីងថ្លឹងគីឡូញឹក ជួយឲ្យទម្ងន់ថេរ និងងាយស្រក ចង់ឲ្យ​ទម្ងន់​ស្រកចុះតាម​ផែនការ ត្រូវ​ព្យាយាមអនុវត្តវិធីទាំងនេះ អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ លម្អិតពីរឿងទាស់ដំណេក ក្រោយសម្រាលកូន ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗប្រែប្រួលខុសពីមុន? ក្រោយសម្រាលកូនរួច ក្រៅពីបំប៉នអាហារ ម៉ាក់ៗកុំភ្លេចរឿងសំខាន់មួយនេះ ហេតុអ្វីចាស់ៗឲ្យម៉ាក់ៗសម្រាលកូនរួចថ្នមខ្លួន? ចុះពេទ្យវិញថាម៉េចដែរ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

x